អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធឆ្លងសាលាវិបស្សនាធុរៈ និងសមិទ្ធផលនានានៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័នស្ថិតនៅឃុំរាម ស្រុកព្រៃនប់ =============នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធឆ្លងសាលាវិបស្សនាធុរៈ និងសមិទ្ធផលនានានៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័នស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គណៈកម្មការអាចារ្យ តាជី យាយជី ក្មួយៗយុវជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរសមិទ្ធផលសាលាវិបស្សនាធុរៈ និងសមិទ្ធផលនានានៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន កើតឡើងពីការចូលរួមបរិច្ចាគធនធានដោយសទ្ធាជ្រះថ្លារបស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទធ្វើវិបស្សនាធុរៈអប់រំផ្លូវចិត្ត គោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ កម្ពុជាបានផ្តល់តម្លៃលើការអភិវឌ្ឍវិស័យសាសនា ក្នុងនោះការគោរពសេរីភាពខាងជំនឿសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនា នៃសង្គមជាតិ។ រដ្ឋបាលខេត្តលើកទឹកចិត្តឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋទូទៅឱ្យមានស្មារតី ទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គីរាប់អានគ្នាយ៉ាងទូលំទូលាយចូលរួមអភិរក្ស និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា ការសម្ពោធឆ្លងសាលាវិបស្សនាធុរៈ និងសមិទ្ធ ផលនានាប្រកបដោយមហាសាមគ្គីភាពដ៏ស្អិតរមួត និងស្និទ្ធស្នាលបំផុតក្នុងវិស័យព្រះពុទ្ធសាសនា ស្របនឹងស្ថានភាពដែលប្រជាជនកម្ពុជារស់នៅប្រកបដោយសុខដុមរមនា មានសុខសន្តិភាព វិបុលភាព សុភមង្គល មានសិទ្ធិសេរីភាពខាងជំនឿសាសនា ក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលសភាពការណ៍អន្តរជាតិ និងផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក្តី ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ មានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមត្រូវបានថែរក្សាយ៉ាងរឹងមាំ បង្កលក្ខណៈរីកចម្រើនលើគ្រប់វិស័យប្រកបដោយភាពវិជ្ជមាន។ ជាក់ស្តែងការផ្តល់តម្លៃដល់ការប្រកាន់យកភាពអហិង្សា ការអត់អោន ការយកចិត្តទុកដាក់ ការគោរពប្រតិបត្តិ សេចក្តី ស្រលាញ់មេត្តា និងករុណាបានរួមចំណែកដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់សីលធម៌ គុណធម៌ ចរិយាធម៌ កសាងបាននូវមូលធនមនុស្សដែលមានចំណេះដឹង និងគុណធម៌សម្រាប់ថែ រក្សាការពារ និងកសាងប្រទេសជាតិស្ថិតលើមាគ៌ានៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ គុណតម្លៃទាំងអស់នេះ គឺជាប្រភពនៃការបំផុសគំនិតដ៏សំខាន់សម្រាប់ជាពន្លឺនៃការដឹកនាំជីវិត និងការបំពេញវិជ្ជាជីវៈរបស់ពុទ្ធសាសនិកជន។ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរសមិទ្ធផលនានាដែលកំពុងកើតមានក្នុងខេត្តរបស់យើង ដែលចូលរួមពីសប្បុរសជនក្នុងការកៀគរថវិកាចូលរួមកសាងតាមចនាបទ វប្បធម៌របស់ខ្មែរ និងចូលរួមចំណែកក៏សាងជាបន្តបន្ទាប់ទៀត។ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ការសាងសង់ត្រូវមានផែនការជាក់លាក់ រៀបចំប្លង់គោលតាមតម្រូវការជាក់ស្តែង ហើយរាល់ហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងរបស់ទីអារាម ស្របតាមក្បួនខ្នាតទម្រង់បែបបទរបស់ខ្មែរ យើងត្រូវការកសាងជាជំហានៗ និងឆ្លុះបញ្ចាំងពីរចនាបទ។ ទីអារាមវត្តវិបស្សនាធុរៈជារមនីយដ្ឋានទេសចរណ៍វប្បធម៌សម្រាប់ភ្ញៀវទេសចរបរទេស ដែលជាកសិផលរបស់ប្រជាពលរដ្ឋនៅទីនេះ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពគ្រួសារ។ ទាក់ទងនឹងវិបស្សនាធុរៈមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋយ៉ាងច្រើន ឆ្លើយតបទៅនឹងតម្រូវការរបស់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋកម្ពុជា។ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយជារឿងមួយសំខាន់មិនអាចខ្វះបាន ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សសម្រាប់កូនចៅរបស់យើងទាំងអស់គ្នា ដែលបងប្អូន ព្រះសង្ឃបានចូលរួមបោះឆ្នោតគាំទ្ររាជរដ្ឋាភិបាលដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការនៃកត្តាសុខសន្តិភាព និងសុខសុវត្តិភាពនៅតាមមូលដ្ឋាន។សូមបញ្ជាក់ថា សាលាវិបស្សនាធុរៈ ១ខ្នង មានបណ្តោយ ៣៩ម៉ែត្រ ទទឹង ២១ម៉ែត្រ កម្ពស់ ១៦.២ម៉ែត្រ ធ្វើអំពីបេតុង ប្រក់ស័ង្កសី តាមរចនាបទខ្មែរចំណាយថវិកាសរុបចំនួន ៥៩៧.៨៧០ដុល្លាអាមេរិក ព្រមទាំងសមិទ្ធផលនានាជាច្រើនទៀតនៅក្នុងបរិវេណវត្ត៕
ចំនួនអ្នកទស្សនា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមពិធីបុណ្យសព លោក ស្រេង រ៉ា ត្រូវជាឪពុកក្មេកលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
កិច្ចប្រជុំពិភាក្សាស្តីពីការ ប្រមូលធាតុចូលក្នុងការ ធ្វើបច្ចុប្បន្នកម្ម យុទ្ធសាស្រ្តស្តីពី ការកែទម្រង់ ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈ និងផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តយុទ្ធសាស្ត្រ ស្តីពីការ កែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈ ក្នុងក្របខ័ណ្ឌថ្មី ២០២៥-២០២៨
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ចើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ ជាមួយ រដ្ឋបាលខេត្តតាកែវ
ឯកឧត្តម ឌី វិជ្ជា អនុប្រធាន និងជាអគ្គលេខាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកា យុវជន-បញ្ញវន្ដ មុស្លីម ២១ លើកទី២ ឆ្នាំ២០២៥ នៅសកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ សាខាចោមចៅ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូសាលាមធ្យមជាន់ខ្ពស់សន្តិសុខប្រជាជន១ នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌិញ ង៉ុកហ័រ នាយកសាលា
រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ
ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ