កម្ពុជា-សហរដ្ឋអាមេរិក ពិភាក្សាការកែលម្អទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម Jed Royal ឧបការីរងការពារជាតិសហរដ្ឋអាមេរិក បានលើកឡើងពីការកែលម្អឲ្យមានភាពល្អប្រសើរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ក្នុងជំនួបនារសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ដែលធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឧបការីរងការពារជាតិសហរដ្ឋអាមេរិក និងបានចាត់ទុកដំណើរទស្សនកិច្ចនេះថា នឹងបង្កើនទំនាក់ទំនងល្អថែមទៀតរវាង កម្ពុជា-សហរដ្ឋអាមេរិក។ ឯកឧត្តមអគ្គមេបញ្ជាការ បានបញ្ជាក់ពីចំហរកម្ពុជា ដែលនៅតែប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ កសាងមិត្តភាព ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មដើម្បីថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាពក្នុងតំបន់ និងពិភពលោក។ឯកឧត្តមអគ្គមេបញ្ជាការ បានរម្លឹកពីទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក ដែលមានចាប់តាំងពីឆ្នាំ១៩៥០ និងបានថ្លៃងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្រួបបង្រួមជាតិ និងការកសាង រក្សាសន្តិភាពនៅកម្ពុជា នាដើមទស្សវត្សទី៩០ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងការជួយបណ្តុះបណ្តាលកម្លាំងថែរក្សាសន្តិភាព។ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានអនុវត្តនាពេលថ្មីៗ តាមរយៈការផ្តល់ឡើងវិញវគ្គបណ្តុះបណ្ដាលផ្នែកសន្តិសុខ និងភាសាអង់គ្លេសដល់នាយទាហានកម្ពុជា ក៏ដូចជាការចូលរួមកិច្ចប្រជុំនានាដែលរៀបចំដោយកងទ័ពសហរដ្ឋអាមេរិក។ឯកឧត្តមអគ្គមេបញ្ជាការការ បានស្នើភាគីសហរដ្ឋអាម៉េរិកបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចយោធាគ្រប់កម្រិត ផ្លាស់ប្តូរព័ត៌មានចារកិច្ច ដើម្បីទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបន្តកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទក្នុងបេសកកម្មរក្សាសន្តិភាព ការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយនានា។ជាកិច្ចឆ្លើយតប ឯកឧត្តម Jed Royal បានថ្លែងការចាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់កម្ពុជា និងមានការរីករាយដែលបច្ចុប្បន្នសហរដ្ឋអាមេរិកក្លាយជាដៃគូជាមួយកម្ពុជា ដែលជាប្រទេសមួយក្នុងចំណោមសមាជិកសមាគមអាស៊ាន ហើយសហរដ្ឋអាមេរិកក៏ជាដៃគូជាមួយសមាគមអាស៊ានផងដែរ។ឯកឧត្តម Jed Royal បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ គឺជាឱកាសដ៏ល្អមួយដែលកម្ពុជានិងសហរដ្ឋអាមេរិក អាចបន្តកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យនានាដែលមានស្រាប់ ជាពិសេសលើវិស័យដោះមីន និងការរុករុកអដ្ខិធាតុជនជាតិអាម៉េរិកបាត់ខ្លួន តាមរយៈគណៈកម្មការ POW/MIA កម្ពុជា-សហរដ្ឋអាម៉េរិក។ឯកឧត្តម Jed Royal បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរដែលមិនសូវល្អ ដូច្នេះដើម្បីបង្ហាញពីភាពស្មោះត្រង់ ឯកឧត្តមបានផ្ដល់នូវពីរចំណុច: ទីមួយ បង្កើនទំនាក់ទំនងចំពោះការគាំទ្រសហរដ្ឋអាមេរិកនៅលើផ្នែកដោះមីន, ទី២ ធ្វើឲ្យប្រសើរឡើងនូវការជ្រើសរើសបេក្ខភាព ដើម្បីទៅសិក្សានៅមជ្ឈមណ្ឌលសន្តិសុខ សហរដ្ឋអាមេរិក។ជាមួយនោះ ឯកឧត្តមឧបការីរងការពារជាសហរដ្ឋអាមេរិក ក៏បានលើកឡើងពីការស្នើសុំរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតក្រុមការងារទទួលខុសត្រូវ ក្នុងការរកឲ្យឃើញនូវចំណុចណាដែលនាំឲ្យមានការរីកចម្រើនដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិកផងដែរ។ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តម Jed Royal នៅលើបញ្ហាដោះមីននៅកម្ពុជា ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាលនៅក្នុងការដោះមីនឲ្យអស់នៅមុនឆ្នាំ២០២៥ និងការបង្កើតឲ្យមានក្រុមការងារទទួលខុសត្រូវ ដើម្បីរកឃើញនៅចំណុចល្អ និងរីកចម្រើនរដល់វាងប្រទេសទាំងពីរ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវធ្វេីយ៉ាងណាសម្របសម្រួល ជួយដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើអោយបានគ្រប់គ្នា
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ចិនដំដែក)
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិកណ្ដាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកោះអណ្តែត
លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប
ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យភ្ជុំប្រពៃណីជាតិ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនភេសជ្ជ:និងបច្ច័យ៤ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីវណ្ណោ នៅវត្តរាជបូណ៌ ខេត្តសៀមរាប