ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកែប
Mon,11 November 2024 (Time 02:14 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកែប
=============
ខេត្តកែប៖នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកែប។

វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ គឺជាខ្សែផ្លូវទេសចរណ៍ ប្របមាត់សមុទ្ររបស់ខេត្តកែប ដែលបាន និង កំពុងដើរតួនាទីជួយសម្រួលដល់ចរាចរណ៍ ដឹកជញ្ជូន និង ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រមាណជាង ៦.០០០ គ្រួសារ ។ វិថីនេះ ក៏ជាខ្សែផ្លូវ តភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម, តំបន់ស្រែអំបិល, តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្ត ក្នុងទិសដៅទៅមក រវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀត នៅក្នុងខេត្ត ។

សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី បានយកឱកាសនេះ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាបន្តបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចបវរធិបតី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជួយដល់ការអភិវឌ្ឍលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ដូចជា វិស័យដឹកជញ្ជូន, វិស័យថាមពល, វិស័យកសិកម្មនិងធនធានធម្មជាតិ, វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ, វិស័យផ្គត់ផ្គង់ទឹកស្អាតនិងហេដ្ឋារចនាសម្ព័ន្ធទីក្រុង, វិស័យធារាសាស្ត្រ និង ការគ្រប់គ្រងទឹកជំនន់, វិស័យគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន, វិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យគ្រប់គ្រងសាធារណៈ និងវិស័យសុខាភិបាល រួមទាំងកម្មវិធីជំនួយបច្ចេកទេសជាច្រើនទៀត ដើម្បីបម្រើដល់ការរីកចម្រើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។

ថ្លែងក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចបវរធិបតី បានលើកឡើងថា ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស ជាកិច្ចការសំខាន់របស់រាជរដ្ឋាភិបាល គ្រប់អាណត្តិព្រោះជាមូលដ្ឋានធានាដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបានហុចផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូន ការប្រើប្រាស់ និងការបង្កើតសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន ។

សម្តេចបវរធិបតីបានលើកឡើងថា ក្នុងរយៈពេល ១៥ខែ នៃការចេញដំណើរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ បានបន្តការអភិវឌ្ឍដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន ជាពិសេស ក្នុងវិស័យហេដ្ឋារចនាសម្ព័នដូចជា ផ្លូវ ស្ពាន ការបើកការដ្ឋានជីកព្រែកជីកហ្វូណនតេជោ ការរៀបចំ និងពង្រីកកំពង់ផែព្រះស៊ីហនុ ការរៀបចំពង្រឹងប្រព័ន្ធភ័ស្តុភារកម្ម និងវិស័យជាច្រើនទៀត ។ ជាក់ស្តែងបន្ថែមទៀតនោះ ការដាក់សម្ពោធឱ្យប្រើប្ររាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្គលនេះ ជាសមិទ្ធផលថ្មី ដែលផ្តល់ប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋទូទៅពិសេសអ្នករស់នៅផ្ទាល់នៅក្នុងខេត្តកែបផ្ទាល់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2158 នាក់
ម្សិលមិញ :
2528 នាក់
សប្តាហ៍នេះ :
18143 នាក់
សរុប :
6291057 នាក់

ឯកឧត្តមបណ្ឌិត សួស គង់ សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ចើញចូលរួមជាគណ:អធិបតី ក្នុងកិច្ចប្រជុំស្ដីពីការ ពង្រឹងរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ច របស់ក្រុមចលនាស្ត្រី ដល់សមាជិកគណបក្សគ្រប់ថ្នាក់ នៃស្រុកភ្នំស្រួច

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ Smile Asia Philanthropic Visionary Award លើកទី២

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញចូលរួមជូនដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ច ចូលរួមកម្មវិធីខួប អនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន​ ប្រធានគណៈយុទ្ធមិត្ត បម្រើកងទ័ពឆ្នាំ១៩៧៨ អញ្ជើញដឹកនាំកិច្ចប្រជុំ វឌ្ឍនៈភាពការងារគណៈយុទ្ធមិត្ត និង​មូលនិធិតេ​ជោ១២៥ នៅវិមាន៧មករា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញចូលរួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ចើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ចើញចុះសួរសុខទុក្ខ វីរកងទ័ព ដែលកំពុងសម្រាកព្យាបាល និងមានការថែទាំ យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ លោក គ្រូពេទ្យ អ្នកគ្រូពេទ្យ នៅមន្ទីរពេទ្យកាល់ម៉ែត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២៥

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ គណៈកម្មការសម្របសម្រួលរួមលើកទី ៦ (the 6th JCC Meeting) នៃគម្រោងអភិវឌ្ឍន៍ សមត្ថភាពលើការងារគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣)

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ នៅទីស្ដីការក្រសួង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ Smile Asia Philanthropic Visionary Award លើកទី២

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញជួបសំណេះសំណាល និងប្រគល់ជូននូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់កងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងការពារព្រំដែន នៅសមរភូមិមុខទិសព្រះវិហារ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ៖ បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ជឿជាក់យ៉ាងមុតមាំ លើរាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជា កំពុងឈរជើង ការពារបូរណភាពទឹកដីនៅជួរមុខ ក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន សូមគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសប្រកបដោយ មហានក្ខត្តឫក្សដ៏ឧដ្ដុងឧត្ដម ចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ អញ្ចើញចុះជួបសំណេះសំណាល សាកសួរសួរសុខទុក្ខ និងនាំយកអំណោយសម្ភារ ដូចជាគ្រឿងឧបភោគ បរិភោគ ជូនគ្រួសារ ភៀសសឹក ចំនួន១៣គ្រួសារ នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋ ពលករមកពីថៃ ជនភៀសសឹក និងជនងាយរងគ្រោះចំនួន ២១៣គ្រួសារ នៅក្នុងស្រុកអង្គរបូរី

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកាឧបត្ថម្ភជូនក្មួយស្រី ទន ម៉ីសៀង និងក្មួយស្រី ទន ម៉ារីណា ដែលត្រូវជាកូនៗរបស់វីរកងទ័ពលោក ចែ ម៉ាញ និងលោកស្រី ភួង ស្រីណាក់ ដែលកំពុងឈរជើងការពារទឹកដី នៅខេត្តព្រះវិហារ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ចើញចូលរួមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង