ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយ លោក ជិន ប៊ុនធឿន នាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ទៅប្រគល់ជូនអង្គការ ផ្ទះបាយកុមារ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង
Fri,30 April 2021 (Time 06:24 PM)
ដោយ ៖ ដើម្បីប្រជាជន


អង្គការផ្ទះបាយកុមារទទួលអំណោយដ៏ថ្លៃថ្លាពីសំណាក់លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា
=============================
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន ព្រមជាមួយក្រុមការងារនាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគជាច្រើនមុខទៅប្រគល់ជូនអង្គការផ្ទះបាយកុមារ ដែលស្ថិតក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
គួររំលឹកផងថា អង្គការផ្ទះបាយកុមារនេះត្រូវបានបង្កេីតឡេីងនាថ្ងៃទី១​ ខែកុម្ភៈ​ ឆ្នាំ២០១០​ ដោយលោក​ ង៉ូវ​ ឈីវ​ ជាអតីនាយកអង្គការ​ ESPECA ។ គោលបំណងផ្ទះបាយកុមារ បង្កើតឡើងដើម្បីជួយកុមាររើសអេតចាយ កុមារស៊ុំទាន កុមារជួបការលំបាក ដោយអង្គការផ្តល់ជាអាហារហូបចុកគ្រប់គ្រាន់ និងជំរុញកុមារអោយទៅរៀន ធ្វើយ៉ាងណាអោយចេះអាន និងចេះសរសេរ ជាពិសេសអោយពួកគេមានសុខភាពល្អ ។

លោក ជិន ប៊ុនធឿន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខ របស់អង្ការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទទួលបានការ ទំនុកបំរុងពីអង្គការ ។ នៅក្នុងថ្ងៃនេះ ឯកឧត្តម និងលោកជំទាវ បានផ្តល់ជូន អំណោយដើម្បីចូលរួមរំលែកការលំបាកក្នុងជីវភាពរបស់អង្គការបានមួយចំណែក ខណៈរាជរដ្ឋាភិបាលបានអនុវត្តការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាហេតុដែលធ្វើអោយបងប្អូនទទួលរងផលប៉ះពាល់ ។

ក្នុងឱកាសនោះ លោក​ ង៉ូវ​ ឈីវ​ ជាប្រធានអង្គការផ្ទះបាយកុមារបានមានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម និង លោកជំទាវ ដែលតែងតែយកចិត្តទុកដាក់លើជីវភាពរបស់អង្គការ ពិសេស បងប្អូននៅតាមសហគមន៍គ្រប់រូប ។ ហើយការឧបត្ថម្ភនៅពេលនេះ អាចបង្កលក្ខណៈអោយយើងខ្ញុំមានលទ្ធក្នុងការចែករំលែក និងផ្គត់ផ្គង់បន្តដល់គ្រួសារខ្វះខាតនៅតាមបណ្តាសហគន៍ទាំង ៣ មានដូចជា សហគមន៍ព្រែកទាល់មានជ័យ , សហគមន៍បឹងត្របែក និង សហគមន៍ជ្រោយចង្វា ។ ល ។

សូមបញ្ជាក់ផងដែរថា: គ្រួសារដែលអង្គការជួយទំនុកបំរុងទាំងអស់មានចំនួន ២២៥គ្រួសារ មកពី៣សហគមន៍
ទី១-កុុមាររស់នៅក្នុងសហគមន៍ព្រែកទាល់មានជ័យ​ មានចំនួន​ ៨០គ្រួសារ។
ទី២-កុមាររស់នៅក្នុងសហគមន៍បឹងត្របែក​ មានចំនួន​ ៨៥គ្រួសារ។
ទី៣-កុមាររស់នៅក្នុងសហគមន៍ជ្រោយចង្វា​ មានចំនួន​ ៦០គ្រួសារ។

អំណោយដែលប្រគល់ជូនអង្គការនៅថ្ងៃនេះរួមមាន៖
១-អង្ករ ២០០គីឡូ
២-ត្រីខ ២០០កំប៉ុង
៣-មី ០៣កេសធំ ស្មើ ១៨កេសតូច
៤-ទឹកដោះគោខាប់ ០១កេស
៥-ប៊ីចេង ០៥គីឡូ
៦-អំបិល ០៥គីឡូ
៧-ទឹកត្រី ០៣យួរ
៨-ទឹកស៊ីអ៉ីវ ០៣យួរ
៩-ទឹកសុទ្ធ ARUNA ៥០កេស
១០-ម៉ាស់ ២០ ប្រអប់ ស្មើ ១០០០ម៉ាស់

ហើយអំណោយដែលប្រគល់ជូនគ្រួសារទាំង ២២៥នៅថ្ងៃនេះ ដោយមួយគ្រួសារៗទទួលបាន៖
១-អង្ករ ០១បេ
២-ត្រីខ ០១យួរ ស្មើ ៣០កំប៉ុង
៣-មី ០១កេសតូច
៤-ទឹកដោះគោខាប់ ២កំប៉ុង
៥-ទឹកត្រី ០១យួរ ស្មើ ០៦ដប
៦-ទឹកស៊ីអ៉ីវ ០១យួរ ស្មើ ០៦ដប
៧- ទឹកសុទ្ធ ARUNA ០១កេស

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញទទួលចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ លើកទី២ រួចហើយ នៅវិមានព្រឹទ្ធសភា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអំណោយ ជាស្បៀងពី សប្បុរសជនខ្មែរ នៅប្រទេសអូស្ត្រាលី តាមរយៈ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅទីស្តីការក្រសួង

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយមួយចំនួនឧបត្ថម្ភ ដល់ក្រុមការងារ និងសម្ថកិច្ចចម្រុះប្រចាំការ នៅគោលដៅបិទខ្ទប់ក្នុងភូមិសាស្រ្ត ក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ឆ្លងរីករាលដាល ជំងឺកូវីដ-១៩

ឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម​ និងលោកជំទាវ​ ​អញ្ជេីញ​ទទួលវ៉ាក់សាំងជាលេីកទី២​ រួចហើយ ដេីម្បីប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាល ជម្ងឺកូវីដ-១៩​ នៅមន្ទីរសុខាភិបាលខេត្ត​កំពង់ចាម

ឯកឧត្តមកិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ផ្ដល់​ការបណ្តុះបណ្តាល​មុខវិជ្ជា ច្បាប់​ស្តីពី​ការប្រឆាំង​ភេរវកម្ម ជូន​ដល់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ឧបត្ថម្ភថវិកា ចំនួន ២០.០០០ ដុល្លារអាមេរិក ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ និង គ្រប់គ្រងជំងឺកូវីដ-១៩

រដ្ឋបាលខណ្ឌច្បារអំពៅ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា

លោកឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងការដាក់ចេញយន្តការ ដឹកនាំក្រុមការងារឆ្លើយតបរហ័ស ទៅលេីក្តីកង្វល់ប្រជាជន និងជួយប្រជាជនពេល ដាច់ស្បឿងបឋម ដោះស្រាយទាន់ពេលវេលា

ឱសថបុរាណចិន ជាង៥ពាន់ប្រអប់ ត្រូវបានលោក យ៉ាំ ស៊ីងម៉ៅ អគ្គនាយក ក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ឯ.ក នាំយកមកប្រគល់ជូនលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីប្រើប្រាស់ក្នុងអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ

លោកជំទាវ​ ម៉ាណ​ ណាវី​ បានទទួលអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួនពី លោកជំទាវ​ ហ៊ុន​ សុី​ណាត សំរាប់ចែក​ជូន​បងប្អូន​ខ្មែរ​ឥស្លាម​ ដែលកំពុងមានជីវភាពខ្វះខាត ​អំឡុងពេលបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

អាជ្ញាធរខណ្ឌមានជ័យ បន្តយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ទៅជូនប្រជាជាពលរដ្ឋ ចំនួន ៤,០០០ គ្រួសារ នៅតាមខ្នងផ្ទះ ដល់បន្ទប់ផ្ទះជួល ដែលកំពុងធ្វើចត្តាឡីស័ក និងបិទខ្ទប់នៅសង្កាត់បឹងទំពន់ទី២ សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន គិត ម៉េង បានទទួលចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជាលើកទី២ រួចរាល់ហើយ

លោកជំទាវ​ ម៉ាណ​ ណាវី​ តំណាង​រាស្ត្រ​រាជធានីភ្នំពេញ បាន​នាំយកអំណោយ ​ដ៏ថ្លៃថ្លា​របស់ ឯកឧត្តម ហ៊ុន ម៉ានី ចែកជូនដល់​គ្រួសារ​បងប្អូន​ សាសនិក​ឥស្លាម​ ចំនួន ១៩៩ គ្រួសារ​ នៅក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានីភ្នំពេញ​

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានចុះពិនិត្យក្រុមការងារ រៀបចំម្ហូបអាហារ ដើម្បីយកជូនក្រុម គ្រូពេទ្យជួរមុខ របស់កងទ័ពជើងទឹក ដែលឈរជើងប្រចាំការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបន្តទទួលអំណោយ ឧបត្ថម្ភពីសាលាគណខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ៖ សូមអរគុណចំពោះបងប្អូន អាជីវករផ្សារកញ្ច្រែងទាំងអស់ ដែលបានជឿទុកចិត្ត និងចូលរួមជាមួយការរៀបចំ របស់អាជ្ញាធររបស់យើង

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ៖ ថ្ងៃនេះគឺជាទិវាពលកម្មអន្តរជាតិ ដែលជាថ្ងៃអ្នកទាំងអស់គ្នា អាចរីករាយ និងរំឭកឡើងវិញអំពី សមិទ្ធផលនានា ដែលសម្រេចបានក្នុងឆ្នាំនេះ ស្របពេលដែលយើងទាំងអស់គ្នា បានឆ្លងកាត់នូវការផ្លាស់ប្ដូរជាច្រើន

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីសម្រេច ស្ដីពីការបិទខ្ទប់ ជាបណ្ដោះអាសន្ន ភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាតំបន់ មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយ លោក ជិន ប៊ុនធឿន នាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ទៅប្រគល់ជូនអង្គការ ផ្ទះបាយកុមារ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាននាំយកអង្ករ ចំនួន ៧៨ តោន ដែលទទួលបានពីកម្មវិធីស្បៀងបម្រុងអាស៊ានបូកបី ទៅប្រគល់ជូន ឯកឧត្តម ឃួង ស្រេង ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលកំពុងប្រឈមនឹងការខ្វះស្បៀង ដោយសារការរីករាលដាល ជំងឺកូវិដ-១៩

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
746 នាក់
ម្សិលមិញ :
1210 នាក់
សប្តាហ៍នេះ :
14901 នាក់
សរុប :
2422649 នាក់