នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងភរិយា បានអមដំណេីរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញដឹកនាំមន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមទស្សនា និងប្រគល់ពានរង្វាន់ដល់កីឡាករជ័យលាភីខេត្តកំពង់ចាមក្នុងពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ និងពិធីបណ្ដែតប្រទីប អុចកាំជ្រួច ការប្រគំតន្រ្តី និងការតាំងពិព័រណ៍សមិទ្ធិផលនានាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងអ្នកដែលពាក់ព័ន្ធ ដែលបានប្រារព្ធកម្មវិធីនេះឡើងដើម្បីផ្ដល់បរិយាកាសសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាព។ សូមជម្រាបថា ពិធីប្រណាំងទូកនេះ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ហើយក្នុងនោះ ក៏មានពិធីបណ្ដែតប្រទីប អុជកាំជ្រួច ដែលបានចូលរួមថែរក្សាប្រពៃណីវប្បធម៌ខ្មែរ និងលេីកស្ទួយវិស័យកីឡាប្រណាំងទូកកម្ពុជា។ ទន្ទឹមនឹងនេះ ក៏មានពិធីតាំងពិព័រណ៍សមិទ្ធិផលនានាដែលបង្ហាញពីការរីកចម្រេីននៃរដ្ឋបាលក្រុងស្រុកមន្ទីរអង្គភាពនានាទូទាំងខេត្តកំពង់ចាម៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានអញ្ចើញជួបសួរសុខទុក្ខ បងប្អូនប្រជាពលករ វិលត្រឡប់មកពីប្រទេសថៃ តាមរថយន្តរបស់សាលាខេត្ត
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញអមដំណើរ ឯកឧត្តម អភិបាលខេត្ត ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ពីការវាយប្រហារឈ្លានពាន របស់កងព័រប្រទេសថៃ
លោកស្រី មិត្ត ជីតា និង ស្វាមី ព្រមទាំងគ្រួសារឧបាសក យឺន សារ៉េត សប្បុរសជនបងប្អូនខ្មែរ រស់នៅប្រទសចិន ឧបត្ថម្ភស្បៀងជាគ្រឿងឧបភោគ-បរិភោគ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការ ជួយដល់ជនស៊ីវិលភៀសសឹក
ឯកឧត្តម វ៉ី សំណាង និងលោកជំទាវ បានដឹកនាំគណៈប្រតិភូ នាំយកអំណោយ មហាគ្រួសារខ្មែរ ទូទាំងខេត្តតាកែវ ចំនួន២ រថយន្ត និងថវិកា មកប្រគល់ជូន រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ចែងបន្តចែកជូនដល់ បងប្អូនប្រជាពលរដ្ឋ ភៀសសឹក ដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាព
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ជាមួយទ័ពឈ្លានពានសៀម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិត នៅលើសមរភូមិប្រយុទ្ធ ជាមួយទ័ពឈ្លានពានសៀម ដែនអធិបតេយ្យភាពកម្ពុជា
ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា និងបច្ច័យពីព្រះសង្ឃ និងសប្បុរជនានាគ្រប់មជ្ឍដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឧបត្ថម្ភដល់កងទ័ព ឈរជើងនៅព្រំដែន និងប្រជាពលរដ្ឋ ដែលភៀសខ្លួនពីតំបន់បញ្ហាប្រឈម
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក អ៊ួន ហាច មេបញ្ជាការរងគ៣ កងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង ដែលបានពលី ក្នុងសមរភូមិប្រយុទ្ធ ជាមួយទាហានឈ្លានពានសៀម
លោក សុីម គង់ អភិបាលស្រុកជើងព្រៃ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ១២គ្រួសារ ស្មើនឹង៤៧នាក់ ដែលបានភៀសខ្លួន ពីតំបន់ប្រឈម នៅខេត្តព្រះវិហារ មកស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកជើងព្រៃ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បាននាំយក អង្គរ ទឹកសុទ្ធ បន្លែ ត្រីសាច់ គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ផ្សេងៗ ជូនដល់ជនភៀសសឹក ចំនួន ១២គ្រួសារ ដែលបានភៀសខ្លួន ចេញពីស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ចើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបអញ្ជើញត្រឡប់មកពីប្រទេសថៃ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញទទួលបងប្អូនពលករ ដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ
ឯកឧត្តម វ៉ី សំណាង អញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងថវិកា បណ្ដោះអាសន្ន ១២.០០០.០០០រៀល ពីតំណាងប្រជាពលរដ្ឋ និងតំណាងអាជីវករផ្សារធំតាកែវ ដើម្បីយកទៅផ្ដល់ជូនកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញទទួលយកអំណោយរបស់ ព្រះសង្ឃ និងសប្បុរសជន ដែលបាននាំយកអំណោយ និងថវិកា មកចូលរួមជាមួយ រដ្ឋបាលខេត្តតាកែវ ដើម្បីនាំយកទៅផ្ដល់ជូន និងលើកទឹកចិត្ត ដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន
ឯកឧត្ដម គួច ចំរើន៖ បានសូមថ្លែងអំណរគុណ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការទាំងអស់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រុមការងារចុះបញ្ជីដីធ្លី នៃកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី លោក លោកស្រី មេឃុំ-ចៅសង្កាត់ ដែលតែងតែយកចិត្តទុកដាក់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ថ្លែងថាសកម្មភាពឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ៖ ពលករខ្មែរដែលវិលត្រឡប់ពីថៃវិញ សូមទាក់ទងមន្ទីរការងារ ដើម្បីស្វែងរកការងារធ្វើ នៅមូលដ្ឋានខេត្តតាកែវផ្ទាល់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈដល់ព្រះអង្គចេក ព្រះអង្គចម និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស នៅខេត្តសៀមរាប
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពបូជា និងបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្ម ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពក្នុងពិធី សំណេះសំណាលជាមួយប្រធានក្រុមគណៈបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ