ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសំណេះសំណាល ជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ ================នៅថ្ងែសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ ។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនិភ្ញៀវកិត្តិយសនាយក-នាយករង នាយិកា-នាយិការង លោកគ្រូ-អ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងារវិស័យអប់រំនៅខេត្តព្រះសីហនុ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ខេត្តព្រះសីហនុ មានសាលារៀនសរុបចំនួន១០៤ ក្នុងនោះ មត្តេយ្យដាច់ដោយឡែកចំនួន ០១សាលា បឋមសិក្សាចំនួន ៧២សាលា អនុវិទ្យាល័យ -វិទ្យាល័យ ២៨សាលា និងសាលាឧបសម្ព័ន្ធ ០២សាលា សាលាគរុកោ សល្យ និងវិក្រឹត្យការ ០១សាលា។ មានបុគ្គលិកអប់រំ សរុបចំនួន ២.១០៨នាក់ ស្រី១.០០៤នាក់។ បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣មានចំនួន ១.៩១៥នាក់ ស្រី៩៧៣នាក់ និងបានប្រឡងជាប់ចំនួន ១.៥២៣នាក់ ស្មើនឹង ៨០,៥០% ស្រី ៨២៩នាក់ស្មើនឹង ៨៥,៧៣% ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន៤០នាក់ ស្រី ២៣នាក់ និទ្ទេសB ១២២នាក់ ស្រី ៧០នាក់ និទ្ទេស C ២៨៧នាក់ ស្រី១៦៧នាក់ និទ្ទេសD ៥៤៨នាក់ ស្រី២៩៧នាក់ និងនិទ្ទេសE ៥២៦នាក់ ស្រី ២៧២នាក់។ ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះសាលាទាំងអស់នៅក្នុងខេត្តដែលបានយកចិត្តទុកដាក់ក្នុងការជួយបង្ហាត់បង្រៀនធ្វើឱ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានលទ្ធផលល្អ ដូច្នេះសូមបន្តប្រពៃណីសិក្សាបន្ថែមទៀត ពិសេសក្មួយៗ ដែលទទួលបាននិទ្ទេស A B C ជាការជោគជ័យមួយក្នុងខ្សែជីវិតរបស់ក្មួយៗ ជាការពិតយើងទទួលបាននិទ្ទេស A ដោយសារការជួយជ្រុំជ្រែងរបស់ឱពុកម្ដាយ លោកគ្រូ អ្នកគ្រូក្នុងការជួយបង្ហាត់បង្រៀនផងដែរ។ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តមួយពោពេញដោយសិស្សានុសិស្សមានភាពឆ្លាតវៃ ហើយកត្តាចំបង គឺការខិតខំសិក្សា ឧស្សារៀនសូត្រ ដើម្បីរួមគ្នាឱ្យខេត្តព្រះសីហនុមានការសិក្សាចប់ចុងចប់ដើម ព្រោះសាលាជាថ្នាល់បណ្តុះបណ្តាលនូវចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបំណិនជីវិតសម្រាប់សិស្សគ្រប់រូប។សម្តេចតេជោ និងសម្តេចធិបតី បានសាងសង់ និងបន្តសាងសង់សាលាសម្រាប់កូនចៅរបស់យើងបានសិក្សារៀនសូត្រនៅគ្រប់កម្រិតសិក្សា រហូតដល់ឧត្តមសិក្សានៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះសីហនុ មានអគារសិក្សាជាច្រើនខ្នងត្រូវបានសាងសង់ឡើងដោយសម្តេចទាំងទ្វេរ ទន្ទឹមនឹងមានសាលាល្អ យើងត្រូវរួមគ្នាថែទាំ និងដាំដុះដើមឈើឱ្យមានភាពស្រស់ស្អាត និងបៃតងនៅតាមសាលារៀនក្នុងខេត្ត ដើម្បីឱ្យសាលារបស់យើងមានបរិស្ថានស្អាត និងគ្មានថង់ប្លាស្ទិក យើងក៏ត្រូវការយុវជនរបស់យើងមានកាយសម្បទាមាំមួន ហើយអាហារក៏ជារឿងសំខាន់ផងដែរ ដើម្បីសុខភាព ដូច្នេះយើងត្រូវជ្រើសរើសការលេងកីឡាដែលយើងចូលចិត្តជាការជួយលើកកម្ពស់សុខុមាលភាពកាន់តែល្អប្រសើរ ហើយការជ្រើសរើសការងារសិល្បៈក៏ជារឿងសំខាន់មួយដែរសម្រាប់ក្មួយដែលមានទេពកោសល្យទៅតាមជំនាញរបស់យើងម្នាក់ៗ។ ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ ក៏បានបន្តថា យើងត្រូវសិក្សាស្វែងយល់អំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការងារសង្គម ព្រោះខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្មយើងត្រូវធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀតទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងការបណ្តុះបណ្តាលបំណិនជីវិត ក៏ជារឿងមួយសំខាន់សម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន។
ចំនួនអ្នកទស្សនា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមពិធីបុណ្យសព លោក ស្រេង រ៉ា ត្រូវជាឪពុកក្មេកលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
កិច្ចប្រជុំពិភាក្សាស្តីពីការ ប្រមូលធាតុចូលក្នុងការ ធ្វើបច្ចុប្បន្នកម្ម យុទ្ធសាស្រ្តស្តីពី ការកែទម្រង់ ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈ និងផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តយុទ្ធសាស្ត្រ ស្តីពីការ កែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈ ក្នុងក្របខ័ណ្ឌថ្មី ២០២៥-២០២៨
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ចើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ ជាមួយ រដ្ឋបាលខេត្តតាកែវ
ឯកឧត្តម ឌី វិជ្ជា អនុប្រធាន និងជាអគ្គលេខាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកា យុវជន-បញ្ញវន្ដ មុស្លីម ២១ លើកទី២ ឆ្នាំ២០២៥ នៅសកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ សាខាចោមចៅ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូសាលាមធ្យមជាន់ខ្ពស់សន្តិសុខប្រជាជន១ នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌិញ ង៉ុកហ័រ នាយកសាលា
រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ
ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ