លោកឧត្តមសេនីយ៍ទោ សុក សំបូរ និងលោក អេរិក មេលឌ្រីម (Mr Eric Meldrum) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការនិងការបាញ់គ្រាប់ពិត ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងលោក អេរិក មេលឌ្រីម (Mr Eric Meldrum) នាយកគ្រប់គ្រងផ្នែកជួយសង្គ្រោះអេមស្វត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការនិងការបាញ់គ្រាប់ពិត នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ជាកិច្ចចាប់ផ្តើម លោក អេរិក មេលឌ្រីម (Mr Eric Meldrum) នាយកគ្រប់គ្រងផ្នែកជួយសង្គ្រោះអេមស្វត បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ និងសូមថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ទោ សុខ សំបូរ និងលោកឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង ដែលតែងតែសម្របសម្រួលរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូឧទ្ទេសទាំងអស់ ដែលបានចំណាយទាំងពេលវេលា និងកម្លាំងកាយចិត្តរួមទាំងធនធាន មកបង្ហាត់បង្ហាញដល់អស់លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននាពេលនេះ។លោក អេរិក មេលឌ្រីម (Mr Eric Meldrum) បានបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺបាញ់គ្រាប់ពិតដោយអនុវត្តផ្ទាល់ ដូច្នេះលោកជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងបានយល់ដឹងពីការចុះប្រតិបត្តិការអនុវត្តផ្ទាល់ ពិសេសការប្រមូលភស្តុតាង ការឆែកឆេរ និងការប្រើប្រាស់អាវុធ ព្រមទាំងការរៀបចំផែនការប្រកបដោយគុណភាពខ្ពស់ ហើយវគ្គបណ្តុះបណ្តាលនេះទៀតសោតនឹងអាចជួយឲ្យសិក្ខាកាម ចេះការពារខ្លួន ការពារជនរងគ្រោះ ការពារមិត្តរួមការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសគឺបានផ្តល់នូវសុវត្ថិភាពទាំងអស់គ្នា។ លោកបន្តថា ប្រសិនបើមន្ត្រីនគរបាលចុះប្រតិបត្តិការប្រកបដោយក្រមសីលធម៌ខ្ពស់ ភាពថ្លៃថ្នូរ ធ្វើឲ្យសាធារណជនមើលឃើញថា មន្ត្រីនគរបាលធ្វើកិច្ចការប្រកបដោយវិជ្ជាជីវៈ ។លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានមានប្រសាសន៍ប្រកបដោយសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានសហការជាមួយអង្គការអេមស្វត ក្នុងការបើកវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការ និងការបាញ់គ្រាប់ពិតនាពេលនេះ ហើយក៏សូមថ្លែងអំណរគុណដល់អង្គការអេមស្វត ជាពិសេស លោកគ្រូឧទ្ទេសទាំង៦រូប ដែលបានចំណាយទាំងពេលវេលា ទាំងធនធាន និងកម្លាំងកាយចិត្តមកបង្ហាត់បង្ហាញដល់មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឲ្យមានការយល់ដឹងពីយុទ្ធវិធីប្រតិបត្តិការ និងការបាញ់គ្រាប់ពិត ពិសេសសិក្ខាកាមចេះការពារខ្លួន ការពារជនរងគ្រោះ ការពារកន្លែងកើតហេតុ និងការពារមិត្តរួមការងារឲ្យមានសុវត្ថិភាព។លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋាន បានសង្កត់ធ្ងន់ដល់សិក្ខាកាម សូមឲ្យយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការសិក្សា ព្រោះថាវគ្គសិក្សានេះមានសារសំខាន់ណាស់ ដូច្នេះសូមត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងជជីកសួរនាំដល់លោកគ្រូឧទ្ទេសទាំង៦រូប ក្នុងយុទ្ធវិធីប្រតិបត្តិការ និងការបាញ់គ្រាប់ពិត វិធីសាស្ត្រការពារខ្លួន ការពារជនរងគ្រោះ និងការពារកន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតស្រាវជ្រាវរកភស្តុតាង ក្នុងការដាក់បន្ទុកទៅលើជនសង្ស័យឬជនល្មើស៕
ចំនួនអ្នកទស្សនា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នៅក្រុងក្រចេះ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវធ្វេីយ៉ាងណាសម្របសម្រួល ជួយដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើអោយបានគ្រប់គ្នា
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ចិនដំដែក)
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិកណ្ដាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកោះអណ្តែត
លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប
ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យភ្ជុំប្រពៃណីជាតិ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់