ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយ មន្ត្រីដែនដី​ និងជំរុញការ ចុះបញ្ជីដីធ្លី នៅភូមិសាស្ត្រខេត្តកំពង់ចាម
Thu,19 October 2023 (Time 05:06 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីដែនដី​ និងជំរុញការ ចុះបញ្ជីដីធ្លីនៅភូមិសាស្ត្រខេត្តកំពង់ចាម​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីដែនដី​ និងជំរុញការចុះបញ្ជីដីធ្លីនៅភូមិសាស្ត្រខេត្តកំពង់ចាម​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលពិធីប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អញ្ជើញមានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងថា​ ប្រទេស​កម្ពុជា​ជា​ទ្រនំ​សុភមង្គល​ ដូច្នេះ​យេីង​ត្រូវ​រៀបចំ​ទ្រនំ​ជូន​ប្រជាពលរដ្ឋ​ ឱ្យ​បាន​រស់នៅ​ដោយ​សុភមង្គល​ និង​ភាព​រីកចម្រើន​​ តាម​រយៈ​ការ​ចុះបញ្ជី​ដីធ្លី​ និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ ប្រកប​ដោយ​ទំនុកចិត្ត​ និង​ប្រសិទ្ធភាព​ ការ​ថ្លែង​បែប​នេះ​ក្នុង​កិច្ច​ប្រជុំ​ពិនិត្យ​ និង​ជំរុញ​ការ​ចុះបញ្ជី​ដីធ្លី​នៅ​ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​១៩​ ខែតុលា​ ឆ្នាំ​២២៣​ ក្រោម​វត្តមាន​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ រួមនឹង​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ជាច្រើន​រូប​ទៀត​ ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ថ្លែងបន្តថា​ ការចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់​ ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់​ ​ជូនដល់ប្រជាពលរដ្ឋយើង​ ខណៈ​រាជរដ្ឋាភិបាលនីតិកាលទី៧ គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាព ពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួងព្រលឹងជាតិខ្មែរ ដូច្នេះក្នុងអាណត្តិថ្មីនេះ អ្វីៗដែលយើងត្រូវធ្វើសម្រាប់ ថ្ងៃអនាគត គឺធ្វើយ៉ាងណា​ឱ្យ​ឬសកែវ នៃដួងព្រលឹងជាតិ​កាន់តែរឹងមាំបន្ថែមទៀត។

បេី​តាម​របាយការណ៍​របស់​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ​ លទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លី​ សម្រេចបាន​ -ប្រមូលទិន្នន័យ​ 758,328 ក្បាលដី​ - បិទផ្សាយ​ 738,798 ក្បាលដី​ -នៅបិទផ្សាយ 19,530 ក្បាលដី​ - ចេញបណ្ណ​ 734,064 ក្បាលដី​ -ចែកដល់ដៃ​ 732,494 ក្បាលដី ។
គួរ​បញ្ជាក់​ថា​ ក្នុង​ឱកាស​នោះ​ដែរ​​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី​ និង​ឯកឧត្តម​អភិបាលខេត្តកំពង់ចាម​ បាន​ប្រគល់​ម៉ូតូ​ចំនួន​៣០គ្រឿង​ និង​សម្ភារៈ​មួយ​ចំនួន​​ ជូន​ដល់​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម​ សម្រាប់​ប្រេីប្រាស់​ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ ជូន​ដល់​​ប្រជាពលរដ្ឋ​ ផងដែរ​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
579 នាក់
ម្សិលមិញ :
1766 នាក់
សប្តាហ៍នេះ :
12253 នាក់
សរុប :
5031841 នាក់

ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាណន់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្តបាត់ដំបង ក្រុមប្រឹក្សាស្រុកបាណន់ អាណត្តិទី៤ នៅស្រុកបាណន់

ឯកឧត្ដម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធី បើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល សាធារណរដ្នកូរ៉េ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ សមយុទ្ធនាគមាសបានក្លាយជានិម្មិតរូប នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ មិនអាចបំបែកបានរវាងប្រទេស និងកងទ័ពទាំងពីរកម្ពុជា-ចិន

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Woo Jung Kim ប្រធានមជ្ឈមណ្ឌលហេប្រុន ប្រចាំប្រទេសកូរ៉េ និងប្រតិភូអម ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅសាធារណរដ្ឋកូរ៉េ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចូលរួមជាអធិបតី ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅសាធារណរដ្ឋកូរ៉េ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជួបជាមួយ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ចើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជាមួយប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជួបជាមួយប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េខាងត្បូង

ប្រធានាធិបតីកូរ៉េខាងត្បូង ស្វាគមន៍ដំណើរទស្សនកិច្ច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកបដោយភាពកក់ក្តៅ និងកិត្តិយស

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធករណីសំណង់ ស្ថិតនៅជុំវិញបរិវេណតំបន់ អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្ត នៃមន្ទីរឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ទួលស្លែង

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធី ស្រោចសុគន្ធវារីប្រកាសតែងតាំង ព្រះមេគណខេត្តព្រះសីហនុ និងពិធីបើកបវេសនកាល ពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៤- ២០២៥ នៅទូទាំងខេត្តព្រះសីហនុ

លោកជំទាវ​ ម៉ាណ​ ណាវី​ អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ ចុះ​ជួយ​មូលដ្ឋា​ខណ្ឌ​ឫស្សីកែវ​ អញ្ជើញចូលរួម​កិច្ច​ប្រជុំ​ ការត្រៀម​បេីក​យុទ្ធនាការ ​ឃោសនា​បោះឆ្នោត​ ជ្រើស​រើស​ក្រុម​ប្រឹក្សា​ខណ្ឌ​ និង​ក្រុម​ប្រឹក្សា​រាជធានី​ អាណត្តិ​ទី​៤​ ឆ្នាំ​២០២៤​

លោកជំទាវ​ ម៉ាណ​ ណាវី​ សមាជិក​ព្រឹទ្ធសភា​ បានអញ្ជើញចូលរួម​ពិធី​ប្រកាស​ ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​មូលដ្ឋា​ខណ្ឌ​ជ្រោយ​ចង្វា​រ​

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំដល់ ជំនាញពាក់ព័ន្ធ ឃ្លាំងភស្តុភារ ឃ្លាំងវិស្វកម្ម ព្រមទាំងបើកអាវភ្លៀង ដល់កងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យមេបញ្ជាការ បញ្ជាការដ្ឋានការពារ រដ្ឋធានីហាណូយ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េខាងត្បូង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅកូរ៉េខាងត្បូង