ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជេីញជាអធិបតីក្នុងពិធីចែកប័ណ្ណវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) និងមោឃភាពប័ណ្ណម្ចាស់កម្មសិទ្ឋិកាន់កាប់ដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកកោះអណ្តែត ===========នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង ៣ប្រភេទ មន្ទីរជំនាញ អាជ្ញាធមូលដ្ឋាន បានអញ្ជេីញជាអធិបតីក្នុងពិធីចែកប័ណ្ណវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) និងមោឃភាពប័ណ្ណម្ចាស់កម្មសិទ្ឋិកាន់កាប់ដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ។ មានប្រសាសន៏ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៏ថា៖ ការផ្តល់ប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ព្រោះការចុះបញ្ជីដីធ្លីនេះ បានផ្តល់នូវ៖ ការធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)។ ការកាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងនូវបញ្ហាវិវាទដីធ្លី។ ព្រមទាំងជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវបន្តវេន យកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។ ទីផ្សាប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ជាពិសេស បានផ្ដល់ជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ (ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព) ដោយលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទ មានដូចជាចោរលួច ឆក់ ប្លន់ ល្បែងស៊ីសង និងបង្ក្រាបឱ្យបានការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្មួយៗសិស្សានុសិស្សដែលជាយុវជនទំពាំងស្នងឬស្សី ត្រូវខិតខំរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរួបរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន សហគមន៍អោយមានការរីកចម្រើន៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ បានអញ្ចើញចូលរួមកិច្ចប្រជុំគណៈកម្មការនិងក្រុមការងារសិក្សាស្រាវជ្រាវច្បាប់ លក្ខន្តិកៈចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ និងបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធីធ្វើបទបង្ហាញ ស្តីពីការអភិវឌ្ឍ និងការដាក់ឱ្យដំណើរការ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារផ្ទៃក្នុងទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញដឹកនាំកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារសិក្សាស្រាវជ្រាវច្បាប់ លក្ខន្តិកៈចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ បានអញ្ចើញចូលរួមកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារសិក្សាស្រាវជ្រាវ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណសម្គាល់ សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី (បណ្ណស្លាបមាន់) បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនបងប្អូនពលរដ្ឋ ស្ថិតនៅស្រុកបរកែវ ខេត្តរតនគីរី
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ វឌ្ឍនភាពការងារត្រួតពិនិត្យរដ្ឋបាល និងការគ្រប់គ្រងជនបរទេស តាមបណ្ដាក្រុមហ៊ុន នៅទីស្តីការក្រសួងមហាផ្ទៃ
លោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញចូលរួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ទទួលជួបពិភាក្សាការងារជាមួយលោក រ៉ូប៊ើត ហូលណើស មន្ត្រីទំនាក់ទំនង នៃទីភ្នាក់ងារជាតិ ប្រឆាំងឧក្រិដ្ឋកម្ម (NCA) ប្រចាំកម្ពុជា វៀតណាម ឡាវ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី៖ បានមានប្រសាសន៍ថា នគរបាលយើង ត្រូវបន្តការលើកកម្ពស់កិត្តិយស កិត្យានុភាព ឧត្តមភាពរបស់អង្គភាព និងកងកម្លាំងនគរបាលជាតិ និងបង្កើនសមត្ថភាព គុណភាព និងមនសិការក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ការរៀបចំកិច្ចប្រជុំត្រីភាគីថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃ នៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈ នៃប្រជាមានិតឡាវ និងក្រសួងនគរបាល នៃសង្គមនិយមវៀតណាម
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម សម្រាប់ឆមាសទី១ និងទិសដៅអនុវត្តបន្ត
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល៖ ជំរុញក្រុមការងារបច្ចេកទេស មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ កំពុងសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូរំដោះទឹក ក្នុងក្រុងសំពៅពូន ត្រូវសាងសង់ ប្រកបដោយស្តង់ដារបច្ចេកទេស
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកជំទាវ សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន អញ្ចើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ជូនវីរកងទ័ព ជួរមុខឈរជេីងប្រចាំទិសទី១ យោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការ ដកបទពិសោធន៍ការងារ ក្នុងការបង្ការទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងបទល្មើសអនឡាញខុសច្បាប់
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស
ឯកឧត្តម លូ គឹមឈន់ សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃនប់ អញ្ចើញជាអធិបតីភាពក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដា្ឋនស្រុកព្រៃនប់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន អញ្ជើញប្រគេនទៀនព្រះវស្សា ចំនួន១៤វត្ត នៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម