អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាស៤ ឆ្នាំ២០២៣ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន ជាអត្ថិភាពទី១ដែលត្រូវអនុវត្តន៍ និងត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ (ជំនន់ទឹកភ្លៀង) នារដូវវស្សា ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្ត្រធានីភ្នំពេញ ។ហើយប្រសិនបើមានសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ មានការពាក់ព័ន្ធជាមួយគ្រឿងញៀន នឹងត្រូវបានស្នើសុំបណ្តេញចេញពីក្របខណ្ឌដោយគ្មានលើកលែង ក្រៅពីនេះត្រូវត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារ គ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីចូលរួមបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ បង្កលក្ខណៈងាយស្រួលជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលចូលរួមក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌនេះ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខឲ្យដំណើរការទៅបានដោយរលូន៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន សូមគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសប្រកបដោយ មហានក្ខត្តឫក្សដ៏ឧដ្ដុងឧត្ដម ចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ អញ្ចើញចុះជួបសំណេះសំណាល សាកសួរសួរសុខទុក្ខ និងនាំយកអំណោយសម្ភារ ដូចជាគ្រឿងឧបភោគ បរិភោគ ជូនគ្រួសារ ភៀសសឹក ចំនួន១៣គ្រួសារ នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋ ពលករមកពីថៃ ជនភៀសសឹក និងជនងាយរងគ្រោះចំនួន ២១៣គ្រួសារ នៅក្នុងស្រុកអង្គរបូរី
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកាឧបត្ថម្ភជូនក្មួយស្រី ទន ម៉ីសៀង និងក្មួយស្រី ទន ម៉ារីណា ដែលត្រូវជាកូនៗរបស់វីរកងទ័ពលោក ចែ ម៉ាញ និងលោកស្រី ភួង ស្រីណាក់ ដែលកំពុងឈរជើងការពារទឹកដី នៅខេត្តព្រះវិហារ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ចើញចូលរួមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយប្រធានក្រុមបក្ស ចំណុះគណៈកម្មាធិការបក្សប្រជាជនសង្កាត់វាលស្បូវ
ពានរង្វាន់ Smile Asia Philanthropic Visionary Award ត្រូវបានប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងកម្មវិធី Smile Asia Charity Gala 2025
ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាល និងលោកជំទាវ បានផ្ញើសារគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសជ័យមង្គល នៃខួបកំណើត របស់សម្តេចកិត្តិសង្គបណ្ឌិត គម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យប្រធានប្រតិបត្តិតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសជ័យមង្គល នៃខួបកំណើត របស់សម្តេចកិត្តិសង្គបណ្ឌិត គម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំបិទកិច្ចសវនកម្ម នៅរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅសាលប្រជុំសាលារាជធានីភ្នំពេញ
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពលើការ ដោះស្រាយសំណើសំណូមពរ ជាលាយលក្ខណ៍អក្សរ របស់ប្រជាពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្កីការក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងវេទិកាពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ប្រចាំខេត្តកំពង់ស្ពឺ
ក្រសួងការពារជាតិ នៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ បានសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាង មកពីប្រទេសចំនួន ៦ ចូលរួម ដើម្បីសង្កេតមើល ស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ ក្នុងអំឡុងជម្លោះ ព្រំដែនកម្ពុជា-ថៃ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ចើញបើកកិច្ចប្រជុំ ពិភាក្សាការងារជាមួយក្រុមហ៊ុន CMA CGM (Cambodia) Co. Ltd. ដឹកនាំដោយ លោកស្រី Amelie HUMPHREYS នាយិកា
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្នេីឱ្យចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាព ទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជាផល្គុន អញ្ចើញចូលរួមជាអធិបតីក្នុងពិធីបូជាសព ឧបាសិកា សុិន សំ ត្រូវជាម្តាយ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួង ស.អ.យ. នៅវត្តសំសមី ស្ថិតក្នុងក្រុងព្រៃវែង