ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន គួកហ្ស៊ាត (NGUYEN QUOC DUYET) មេបញ្ជាការ បញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ដល់គណៈប្រតិភូ និងបានបញ្ជាក់ជូនអំពីសភាពការណ៍មួយចំនួននៅកម្ពុជា ក្រោមម្លប់សន្តិភាពរយៈពេល២៦ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាំឱ្យកម្ពុជាមានសន្តិភាព ការឯកភាពជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានសមាសភាពបន្តវេនវ័យក្មេង បាននិងកំពុងបន្តធ្វើដំណើរយ៉ាងលឿនរហ័ស ប្រកបដោយថាមពល ជាមួយនឹងលំនឹងសន្តិភាព ស្ថិរភាពសង្គម និងឈានទៅរកប្រទេសអភិវឌ្ឍមានចំណូលខ្ពស់នាឆ្នាំ២០៥០។លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ប្រទេសទាំងពីរមានទំនាក់ទំនងជាប្រពៃណីជាយូរលង់ណាស់មកហើយក្នុងអំឡុងសតវត្សទី១៥ ហើយរហូតមកដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានបន្តពូនជ្រុំចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ មានការរីកចម្រើនរឹងមាំជាលំដាប់ គ្មានកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ។ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ និងបានឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា សម្ភារៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក៏ដូចជាបណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ជាពិសេសការជួយបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញក្នុងមួយឆ្នាំៗ រួមចំណែកក្នុងការកសាងកងយោធពលខេមរភូមិន្ទឱ្យមានភាពរីកចម្រើន។កិច្ចឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន គួកហ្ស៊ាត បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានសហការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ (និយាយជារួម) និងនិយាយដោយឡែក រវាងបញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយ ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ជាពិសេសការរៀបចំឲ្យគណៈប្រតិភូបានផ្លាស់ប្ដូរទស្សនកិច្ចពីគ្នាទៅវិញទៅមក។ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន គួកហ្ស៊ាត បានឧទ្ទេសនាមពីប្រវត្តិខ្លះៗនៃការបង្កើតបញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយ ដែលមានភារកិច្ចនៅក្នុងកិច្ចសហការជាមួយស្នងការនគរបាល ដើម្បីការពារទីក្រុងហាណូយ ការពារសុវត្ថិភាព និងរាល់ព្រឹត្តិការណ៍សំខាន់ៗដែលកើតឡើង រួមទាំងការប្រឆាំងបទល្មើសផ្សេងៗ ជួយសង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមអភិវឌ្ឍន៍សង្គមនៅទីក្រុងហាណូយ។ឯកឧត្តមមេបញ្ជាការ បានរំលឹកឡើងវិញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលជាប្រទេសជិតខាង មានទំនាក់ទំនងជាប្រពៃណី ធ្លាប់កៀកស្មើគ្នាជួយគ្នាទៅវិញទៅមក តស៊ូប្រយុទ្ធប្រឆាំងពួកអាណានិគមនិយម ក៏ដូចជាការរួមគ្នាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតនៅឆ្នាំ១៩៧៩។ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់ថា ក្នុងរយៈកាលកន្លងមកក៏ដូចជាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខជាតិ រវាងប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានពង្រឹងពង្រីកយ៉ាងទូលំទូលាយ ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រទេសទាំងពីរ។ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន គួកហ្ស៊ាត ក៏បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពេលនេះ ក្នុងគោលបំណងបន្តកិច្ចពិភាក្សាការងារទ្វេភាគីជាមួយកងពលតូចលេខ៧០ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍លើការងារការពារសន្តិសុខ ការពារសុវត្ថិភាព និងប្រតិការណ៍នយោបាយសំខាន់ៗដែលកើតឡើង រួមនឹងការងារហ្វឹកហ្វឺន ការកសាងអង្គភាព ជាពិសេសការចងសម្ព័ន្ធមេត្រីភាពរវាងកងពលធំលេខ៣០១ ជាមួយនឹងកងពលតូចលេខ៧០៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន សូមគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសប្រកបដោយ មហានក្ខត្តឫក្សដ៏ឧដ្ដុងឧត្ដម ចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ អញ្ចើញចុះជួបសំណេះសំណាល សាកសួរសួរសុខទុក្ខ និងនាំយកអំណោយសម្ភារ ដូចជាគ្រឿងឧបភោគ បរិភោគ ជូនគ្រួសារ ភៀសសឹក ចំនួន១៣គ្រួសារ នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋ ពលករមកពីថៃ ជនភៀសសឹក និងជនងាយរងគ្រោះចំនួន ២១៣គ្រួសារ នៅក្នុងស្រុកអង្គរបូរី
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកាឧបត្ថម្ភជូនក្មួយស្រី ទន ម៉ីសៀង និងក្មួយស្រី ទន ម៉ារីណា ដែលត្រូវជាកូនៗរបស់វីរកងទ័ពលោក ចែ ម៉ាញ និងលោកស្រី ភួង ស្រីណាក់ ដែលកំពុងឈរជើងការពារទឹកដី នៅខេត្តព្រះវិហារ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ចើញចូលរួមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយប្រធានក្រុមបក្ស ចំណុះគណៈកម្មាធិការបក្សប្រជាជនសង្កាត់វាលស្បូវ
ពានរង្វាន់ Smile Asia Philanthropic Visionary Award ត្រូវបានប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងកម្មវិធី Smile Asia Charity Gala 2025
ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាល និងលោកជំទាវ បានផ្ញើសារគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសជ័យមង្គល នៃខួបកំណើត របស់សម្តេចកិត្តិសង្គបណ្ឌិត គម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យប្រធានប្រតិបត្តិតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសជ័យមង្គល នៃខួបកំណើត របស់សម្តេចកិត្តិសង្គបណ្ឌិត គម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំបិទកិច្ចសវនកម្ម នៅរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅសាលប្រជុំសាលារាជធានីភ្នំពេញ
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពលើការ ដោះស្រាយសំណើសំណូមពរ ជាលាយលក្ខណ៍អក្សរ របស់ប្រជាពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្កីការក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងវេទិកាពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ប្រចាំខេត្តកំពង់ស្ពឺ
ក្រសួងការពារជាតិ នៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ បានសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាង មកពីប្រទេសចំនួន ៦ ចូលរួម ដើម្បីសង្កេតមើល ស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ ក្នុងអំឡុងជម្លោះ ព្រំដែនកម្ពុជា-ថៃ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ចើញបើកកិច្ចប្រជុំ ពិភាក្សាការងារជាមួយក្រុមហ៊ុន CMA CGM (Cambodia) Co. Ltd. ដឹកនាំដោយ លោកស្រី Amelie HUMPHREYS នាយិកា
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្នេីឱ្យចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាព ទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជាផល្គុន អញ្ចើញចូលរួមជាអធិបតីក្នុងពិធីបូជាសព ឧបាសិកា សុិន សំ ត្រូវជាម្តាយ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួង ស.អ.យ. នៅវត្តសំសមី ស្ថិតក្នុងក្រុងព្រៃវែង