ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
Wed,12 March 2025 (Time 09:59 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
==================
(ភ្នំពេញ)៖នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ។សន្និបាតនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃពីថ្ងៃទី១២ ដល់ ១៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី បានលើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជា សត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក ដែលស្របជាមួយ បញ្ហាអសន្តិសុខសកល ដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ចរិត បានឆ្លៀតឱកាសបង្កើនសកម្មភាព និងឧបាយកលរបស់ខ្លួន ក្នុងការផលិត ចែកចាយ ជួញដូរ និង ចរាចរ ជាពិសេសនៅតំបន់ ត្រីកោណមាស និងអឌ្ឍច័ន្ទមាស។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែឈរលើគោលការណ៍ដ៏រឹងមាំមុតស្រួចមួយ ក្នុងការតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពចម្បងបំផុត និងដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្ត្រ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទាន់ពេលនូវរាល់បញ្ហា និងការពារថែរក្សាសង្គមកម្ពុជាជាសង្គម ស្អាតស្អំ ដែលគ្រឿងញៀនលែងជាឧបសគ្គដល់កិច្ចអភិវឌ្ឍជាតិ។

ជាក់ស្តែង, យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល វិធានការគន្លឹះទាំង៥ និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសការសម្រេចបន្តដាក់ចេញ «ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ដែលនឹងត្រូវប្រកាស ផ្សព្វផ្សាយនារសៀលនេះ សុទ្ធតែជាសក្ខីភាពដ៏ប្រត្យក្សមួយអំពី គោលនយោបាយមុតស្រួច ប្រឆាំងនឹងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល។

បន្ថែមពីលើនេះទៀត ជាមួយចក្ខុវិស័យវែងឆ្ងាយ និងការដោះស្រាយមុតស្រួចចំបញ្ហា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ នូវយុទ្ធសាស្ត្រដ៏មានស័ក្តិសិទ្ធិភាពមួយ គឺ «គោលការណ៍សម្អាតចកចេញពីផ្ទៃបឹង» ក្នុងការចាត់ វិធានការម៉ឺងម៉ាត់ចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ដែលមានការជាប់ ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានលើកលែង ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពគំរូនៃការអនុវត្តច្បាប់។

បើយោងតាមការបញ្ជាក់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការ នៃគ្រឿងញៀនសកល ជាពិសេស ពីតំបន់ត្រីកោណមាស។ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបង្ហាញថា បទល្មើសគ្រឿងញៀនពុំមានការថមថយនោះទេ បើធៀបនឹងឆ្នាំ២០២៣។

ជាក់ស្តែងនៅឆ្នាំ២០២៤ ចំនួនករណីគ្រឿងញៀនដែល បង្ក្រាបបានកើន៣១,៨៤% និងគ្រឿងញៀនចាប់យក កើន៣៩៩% ក្នុងនោះសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១០.៦៣០ករណី កើនឡើង ២.៥៦៧ករណី ស្មើរ ៣១,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ឃាត់ខ្លួនជន សង្ស័យចំនួន២៧.០៧១នាក់ កើន ៣៥,៥៣% , គ្រឿងញៀនចាប់យក ១៤តោន ៩០៩គីឡូក្រាម កើនឡើង ១១ តោន ៩២០ គ.ក្រ ស្មើរ ៣៩៨,៨២% (កើន៤ដង បើធៀបឆ្នាំ២០២៣)។ ដោយឡែកសារធាតុគីមីផ្សំរឹបអូសបានចំនួន ៣៥៤ គីឡូក្រាម ថយចុះ ១តោន ១១៥ គ.ក្រ ថយចុះ ៧៦%បើធៀបនឹងឆ្នាំ២០២៣។

សូមជម្រាបថា ក្នុងចំណោមគ្រឿងញៀនដែលបានចាប់យកខាងលើនេះ ជាប្រភេទមេតំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន និងអ៊ិចស្តាស៊ី មានប្រភពពីតំបន់ត្រីកោណមាស កូកាអ៊ីន មានប្រភពពីអាម៉េរិកខាងត្បូងនិងអាម៉េរិកកណ្តាល ហើយកេតាមីន និងអ៊ិចស្តាស៊ីមួយចំនួនមានប្រភពពីតំបន់អឺរ៉ុប៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2355 នាក់
ម្សិលមិញ :
4447 នាក់
សប្តាហ៍នេះ :
24201 នាក់
សរុប :
6413496 នាក់

ឯកឧត្តម គួច ចំរើន​ អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវធ្វេីយ៉ាងណាសម្របសម្រួល ជួយដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើអោយបានគ្រប់គ្នា

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ចិនដំដែក)

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិកណ្ដាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកោះអណ្តែត

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប

ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន​ នាយទាហានរង​ និងពលទាហាន ក្នុងឱកាសបុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ​ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនភេសជ្ជ:និងបច្ច័យ៤ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីវណ្ណោ នៅវត្តរាជបូណ៌ ខេត្តសៀមរាប