ឯកឧត្តម ប៉ា សុជាតិវង្ស បានអញ្ចើញចូលរួមសិក្ខាសាលា ស្តីពីពិធីស្វាគមន៍ និងផ្តល់ពត៌មានសេវាសំខាន់ៗជូនតំណាងរាស្រ្ត នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី =================នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ រដ្ឋសភា ព្រមទាំងសមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវ គណៈកម្មការទាំង១០ បានអញ្ចើញចូលរួមសិក្ខាសាលា ស្តីពី ពិធីស្វាគមន៍ និងផ្តល់ពត៌មានសេវាសំខាន់ៗជូនតំណាងរាស្រ្ត នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាតំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់នៅពេលធ្វើការសម្រេចចិត្ត និង ដាក់ចេញនូវវិធានការណ៍ណាមួយ។សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកម្មវិធីស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា តំណាងរាស្រ្តដែលបានជាប់ឆ្នោត ត្រូវបានប្រជាជនផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាតំណាង ហើយពួកគាត់មានក្តីរំពឹងជឿទុកចិត្តថា តំណាងរាស្រ្តទំាងអស់មានសមត្ថភាព ឆន្ទៈ ទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ ជួយអន្តរាគមន៌ ដោះស្រាយបញ្ហា និងឆ្លើយតបតាមសំណូមពរនានារបស់ពួកគាត់បាន។“យើងទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព លទ្ធភាព ប្រកបដោយភាពស្វាហាប់ សកម្ម និងរស់រវើក ដែលក្នុងនោះមានការងារស្នូលចំនួនបី ដែលយើងត្រូវបំពេញ ជាអាទិ៍ ការងារនីតិកម្ម ការងារជាតំណាង និងការងារតាមដានការអនុវត្តច្បាប់” នេះជាការគូសបញ្ជាក់របស់ សម្តេចរដ្ឋសភាធិបតី។សូមជម្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែប្រារព្ធកម្មវិធីស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្ត នៅគ្រប់ដើមនីតិកាលនីមួយៗ ដើម្បីបង្ហាញជូនពីសេវាកម្មរបស់ខ្លួនជូនសមាជិក សមាជិការដ្ឋសភា បានប្រើប្រាស់ទាំងក្នុងការងារប្រចាំថ្ងៃ និងការងារស្នូលរបស់ខ្លួន រួមមាន ការងារពាក់ព័ន្ធអំពីសិទ្ធ កាតព្វកិច្ច គណនេយ្យកិច្ចរបស់តំណាងរាស្រ្ត សេវានីតិកម្ម សេវាស្រាវជ្រាវទូទៅ និងស្រាវជ្រាវសភា ការងារការទូតសភា ពិធីការ ហិរញ្ញវត្ថុ បេសកកម្ម សេវាឡូជីស្ទីក និងសេវាកម្មនៅមូលដ្ឋានជាដើម។ល។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជាសេនាធិការជូនរដ្ឋសភា ក្នុងការផ្តល់សេវាជូនសមាជិករដ្ឋសភាដើម្បីបំពេញភារកិច្ច និងតួនាទីតំណាងរាស្រ្តប្រកបដោយភាពរលូន និងជោគជ័យនៅក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមអគ្គលេខាធិការដ្ឋសភា ក៏ដូចជាថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាយ៉ាងល្អក្នុងការរៀបចំឱ្យមានកម្មវិធីនេះឡើង។ជាមួយគ្នានេះ សម្តេចក៏បានកោតសរសើរចំពោះលេខាធិការដ្ឋានសម្របសម្រួលបច្ចេកទេសនៃសភាកម្ពុជា (TCS) ដែលបានផ្តួចផ្តើមគំនិតតាក់តែង ចងក្រង កែសម្រួល និងធ្វើបច្ចុប្បន្នភាពសៀវភៅស្តីពី “សេវាសំខាន់ៗសម្រាប់តំណាងរាស្រ្ត” ដែលបានបោះពុម្ពជាលើកទី២ សម្រាប់ចែកជូនសមាជិកសមាជិការដ្ឋសភានីតិកាលទី៧នេះផងដែរ។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សៀវភៅស្តីពី “សេវាសំខាន់ៗសម្រាប់តំណាងរាស្រ្ត” ពិតជាមានសារៈសំខាន់សម្រាប់តំណាងរាស្រ្ត និងជំនួយការផ្ទាល់ ក្នុងការស្វែងរកព័ត៌មាន និងសេវាគាំទ្រនានា សម្រាប់បំពេញតម្រូវការចាំបាច់នានា។ សៀវភៅនេះ ក៏ជាផ្នែកមួយនៃការជួយពង្រឹង និងលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាពការងាររបស់មន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ផងដែរ។សមាជិករដ្ឋសភានីតិកាលទី៧មានចំនួន១២៥រូប នៅក្នុងនោះ១២០រូបមកពីគណបក្សប្រជាជនកម្ពុជា និង៥អង្គ និងរូប មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។ សមាជិករដ្ឋសភា កើតចេញពីលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តិទៅដោយរលូន មានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដោយមាន១៨គណបក្សចូលរួមប្រកួតប្រជែង និងមានប្រជាពលរដ្ឋ ជាង៨លាន ២សែននាក់ បានចេញទៅបោះឆ្នោត។សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា លទ្ធផលនៃការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានផ្តល់នូវអាណត្តិមួយដ៏រឹងមាំ និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងការបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។ សម្តេចបានគូសបញ្ជាក់ថា នេះគឺជាលើកទីមួយ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងរយៈពេលជាង៥០០ឆ្នាំមកនេះ ដែលកម្ពុជាមានការផ្លាស់ប្តូរអំណាចពីអ្នកជំនាន់មុនមកអ្នកជំនាន់ក្រោយ ប្រកបដោយសន្តិភាព និងរលូន ក្រោមស្មារតីឯកភាព និងសាមគ្គីភាពជាតិ ជាមោទនភាពបំផុត។សម្តេចប្រធានរដ្ឋសភា បានបន្ថែមថា នៅក្នុងនីតិកាលទី៧នេះ កម្ពុជាត្រូវពង្រឹងនូវសមត្ថភាព ទាំងផ្នែកស្ថាប័ន និងមន្រ្តីជំនាញ ដើម្បីធ្វើយ៉ាងណា អាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ជាតិគឺការប្រែក្លាយមាតុភូមិកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕
ចំនួនអ្នកទស្សនា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួស នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និង ឯកឧត្តម ណៅ ធួក អញ្ជើញជាគណៈធិបតីក្នុងពិធីលែងកូនត្រី បង្កង ចំនួន ៦០០០០កូន ដើម្បីអបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា ថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៥ នៅស្ទឹងមុខរដ្ឋបាល ក្នុងស្រុកអង្គរបូរី
ឯកឧត្តម លូ គឹមឈន់ និងអ្នកឧកញ៉ា គិត ម៉េង អញ្ចើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ រវាង ធនាគារ វីង (ខេមបូឌា) ម.ក និងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ស្តីពីការប្រើប្រាស់សេវាទូទាត់ និងសេវាហិរញ្ញវត្ថុផ្សេងៗ
លោក ស៊ីម គង់ អភិបាលស្រុក និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជើងព្រៃ បានផ្ដល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ចំនួន ៥០ គ្រួសារ ក្នុងស្រុកជើងព្រៃ និងយោធិន ១នាក់ នៃផ្នែកសឹករងស្រុកជើងព្រៃ
អភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវបេតុងអាមេប្រវែង ៤២៥ ម៉ែត្រ ទទឹង ៤,៥ ម៉ែត្រ កម្រាស់ ១,៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃចារក្រៅ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមពិធីបុណ្យសព លោក ស្រេង រ៉ា ត្រូវជាឪពុកក្មេកលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
កិច្ចប្រជុំពិភាក្សាស្តីពីការ ប្រមូលធាតុចូលក្នុងការ ធ្វើបច្ចុប្បន្នកម្ម យុទ្ធសាស្រ្តស្តីពី ការកែទម្រង់ ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈ និងផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តយុទ្ធសាស្ត្រ ស្តីពីការ កែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈ ក្នុងក្របខ័ណ្ឌថ្មី ២០២៥-២០២៨
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ចើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ ជាមួយ រដ្ឋបាលខេត្តតាកែវ
ឯកឧត្តម ឌី វិជ្ជា អនុប្រធាន និងជាអគ្គលេខាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកា យុវជន-បញ្ញវន្ដ មុស្លីម ២១ លើកទី២ ឆ្នាំ២០២៥ នៅសកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ សាខាចោមចៅ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូសាលាមធ្យមជាន់ខ្ពស់សន្តិសុខប្រជាជន១ នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌិញ ង៉ុកហ័រ នាយកសាលា
រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ
ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត