អភិបាលខេត្តកំពង់ចាម ជំរុញឱ្យក្រុមហ៊ុនបង្កេីនការយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់ចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារសាងសង់គម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម ដោយមានការចូលរួមពីអភិបាលរងខេត្ត, នាយករដ្ឋបាល, ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរក្រុងកំពង់ចាម, ចៅសង្កាត់ទាំង៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។ជាលទ្ធផលបន្ទាប់ពីកិច្ចប្រជុំ និងការព្រមព្រៀងឯកភាពគ្នា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញជាគោលការណ៍ នៃការជំរុញ និងដោះស្រាយការងារចាំបាច់ដូចខាងក្រោម:១-ជំរុញការភ្ជាប់បណ្តាញទឹកកខ្វក់ ពីផ្ទះប្រជាពលរដ្ឋចូលបណ្តាញមេអោយបានឆាប់២-កំណត់អាទិភាពការដ្ឋានកាយដាក់លូរំដោះទឹក និងកំណត់ពេលវេលាជាក់លាក់ក្នុងការលុបដីវិញ ដេីម្បីសម្រួលដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ៣-ជំរុញការជួសជុលផ្លូវក្នុងក្រុងកំពង់ចាមឲ្យបានស្អាតឡេីងវិញ អោយបានលឿនបំផុត៤-ជំរុញគម្រោងសាងសង់ទាំងមូលត្រូវបញ្ចប់ការងារទាំងស្រុងនៅចុងឆ្នាំ២០២៥នេះ៥-ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរក្រុង ដេីម្បីត្រួតពិនិត្យ វាយតម្លៃ និងជម្រុញការដ្ឋានទាំងនេះជាប់ជាប្រចាំ។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ប្រព័ន្ធលូ រំដោះទឹកភ្លៀង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម មកដល់បច្ចប្បន្ននេះបានសម្រេចការសាងសង់បានប្រមាណជាង៧៩%ហេីយ៕
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំ បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការសមិទ្ធផលនានា និងអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ចើញចូលរួមកិច្ចប្រជុំបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការសមិទ្ធផលនានា និងអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជំរុញឱ្យក្រុមហ៊ុនបង្កេីន ការយកចិត្តទុកដាក់ ដោះស្រាយផលប៉ះពាល់ ចំពោះការ រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម
ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នា បង្ការទប់ស្កាត់ និងផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀន នៅស្រុកចំការលេី
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និង ឯកឧត្តម រដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងការប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ នៅខេត្តបន្ទាយមានជ័យ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់បង្ក្រាប ឱ្យបានជាដាច់ខាត រាល់ការផលិត និងការនាំចូលនូវសារធាតុ គ្រឿងញៀនខុសច្បាប់ ពិសេសត្រូវធ្វើការ ផ្សព្វផ្សាយអប់រំ
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារផ្ទៃក្នុង របស់ទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំពិភាក្សា និងដាក់ទិសដៅ សម្រាប់អនុវត្តបន្តលើការងារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្តិភាពសង្គម និងការងារពាក់ព័ន្ធផ្សេងៗទៀត នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តម លូ គីមឈន់ អញ្ចើញបន្តរួមដំណើរជាមួយ ឯកឧត្តម អ៊ុន ចាន់ដា ចុះសិក្សាជាក់ស្តែង និងកិច្ចអន្តរាគមន៍ដោះស្រាយ ផលប៉ះពាល់ដំណាំស្រូវ របស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង នៅស្រុកស្រីសន្ធរ
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានដឹកនាំសហការី ចំណុះនាយកដ្ឋាន ចូលរួមគោរពទង់ជាតិនៃព្រះរាជណាចក្រកម្ពុជា
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ចើញចូលរួមជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្នានស្រុកស្រីសន្ធរ អញ្ចើញចូលរួមជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនស្រុកស្រីសន្ធរ
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សខេត្តកំពង់ចាម
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្ភុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមពិធីបើក វគ្គហ្វឹកហ្វឺនបំប៉នវិក្រឹតការ ដល់នាយទាហានទ័ពជំនាញទ័ពជើងគោក ថ្នាក់អនុសេនីយ៍ជំនាន់ទី១ នៅវិទ្យាស្ថាននាយទាហានចម្រុះ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងដាក់ទិសដៅការងារបន្ត នៅវិមានសន្តិភាព
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការបោកប្រាស់ តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសិក្ខាសាលាស្ដីពី និរន្តរភាព នៃសំណង់ តាមរយៈការលើកកម្ពស់ ការងារពិសោធន៍សំណង់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ប្រកបដោយប្រសិទ្ធភាព