ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១៨ ០២៨នាក់ នៅក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ
Sat,28 October 2023 (Time 10:22 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១៨ ០២៨នាក់ នៅក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ
=================
នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១៨ ០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចធិបតីបានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែនៅជាប់ជាមួយកម្មករនិយោជិត គ្រប់កន្លែង រហូតមក។ កម្ពុជាបានបណ្តុះធនធានមនុស្សគ្រប់វិស័យទាំងអស់​ មិនមែនត្រឹមតែវិស័យកាត់ដេរនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ កម្មករនិយោជិត កន្លងមក ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជោគជ័យ កាលពីខែកក្កដា កន្លងទៅនេះ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំរាជរដ្ឋាភិបាលជាបន្តទៀត។

សម្តេចធិបតីបានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដើម្បីពលរដ្ឋកាន់តែរីកចម្រើន ជឿនលឿនទៅមុខទៀត។ រាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិត ហើយនឹងបង្កើនការជួយសម្រួលដល់ការចំណាយផ្សេងៗរបស់កម្មករនិយោជិត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា រយៈពេលនៃវិបត្តិសេដ្ឋកិច្ចកន្លងមកនេះ ប្រទេសដទៃបានដំឡើងថ្លៃទំនិញផ្សេង ដោយសារអតិផរណា ប៉ុន្តែកម្ពុជាខិតខំរក្សាតម្លៃដដែល ជាពិសេសអគ្គិសនី ខិតខំសម្របសម្រួលមិនឲ្យមានការឡើងថ្លៃនោះទេ។ សម្តេចធិបតីបានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួលសម្រាប់កម្មករនិយោជិត កុំដំឡើងថ្លៃបន្តទៀត ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយរបស់កម្មករកម្មការិនី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើដំណើរក្នុងផ្លូវត្រូវ ដោយបានចូលរួមធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។ ទោះបីជាប្រទេសមានការអភិវឌ្ឍ មិនដូចប្រទេសលោកខាងលិច ប៉ុន្តែកម្ពុជានឹងខិតខំថែរក្សាកំណើនជីវភាពរបស់ប្រជាពលរដ្ឋ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3006 នាក់
ម្សិលមិញ :
4447 នាក់
សប្តាហ៍នេះ :
24852 នាក់
សរុប :
6414147 នាក់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នៅក្រុងក្រចេះ

ឯកឧត្តម គួច ចំរើន​ អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវធ្វេីយ៉ាងណាសម្របសម្រួល ជួយដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើអោយបានគ្រប់គ្នា

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ចិនដំដែក)

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិកណ្ដាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកោះអណ្តែត

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប

ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន​ នាយទាហានរង​ និងពលទាហាន ក្នុងឱកាសបុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ​ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់