កម្ពុជា-បង់ក្លាដែស ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងការផ្លាស់ប្ដូរទស្សនកិច្ចយោធា(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន អនុព័ន្ធយោធាបង់ក្លាដេសប្រចាំកម្ពុជា និង វរសេនីយ៍ឯក ណាមូស សាដាត ប្រធានប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដែស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការ។ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សន្តិភាពពេញលេញដែលកម្ពុជាទទួលបានក្នុងរយៈពេល ២៦ឆ្នាំ ព្រមទាំងជោគជ័យនៃព្រឹត្តិការណ៍ធំៗដែលសម្រេចបាន រួមមាន: ការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០.៤១ ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជាតិ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី។នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា បង់ក្លាដែស ដែលបានភ្ជាប់ចំណងការទូតជាមួយគ្នាតាំងពី១៩៧៣ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះត្រូវបានបន្តពង្រឹងពង្រីក និងលើកកម្ពស់ជាច្រើនវិស័យ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខស្បៀងអាហារ ពិសេសការនាំចេញអង្ករពីកម្ពុជាទៅបង់ក្លាដេស។ដោយឡែកលើវិស័យយោធា នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាលំដាប់ ដោយក្រុមការងាររបស់ក្រសួងការពារជាតិនៃប្រទេសនីមួយៗ កំពុងពិភាក្សា និងរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ។ នាយឧត្តមសេនីយ៍ បន្តថា កន្លងមកកងទ័ពបង់ក្លាដេសក៏ធ្លាប់បានបញ្ជូនសិក្ខាកាមមកចូលរួមវគ្គហ្វឹកហ្វឺនគ្រូបង្គោលបច្ចេកទេសដោះមីននៅកម្ពុជា និងបានថ្លែងអំណរគុណដល់កងទ័ពបង់ក្លាដេស ដែលបានយកចិត្តទុកដាក់ជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការទទួលយកសិក្ខាកាមទៅសិក្សាវគ្គបញ្ជាការសេនាធិការនៅប្រទេសបង់ក្លាដែស។នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានជំរុញឲ្យកងទ័ពប្រទេសទាំងពីរបន្តពង្រឹងពង្រីកសហប្រតិបត្តិការជាមួយគ្នា ជាពិសេសការពង្រឹងការងារបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច និងការផ្លាស់ប្ដូរពត៌មានឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន ជាដើម។ជាកិច្ចឆ្លើយតប ឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ចំពោះការអនុញ្ញាតឲ្យប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដែសចូលជួបសម្ដែងការគួរសម និងបានថ្លែងអំណរគុណអគ្គមេបញ្ជាការដែលបានផ្ដល់ព័ត៌មានស្តីពីសភាពការណ៍នៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។ឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន បានបញ្ជាក់ថា កម្ពុជានិងបង់ក្លាដែស នៅលើវិស័យយោធា មានផ្នែកជាច្រើនដែលអាចសហការជាមួយគ្នាបាន ដោយសង្ឃឹមថានៅពេលអនាគតប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរថែមទៀត។នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានវាយតម្លៃខ្ពស់ចំពោះមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដែស ដែលបានទទួលសិក្ខាកាមជាច្រើនប្រទេសឲ្យចូលរៀន ដោយ នាយសេនីយ៍ បានស្នើដល់កងទ័ពបង់ក្លាដែស ដើម្បីផ្តល់ឲ្យវិទ្យាស្ថានបញ្ជាការសេនាធិការកម្ពុជា បានទៅធ្វើទស្សនកិច្ច ដកបទពិសោធន៍៕
ចំនួនអ្នកទស្សនា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ពាក់ព័ន្ធព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមត្រួតពិនិត្យការងារ រៀបចំផែនឈរ ផែនទ័ពព្យុហយាត្រា និងផែនគ្រឿងចក្រព្យុហយាត្រា ដើម្បីអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី
ឯកឧត្តម គួច ចំរើន បានដឹកនាំប្រតិភូខេត្តកណ្ដាល នាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារ ឱសថ និងថវិកា ជូនកងកម្លាំងប្រដាប់អាវុធ កំពុងឈរជើងជួរមុខ ចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ ខេត្តឧត្ដរមានជ័យ
សម្ភារៈមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលជុំទី២ នៃកម្មវិធីការអប់រំភាព ជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង
មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានកិត្តិយស គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប លើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមពិធិបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅខេត្តសៀមរាប
ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមពិធិបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាលសន្និសីទសណ្ឋាគារ សុខាសៀមរាប
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបន្តដឹកនាំប្រតិភូខេត្ត អញ្ចើញនាំយកអំណោយមនុស្សធម៌ មកផ្តល់ជូនប្រជាពលរដ្ឋ ដែលបានជម្លៀសពីតំបន់ក្បែរព្រំដែនថៃ មកកាន់ទីទួលសុវត្ថិភាពជាង ១.៣០០គ្រួសារ ស្ថិតនៅស្រុកគូលែន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល អញ្ចើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ ១ខ្នង កម្ពស់ ២ជាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង នៅស្នាក់ការគណបក្សស្រុកពោធិ៍រៀង ខេត្តព្រៃវែង
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយ ជូននាយទាហាន ពលទាហានកងទ័ពជួរមុខ ប្រចំការតាមព្រំដែនកម្ពុជា-ថៃ ប្រគល់ជូនបញ្ជាការដ្ឋានអង្គរក្ស នៅសមរភូមិមុខ ទិសខេត្តព្រះវិហារ