ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
អនុព័ន្ធយោធាសហរដ្ឋអាមេរិក ជូនពរឆ្នាំថ្មីដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
Tue,25 March 2025 (Time 05:43 PM)
ដោយ ៖ ដើម្បីប្រជាជន


អនុព័ន្ធយោធាសហរដ្ឋអាមេរិក ជូនពរឆ្នាំថ្មីដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ Kyle Saltzman នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការី នៅព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២៥ បានចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ជូនឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។

នៅក្នុងឱកាសដ៏រីករាយនោះ លោកវរសេនីយ៍ទោ Kyle Saltzman បានជូនពរដល់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងក្រុមគ្រួសារ សូមជួបតែសុភមង្គល វិបុលភាព និងសំណាងល្អនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

លោកវរសេនីយ៍ទោ បានថ្លែងអំណរគុណឯកឧត្តមអគ្គមេបញ្ជាការក្នុងការគាំទ្រដល់អនុព័ន្ធយោធអាមេរិក ដែលកំពុងធ្វើការដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឲ្យប្រសើរឡើងវិញ ហើយកិច្ចការនេះស្តែងឡើងតាមរយៈការទទួលស្វាគមន៍ដល់ដំណើរទស្សនកិច្ចនៅកម្ពុជារបស់មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក និងមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក កាលពីពេលថ្មីៗនេះ។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដល់អនុព័ន្ធយោធាអាមេរិក ដែលបានដឹកនាំសហការីមកជូនពរនៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។

ឯកឧត្តមអគ្គមេបញ្ជាការ បានធ្វើការកត់សម្គាល់កិច្ចសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេស នៅក្រោយដំណើរមកកាន់កម្ពុជាចំនួន២លើករបស់អតីតរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ឡយ អូស្ទីន ក៏ដូចជាដំណើរទស្សនកិច្ចមន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិក និងការចូលចតនាវាសហរដ្ឋអាមេរិកជាដើម។

ឯកឧត្តមអគ្គមេបញ្ជាការ សង្ឃឹមថា នៅឆ្នាំ២០២៦ ខាងមុខនេះ កងទ័ពនៃប្រទេសទាំងពីរ នឹងបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ និងការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជាផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1585 នាក់
ម្សិលមិញ :
5828 នាក់
សប្តាហ៍នេះ :
24219 នាក់
សរុប :
6365028 នាក់

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីភាពពិធីបិទ វគ្គបណ្តុះបណ្តាល គណៈគ្រប់គ្រង សាលាពុទ្ធិក មធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅអគ្គាធិការដ្ឋាន នៃពុទ្ធិកសិក្សាជាតិ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្ដកំពង់ឆ្នាំង អញ្ចើញដឹកនាំកិច្ចប្រជុំ ពិភាក្សាលើសំណើ សុំអនុញ្ញាតប្រើប្រាស់ វិធីសាស្ត្របំផ្ទុះថ្មសម្រាប់ស្រះទឹក សហគមន៍ក្នុងក្របខ័ណ្ឌ គម្រោងពង្រឹង សមត្ថភាពផលិតភាពជនបទ (LRRPCP)

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ចើញបន្ដចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចបវរធិបតី ឧបត្ថម្ភដល់មន្ត្រីនគរបាល មានជំងឺប្រចាំកាយ និងនិវត្តន៍ជន ចំនួន១២នាក់ នៅស្រុកកងមាស

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ សម្ភារៈ​ មធ្យោបាយធ្វេីការ​ និងសំណេះសំណាល​ សួរសុខទុក្ខ​ កងកម្លាំងមានសមត្ថកិច្ច ក្នុងការ រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ សាធារណៈ​ និងការពន្លត់ អគ្គីភ័យ ជូនប្រជាពលរដ្ឋ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រកាស សមាសភាពគណ:កម្មការ អនុគណ:កម្មការ និងសេចក្តីសម្រេចការបង្កើត គណ:កម្មការរៀបចំកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបីប្រទេស លើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញធ្វើជាអធិបតីភាព ប្រកាសសមាសភាពគណ:កម្មការ អនុគណ:កម្មការ និងសេចក្តីសម្រេចការបង្កើត គណ:កម្មការរៀបចំ កិច្ចប្រជុំកំពូល ព្រះពុទ្ធសាសនាបីប្រទេស លើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអនុញ្ញាតទទួលជួប និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនឆ្នាំ២០២៥

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី បានអញ្ចើញចូលរួមអមដំណើរជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនាមជ្ឈមណ្ឌល តាំងពិព័រណ៌វៀតណាម នៅភាគឦសាន រដ្ឋធានីហាណូយ

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ​ បានអញ្ចើញចូលរួមពិធីចុះសួរសុខទុក្ខ សំណេះសំណាល និងផ្តល់អំណោយសម្ភារ និងថវិកា ជូនជនភៀសសឹក ពលករ និងគ្រួសារកងទ័ព ចំនួន៧៥គ្រួសារ ក្នុងមូលដ្ឋានស្រុកស្រីសន្ធរ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បានអញ្ចើញចូលរួមក្នុងដំណើការ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្រុកជើងព្រៃ

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីក្នុងពិធីបិទការដ្ឋាន គម្រោង សាងសង់ផ្លូវបេតុង ភូមិជីប៉ោ និងភូមិស្វាយ ឃុំស្វាយពោធិ៍ ប្រវែង ១៤៥៨ម៉ែត្រ ជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមជាមួយព្រះសង្ឃ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ ចំនួន ៩៩៩៩អង្គរូប ជួបជុំគ្នាជាក្បួន និងដង្ហែធម្មយាត្រាដើម្បីសន្តិភាព និងទាមទារឱ្យដោះលែងវីរៈកងទ័ព ១៨នាក់ ដែលចោរ ឈ្លានពានសៀមចាប់ខ្លួន

សកម្មភាព នៃការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមអមដំណើរជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុងហាណូយ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ចើញបើកកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦

លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន៥២០គ្រួសារ​ នៅខេត្តកំពត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូជាតំណាងរាជរដ្ឋភិបាល ធ្វើសេចក្តីរាយការណ៍ និងបកស្រាយអំពីសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ជូនអង្គព្រឹទ្ធសភា