ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការចូលរួមគាំទ្រ ស្រ្តីបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ
Wed,01 November 2023 (Time 04:57 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាគមនារីកម្ពុជាដើម្បី​សន្តិភាព និងអភិវឌ្ឍន៍ និង UNFPA រួមគ្នាដោះស្រាយបញ្ហា​ស្ត្រីដែលបម្រើការក្នុងសេវាកម្សាន្ត​ទេសចរណ៍​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
=====================
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការចូលរួមគាំទ្រស្រ្តីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធទទួលបានរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល» ដែលរៀបចំដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងឧបត្ថម្ភថវិកា ដោយមូលនិធិទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីប្រជាជន នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ថ្លែងក្នុងអង្គសិក្ខាសាលា លោកស្រី សាន់ដ្រា បឺនក្លាវ (Sandra Bernklau) នាយិកាទីភ្នាក់ងារអង្គការសហ ប្រជាជាតិដើម្បី ប្រជាជនប្រចាំព្រះរាជាណាចក្រកម្ពុជា (UNFPA) បានលើកឡើងថា ស្ត្រីអាចទទួលបានសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសុខភាពមាតា ប្រកបដោយគុណភាព រួមទាំងផែនការគ្រួសារ។ លោកស្រីបានបន្តទៀតថា UNFPA មានកិត្តិយសក្នុងភាពជាដៃគូជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ (CWPD) ដើម្បីគាំទ្រដល់ស្ត្រីធ្វើការក្នុងសេវាកម្សាន្តឱ្យអាចចុះឈ្មោះនិងទទួលបានបេឡាជាតិរបបសន្តិសុខសង្គម/ និងប័ណ្ណសមធម៌សុខភាព ហើយ UNFPA ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ពិចារណាដំណើរការចុះឈ្មោះជាបន្តសម្រាប់ស្ត្រីបម្រើការងារនៅសេវាកម្សាន្ត និងមានហានិភ័យខ្ពស់នៅក្នុងប្រព័ន្ធ ប.ស.ស. និងការបន្តសុពលភាពនៃប័ណ្ណ ម.ស.ស ដល់ទៅបីឆ្នាំ ពោលគឺកើនឡើងពីមួយឆ្នាំនាពេលបច្ចុប្បន្ន ដូច្នេះវានឹងផ្តល់ស្ថេរភាពដល់ក្រុមដែលមានហានិភ័យនិងងាយរងគ្រោះខ្លាំង។

ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម ហួត ហៃ បានលើកឡើងអំពីការយកចិត្តទុក្ខដាក់របស់សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីពីការតម្រង់ទិសដល់មន្ទីរទេសចរណ៍ មន្ទីរផែនការ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរួមសហការគ្នាផ្ទៀងផ្ទាត់ ចុះស្រង់ទិន្នន័យ និងសុំបណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនដល់បុគ្គលិកបម្រើសេវាកម្សាន្តទវិស័យទេសចរណ៍, ស្នើឲ្យរដ្ឋបាលរដ្ឋបាលខណ្ឌទាំង ១៤ និងអង្គភាពពាក់ព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ម្ចាស់អាជីវកម្មសេវាកម្សាន្តទេសចរណ៍ ស្តីពីប្រយោជន៍ ម.ស.ស ដោយឥតគិតថ្លៃ ស្របតាមគោលការណ៍ស្ម័គ្រចិត្ត, ស្នើឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវយកចិត្តទុក្ខដាក់ផ្តល់សេវាពិនិត្យសុខភាព តាមស្តង់ដារ បច្ចេកទេស ប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌, គ្រប់ស្ថាប័នរួមសហការគ្នាដោះស្រាយបញ្ហាប្រឈម សំណើរសំណូមពរចាំបាច់របស់នារីពីការប្រើប្រាស់សេវាមូលនិធិសមធម៌សុខាភិបាល និងជម្រុញការប្រើប្រាស់សេវានេះឲ្យបានពេញលេញ និងរៀបចំពិធីចែកប័ណ្ណជូនដល់បងប្អូនបម្រើការសេវាកម្សាន្តវិស័យទេសចរណ៍។

ថ្លែងក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ គឺសមស្របទៅនឹងគោលបំណង និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលជួបការលំបាកដោយមិនទុកនរណាម្នាក់ចោលដោយមិនបានដោះស្រាយឡើយ រួមទាំងស្ត្រី ដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

តាមរយៈសិក្ខាសាលានេះ យើងនឹងពង្រឹងនិងពង្រីកកិច្ចសហការ ជាមួយស្ថាប័ន ដៃគូរពាក់ព័ន្ធទាំងអស់ ក្នុងការជម្រុញ និងធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់ស្ត្រីបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងការប្រើប្រាស់សេវានៅតាមទីតាំងផ្តល់ សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិភាពនិងគ្មានការរើងអើង។

សមាសភាពអ្នកចូលរួមថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពីក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការក្រសួងសង្គមកិច្ច ក្រសួងកិច្ចការនារី ក្រសួងទេសចរណ៍ ក្រសួងធម្មការនិងសាសនា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឍមណ្ឌលជាតិគាំពារមាតានិងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អភិបាលរងរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្រ្តីការិយាល័យស្រុកប្រតិបត្តិ ចៅសង្កាត់ តំណាងទីភ្នាក់ងារអង្គការសហ ប្រជាជាតិប្រចាំប្រទេសកម្ពុជា អង្គការ-សមាគមជាតិ អន្តរជាតិនិងស្រ្តីធ្វើការក្នុងសេវាកម្សាន្ត ប្រមាណជិត ២០០នាក់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2934 នាក់
ម្សិលមិញ :
4447 នាក់
សប្តាហ៍នេះ :
24780 នាក់
សរុប :
6414075 នាក់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នៅក្រុងក្រចេះ

ឯកឧត្តម គួច ចំរើន​ អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវធ្វេីយ៉ាងណាសម្របសម្រួល ជួយដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើអោយបានគ្រប់គ្នា

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ចិនដំដែក)

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិកណ្ដាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកោះអណ្តែត

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប

ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន​ នាយទាហានរង​ និងពលទាហាន ក្នុងឱកាសបុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ​ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់