ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
កិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល
Sat,08 March 2025 (Time 07:23 AM)
ដោយ ៖ ដើម្បីប្រជាជន


រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ
++++++++++
ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង ១៣ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការត្រួតពិនិត្យទៅលើវឌ្ឍនៈភាពការងារ របស់គ្រប់អនុគណៈកម្មការរៀបចំសង្ក្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ នៅក្រុងតាខ្មៅ ដើម្បីបំពេញបន្ថែមទៅលើចំណុចដែលខ្វះខាត ដោយឯកឧត្តមអភិបាលខេត្តបាន លើកទឹកចិត្តដល់អនុគណៈកម្មការកីឡា និងល្បែងប្រជាប្រិយ ត្រូវខិតខំរៀបចំទីតាំង និងសម្ភារៈកម្មវិធីល្បែងប្រជាប្រិយឱ្យបានច្រើនប្រភេទ សម្រាប់ជូនសាធារណជនលេងកម្សាន្ត ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីចូលរួមអភិរក្សល្បែងប្រជាប្រិយខ្មែរ សម្រាប់យុវជនជំនាន់ក្រោយបានស្គាល់។ ក្រៅពីនេះក៏ត្រូវតែយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនេះដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់គ្រប់អនុគណៈកម្មការដែលមានការពាក់ព័ន្ធក្នុងការរៀបចំតុបតែងលម្អ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំតុបតែងតាមដងផ្លូវ ភ្លើងពណ៌ត្រូវតែមានសោភ័ណ្ឌភាពស្រស់ស្អាត រាល់រូបភាពដែលដាក់បង្ហាញត្រូវមានលក្ខណៈជាវប្បធម៌ខ្មែរ ដូចជា គោម អង្រុត ឈ្នាងជាដើម ចំពោះក្លោងទ្វារចូលក្នុងពិធីក៏ត្រូវតែយកចិត្តទុកដាក់រៀបចំឱ្យមានភាពទាក់ទាញផងដែរ ។

បន្ថែមពីលើនេះឯកឧត្តមអភិបាលខេត្តក៏បាន ស្នើដល់មន្ទីរព័ត៌មានខេត្តកណ្តាល និងមន្ទីរពាក់ព័ន្ធ សូមផ្សព្វផ្សាយបំផុសឱ្យប្រជាពលរដ្ឋតុបតែងលម្អ និងសម្អាតបរិស្ថាននៅតាមផ្ទះរៀងៗខ្លួន ដើម្បីសេរីសួស្ដីក្នុងឆ្នាំថ្មី។ ដោយឡែកចំពោះក្រុង-ស្រុក ត្រូវជំរុញសកម្មភាពនានាមានការលេងល្បែងប្រជាប្រិយជាដើម ក្នុងពេលចូលឆ្នាំនៅតាមទីវត្តអារាម កុំប្រមូលផ្ដុំកំសាន្តនៅតែមួយកន្លែង ជាងនេះទៅទៀតក៏ត្រូវតែយកចិត្តទុកដាក់រៀបចំកងកម្លាំងមានសមត្ថកិច្ចប្រចាំការដើម្បីជួយថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅថ្ងៃចូលឆ្នាំថ្មី។

សូមបញ្ជាក់ថា ក្នុងពិធីសង្ក្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី នៅក្រុងតាខ្មៅ រដ្ឋបាលខេត្តនឹងរៀបចំពីតាមបែបសាសនា មានការកំសាន្តនានាដូចជា ការបាញ់ទឹក ការបាញ់កាំជ្រួច ការប្រគុំតន្ត្រី មានស្តង់ពិពណ៌ទំនិញជាច្រើនមុខ ជាពិសេសក៏មានការដាក់តាំងរូបតំណាងឆ្នាំម្សាញ់ រូបពស់ផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
934 នាក់
ម្សិលមិញ :
6249 នាក់
សប្តាហ៍នេះ :
32489 នាក់
សរុប :
6270418 នាក់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមពិធីបុណ្យសព លោក ស្រេង រ៉ា ត្រូវជាឪពុកក្មេកលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

កិច្ចប្រជុំពិភាក្សាស្តីពីការ ប្រមូលធាតុចូលក្នុងការ ធ្វើបច្ចុប្បន្នកម្ម យុទ្ធសាស្រ្តស្តីពី ការកែទម្រង់ ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈ និងផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តយុទ្ធសាស្ត្រ ស្តីពីការ កែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈ ក្នុងក្របខ័ណ្ឌថ្មី ២០២៥-២០២៨

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ចើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ ជាមួយ រដ្ឋបាលខេត្តតាកែវ

ឯកឧត្តម ឌី វិជ្ជា អនុប្រធាន និងជាអគ្គលេខាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកា យុវជន-បញ្ញវន្ដ មុស្លីម ២១ លើកទី២ ឆ្នាំ២០២៥ នៅសកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ សាខាចោមចៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូសាលាមធ្យមជាន់ខ្ពស់សន្តិសុខប្រជាជន១ នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌិញ ង៉ុកហ័រ នាយកសាលា

រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ