ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ នាយករដ្ឋមន្ត្រីវៀតណាម
Wed,18 October 2023 (Time 09:21 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម

(ហាណូយ)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ផាម មិញជិញ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម ដោយឯកឧត្តមបញ្ជាក់ថា នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គណៈប្រតិភូ ដើម្បីបង្កើនភាពជិតស្និទ្ធ និងបន្តពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីរវាងប្រទេស និងកងទ័ពទាំងពីរ។

ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានរាយការណ៍ជូនពីជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ជុំវិញសកម្មភាព និងគោលដៅនៃកិច្ចសហការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តរីកចម្រើន។

ជាការឆ្លើយតប ឯកឧត្តម ផាន មិញជិញ បានថ្លែងនូវការស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ដោយជឿជាក់ថា តាមរយៈទស្សនកិច្ចនេះនឹងទទួលជោគជ័យ និងបង្កើតការលើកទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់សកម្មភាពសហប្រតិបត្តិការយោធា និងការពារជាតិរវាងប្រទេសទាំងពីរនាពេលខាងមុខ។

ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានអបអរសាទរចំពោះសមិទ្ធិផលដែលប្រជាពលរដ្ឋកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ កម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលបន្ថែមទៀតនាពេលខាងមុខ។

ឯកឧត្តម បានយល់ស្របចំពោះការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ និងបានលើកទឹកចិត្តឱ្យកងទ័ពទាំងពីរកម្ពុជា-វៀតណាម បន្តរក្សាប្រពៃណីនៃកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាថែរក្សាសន្តិភាព ស្ថិរភាព សម្រាប់ប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
121 នាក់
ម្សិលមិញ :
2869 នាក់
សប្តាហ៍នេះ :
13542 នាក់
សរុប :
5026434 នាក់

លោកជំទាវ​ ម៉ាណ​ ណាវី​ សមាជិក​ព្រឹទ្ធសភា​ បានអញ្ជើញចូលរួម​ពិធី​ប្រកាស​ ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​មូលដ្ឋា​ខណ្ឌ​ជ្រោយ​ចង្វា​រ​

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំដល់ ជំនាញពាក់ព័ន្ធ ឃ្លាំងភស្តុភារ ឃ្លាំងវិស្វកម្ម ព្រមទាំងបើកអាវភ្លៀង ដល់កងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យមេបញ្ជាការ បញ្ជាការដ្ឋានការពារ រដ្ឋធានីហាណូយ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េខាងត្បូង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅកូរ៉េខាងត្បូង

លោក ហេង​ វុទ្ធី​ អនុប្រធាន​ក្រុម​ការងារ​ចុះជួយស្រុកស្ទឹងត្រង់​​ បានអញ្ចើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយឧបត្ថម្ភ ដល់បងប្អូនប្រជាពលរដ្ឋក្រលំបាក នៅឃុំទួលសំបួរ​ និងឃុំអារក្សត្នោត

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ការព្យាបាល ជំងឺមហារីកបេះដូងធ្ងន់ធ្ងរ របស់លោកសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រមទាំងផ្តល់អាហារូបរកណ៍ ដល់កូនស្រី ទាំងពីរនាក់របស់លោក

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងលោកជំទាវ ផ្ញើសារលិខិតថ្វាយ ព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ៖ ត្រូវពង្រឹងការងារផ្ទៃក្នុង និងតាមបណ្តាមូលដ្ឋាន បន្តតាមដានសកម្មភាពគណបក្សដ៏ទៃ ពិសេសអង្គការសមាគមន៍ ដែលមាននិន្នាការ លើគណបក្សប្រឆាំង

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញដឹកនាំកិច្ចប្រជុំ កំណត់ភារកិច្ច និងទិសដៅការងារ របស់អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិ បទប្បញ្ញត្តិបច្ចេកទេសសំណង់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោកជំទាវ ពីង គិតនីកន អគ្គរដ្ឋទូតនៃប្រទេសកាណាដា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ឯកឧត្ដម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ចើញរៀបចំព្រះរាជពិធី ចម្រើនព្រះជន្ម ព្រះករុណា ជាអម្ចាស់ជីវិត តម្កល់លើត្បូង សម្តេចព្រះបរមនាថនរោត្តម សីហមុនី ក្នុងឱកាសបុណ្យចម្រើន ព្រះជន្ម ៧១ ព្រះវស្សាយាងចូល ៧២ ព្រះវស្សា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកមេមត់ បន្តពង្រឹង និងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុង ក្តាប់ឲ្យបានបញ្ហា ដោះស្រាយរាល់សំណើរ សំណូមពលរដ្ឋ បន្តការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តការងារ ប្រចាំខែឧសភា និងដាក់ទិសដៅ អនុវត្តការងារខែមិថុនា ឆ្នាំ២០២៤ របស់ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យឯកអគ្គរាជទូត អេមីរ៉ាតអារ៉ាប់រួម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជេីញដឹកនាំកម្លាំង ស្នងការនគរបាលខេត្តកំពង់ចាម ចូលរួមការប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង​ ក្នុងខេត្តសៀមរាប

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ចើញដឹកនាំក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅស្រុកតាំងគោក ខេត្តកំពង់ធំ

ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយ មូលដ្នានស្រុកបាណន់ បានអញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ទូទាំងខេត្តបាត់ដំបង

លោកឧត្តមសេនីយ៍ត្រី សែម រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានអញ្ចើញជាអធិបតី ដឹកនាំប្រជុំត្រួតពិនិត្យ លទ្ធផលការងារប្រចាំខែមេសា លើកទិសដៅខែឧសភា ឆ្នាំ២០២៤ របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក