ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្ត អតីតលោកគ្រូអ្នកគ្រូនិងមិត្តរួមជំនាន់សាលាបាក់ទូកទសវត្សឆ្នាំ១៩៨០ ព្រមទាំងមន្ត្រីក្រោមឱវាទ រួមគ្នាជ្រះថ្លាកាន់បិណ្ឌ នៅវត្តព្រះបារមីវង្កតបុរី
Sat,07 October 2023 (Time 01:01 PM)
ដោយ ៖ ដើម្បីប្រជាជន


ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្ត អតីតលោកគ្រូអ្នកគ្រូនិងមិត្តរួមជំនាន់សាលាបាក់ទូកទសវត្សឆ្នាំ១៩៨០ ព្រមទាំងមន្ត្រីក្រោមឱវាទ រួមគ្នាជ្រះថ្លាកាន់បិណ្ឌ នៅវត្តព្រះបារមីវង្កតបុរី

ក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី៧ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូនិងមិត្តរួមជំនាន់សាលាបាក់ទូកទសវត្សឆ្នាំ១៩៨០ ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានចិត្តជ្រះថ្លារួមគ្នា ប្រគេននូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែលបានតម្កល់អដ្ឋិធាតុនៅក្នងទីវត្តអារាមមួយនេះផង ព្រមទាំង បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ វីរៈយុទ្ធជន វីរៈយុទ្ធនារី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលីមរណៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងរយៈកាលកន្លងមកផងដែរ។

វត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងនេះ កាលដើមឡើយ គឺជាទីទួលដែលសម្បូរទៅដោយដើមក្រសាំងតូចធំ ហើយនៅរដូវវស្សាទីទួលនេះមិនលិចទឹកនោះទេ។ ក្នុងសម័យប្រទេសជាតិធ្លាក់ចូលទៅក្នុងកលិយុគចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ទីទួលនេះ បានក្លាយជាទីតាំងស្នាក់អាស្រ័យសម្រាប់ការភៀសខ្លួនរបស់ប្រជាជនមកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងការនិមន្តភៀសព្រះកាយរបស់ព្រះសង្ឃផងដែរ។ អាស្រ័យដោយការគោរពប្រតិបត្តិព្រះពុទ្ធសាសនាទៅតាមលទ្ធភាពប្រជាពលរដ្ឋនាពេលនោះ បានផ្តើមគំនិតរៀបចំទីទួលនេះ ឱ្យមានសាលាឆទានមួយដែលមានឈ្មោះថា «សាលាឆទានទួលក្រសាំង» ក្នុងឆ្នាំ១៩៧៣។

ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីតាំងនេះ ត្រូវបានបំផ្លិចបំផ្លាញចោលនៅសេសសល់តែបល្ល័ង្កព្រះតូចមួយប៉ុណ្ណោះ។ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនា បានក្លាយជាសាសនារបស់រដ្ឋឡើងវិញ ហើយទីវត្តអារាម កន្លែងសក្ការៈបូជា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ត្រូវបានបើកឱ្យដំណើរការ និងអនុមោទនាចូលរួមកសាងឡើងវិញជាបន្តបន្ទាប់។

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតី បុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរីនេះ សម្តេចតេជោ បានរំពឹងថា កូនចៅត្រកូល «ហ៊ុន» និងត្រកូល «ឌី» នឹងមិនបោះបង់វត្តព្រះបារមីវង្កតបុរីនោះទេ ហើយបន្តជួយជ្រោមជ្រែងគាំទ្រដល់វត្តនេះរហូតទៅ។ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា៖ «កសាងទីអារាមនៅទីនេះវាមិនគ្រាន់តែជាទីអារាមសម្រាប់ផ្នូររបស់មាតា បិតា របស់ខ្ញុំប៉ុណ្ណោះទេ ក៏ប៉ុន្តែ សម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកដទៃទៀតដែលមានជំនឿលើព្រះពុទ្ធសាសនា ដែលខ្ញុំព្រះករុណាខ្ញុំគិតថានេះជាចំណងទាក់ទងដ៏ប្រសើររវាងអាណាចក្រ និងពុទ្ធចក្រ»៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1465 នាក់
ម្សិលមិញ :
8060 នាក់
សប្តាហ៍នេះ :
25944 នាក់
សរុប :
6372968 នាក់

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមសន្តិបណ្ឌិត សុខ ផល និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ចំនួន៥,000,000 រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដើម្បីបុព្វហេតុមនុស្សធម៌ ជួយជនងាយរងគ្រោះផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អញ្ចើញចូលរួមកិច្ច​ប្រជុំ​ ស្ដីពី​ការ បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​ និង​ជំរុញ​ការ​អនុវត្ត​ គោលនយោបាយ​ ភូមិ​ ឃុំ​ សង្កាត់​មាន​សុវត្ថិភាព​ ប្រចាំ​ឆមាស​ទី១​ ឆ្នាំ​២០២៥​ នៅ​រាជធានីភ្នំពេញ​

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមកម្មវិធីវេទិកាជាតិគណនេយ្យ ក្រោមប្រធានបទ សុខដុមនីយកម្មបទប្បញ្ញត្តិ ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល

លោកឧត្តមសេនីយ៍ទោ សែម គន្ធា បានអញ្ចើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការ ស្តីពីការពង្រឹង វិធានការ ការពារព្រំដែន និងពង្រឹង ស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល និងទទួលអំណោយកញ្ចប់ឃីត សម្រាប់ស្ត្រីចំនួន ៦៨០ឃីត ពីតំណាង អង្គការសហប្រជាជាតិ សម្រាប់មូលនិធិប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីភាពពិធីបិទ វគ្គបណ្តុះបណ្តាល គណៈគ្រប់គ្រង សាលាពុទ្ធិក មធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅអគ្គាធិការដ្ឋាន នៃពុទ្ធិកសិក្សាជាតិ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្ដកំពង់ឆ្នាំង អញ្ចើញដឹកនាំកិច្ចប្រជុំ ពិភាក្សាលើសំណើ សុំអនុញ្ញាតប្រើប្រាស់ វិធីសាស្ត្របំផ្ទុះថ្មសម្រាប់ស្រះទឹក សហគមន៍ក្នុងក្របខ័ណ្ឌ គម្រោងពង្រឹង សមត្ថភាពផលិតភាពជនបទ (LRRPCP)

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ចើញបន្ដចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចបវរធិបតី ឧបត្ថម្ភដល់មន្ត្រីនគរបាល មានជំងឺប្រចាំកាយ និងនិវត្តន៍ជន ចំនួន១២នាក់ នៅស្រុកកងមាស

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ សម្ភារៈ​ មធ្យោបាយធ្វេីការ​ និងសំណេះសំណាល​ សួរសុខទុក្ខ​ កងកម្លាំងមានសមត្ថកិច្ច ក្នុងការ រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ សាធារណៈ​ និងការពន្លត់ អគ្គីភ័យ ជូនប្រជាពលរដ្ឋ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រកាស សមាសភាពគណ:កម្មការ អនុគណ:កម្មការ និងសេចក្តីសម្រេចការបង្កើត គណ:កម្មការរៀបចំកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបីប្រទេស លើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញធ្វើជាអធិបតីភាព ប្រកាសសមាសភាពគណ:កម្មការ អនុគណ:កម្មការ និងសេចក្តីសម្រេចការបង្កើត គណ:កម្មការរៀបចំ កិច្ចប្រជុំកំពូល ព្រះពុទ្ធសាសនាបីប្រទេស លើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអនុញ្ញាតទទួលជួប និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនឆ្នាំ២០២៥

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី បានអញ្ចើញចូលរួមអមដំណើរជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនាមជ្ឈមណ្ឌល តាំងពិព័រណ៌វៀតណាម នៅភាគឦសាន រដ្ឋធានីហាណូយ

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ​ បានអញ្ចើញចូលរួមពិធីចុះសួរសុខទុក្ខ សំណេះសំណាល និងផ្តល់អំណោយសម្ភារ និងថវិកា ជូនជនភៀសសឹក ពលករ និងគ្រួសារកងទ័ព ចំនួន៧៥គ្រួសារ ក្នុងមូលដ្ឋានស្រុកស្រីសន្ធរ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បានអញ្ចើញចូលរួមក្នុងដំណើការ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្រុកជើងព្រៃ

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីក្នុងពិធីបិទការដ្ឋាន គម្រោង សាងសង់ផ្លូវបេតុង ភូមិជីប៉ោ និងភូមិស្វាយ ឃុំស្វាយពោធិ៍ ប្រវែង ១៤៥៨ម៉ែត្រ ជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមជាមួយព្រះសង្ឃ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ ចំនួន ៩៩៩៩អង្គរូប ជួបជុំគ្នាជាក្បួន និងដង្ហែធម្មយាត្រាដើម្បីសន្តិភាព និងទាមទារឱ្យដោះលែងវីរៈកងទ័ព ១៨នាក់ ដែលចោរ ឈ្លានពានសៀមចាប់ខ្លួន