ឧត្ដមសេនីយ៍ឯក ហួត ឈាងអន៖ ការបណ្តុះបណ្តាលជំនាញដល់យោធិន គឺជាកត្តាដ៏ចម្បងបំផុតក្នុងការចូលរួមអនុវត្តផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៦ ខែតុលានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញភស្តុភារ ឆ្នាំ២០២៣ របស់ទីចាត់ការចលនូប្បត្ថម្ភ។ក្រោយពីបានស្ដាប់សេចក្ដីរាយការណ៍របស់ឧត្តមសេនីយ៍ត្រី ប៉ុល សុវណ្ណឌី នាយកសាលាបើកបរ ទីចាត់ការចលនូប្បត្ថម្ភ, ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួតឈាងអន បានថ្លែងការកោតសរសើរដល់ក្រុមការងារដឹកនាំគ្រប់គ្រងវគ្គហ្វឹកហ្វឺនដែលបានប្រឹងប្រែងរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញភស្ដុភារគោរពតាមសច្ចាប័នរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ក្នុងឱកាសនោះដែរ ឯកឧត្តម នាយកទីចាត់ការចលនូប្បត្ថម្ភ បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការដែលបានចង្អុលបង្ហាញឲ្យថ្នាក់ដឹកនាំទីចាត់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីប្រសិទ្ធភាពក្នុងការបម្រើការងារជូនកងឯកភាពក៏ដូចជាការចូលរួមអនុវត្តផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ជាពិសេសចូលរួមក្នុងការការពារ រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល បូរណភាពទឹកដី អធិបតេយ្យជាតិ ព្រមទាំងចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់គោលនយោបាយ ការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ជាមួយនោះ ឯកឧត្តម ហួត ឈាងអន បានថ្លែងនូវការផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំគ្រប់គ្រងវគ្គបណ្ដុះបណ្ដាលឲ្យពង្រឹងការគ្រប់គ្រងសិក្ខាកាម ក្នុងពេលរៀនសូត្រត្រូវធានាសន្តិសុខ សុវត្ថិភាពមនុស្សនិងសម្ភារ គ្រឿងបំពាក់ឲ្យបានល្អប្រសើរ។ ចំពោះសិក្ខាកាមវិញ ត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងកម្មវិធីការងាររបស់វគ្គសិក្សា និងទីចាត់ការ ជាពិសេសហាមដាច់ខាតការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង៕
ចំនួនអ្នកទស្សនា
ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត បានអញ្ចើញចូលរួមអមដំណើរជាមួយឯកឧត្តម ម៉ៅ ធនិន ចុះចែកវិញ្ញាបនបត្រ សម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន ២ភូមិ ស្ថិតនៅក្នុងឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការ និងអនុគណៈកម្មការ ត្រៀមដើម្បីរៀបចំកិច្ចប្រជុំកំពូល ព្រះពុទ្ធសាសនាបីប្រទេស លើកទី៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពេលខាងមុខ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា អញ្ចើញបន្តដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពគម្រោង ឆ្នេរតេជោសន្តិភាពកែប
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ចើញចុះពិនិត្យទីតាំង គម្រោងវិនិយោគចំណតជលយាន (អ៊ូរទូក) សម្រាប់ជួសជុលទូក នាវា និងកប៉ាល់ ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យស្ថានភាព ឆ្នេរអូរឈើទាល ស្ថិតនៅក្រុងព្រះសីហនុ ឆ្នេរព្រែកចាក និងសាលាបឋមសិក្សាស្មាច់ដែង ស្ថិតនៅក្រុងកំពង់សោម
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំក្រុមការងារសម្របសម្រួល ជូនប្រជាពលរដ្ឋជម្លៀសខ្លួន ពីតំបន់ព្រំដែន និងពលករកម្ពុជា ដែលវិលត្រឡប់ពីប្រទេសថៃ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ
លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំត្រៀម នៃគណៈកម្មាធិការ នៃសមាជិកសភា ស្រ្តីអាយប៉ា (WAIPA) នៃមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៦
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ ស្ត្រីជាម្តាយ និងកូនប្រុស ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមសន្តិបណ្ឌិត សុខ ផល និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ចំនួន៥,000,000 រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដើម្បីបុព្វហេតុមនុស្សធម៌ ជួយជនងាយរងគ្រោះផ្សេងៗ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អញ្ចើញចូលរួមកិច្ចប្រជុំ ស្ដីពីការ បូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមកម្មវិធីវេទិកាជាតិគណនេយ្យ ក្រោមប្រធានបទ សុខដុមនីយកម្មបទប្បញ្ញត្តិ ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល
លោកឧត្តមសេនីយ៍ទោ សែម គន្ធា បានអញ្ចើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការ ស្តីពីការពង្រឹង វិធានការ ការពារព្រំដែន និងពង្រឹង ស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល និងទទួលអំណោយកញ្ចប់ឃីត សម្រាប់ស្ត្រីចំនួន ៦៨០ឃីត ពីតំណាង អង្គការសហប្រជាជាតិ សម្រាប់មូលនិធិប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីភាពពិធីបិទ វគ្គបណ្តុះបណ្តាល គណៈគ្រប់គ្រង សាលាពុទ្ធិក មធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅអគ្គាធិការដ្ឋាន នៃពុទ្ធិកសិក្សាជាតិ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា
ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្ដកំពង់ឆ្នាំង អញ្ចើញដឹកនាំកិច្ចប្រជុំ ពិភាក្សាលើសំណើ សុំអនុញ្ញាតប្រើប្រាស់ វិធីសាស្ត្របំផ្ទុះថ្មសម្រាប់ស្រះទឹក សហគមន៍ក្នុងក្របខ័ណ្ឌ គម្រោងពង្រឹង សមត្ថភាពផលិតភាពជនបទ (LRRPCP)
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ចើញបន្ដចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចបវរធិបតី ឧបត្ថម្ភដល់មន្ត្រីនគរបាល មានជំងឺប្រចាំកាយ និងនិវត្តន៍ជន ចំនួន១២នាក់ នៅស្រុកកងមាស