ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល៖ ជំរុញក្រុមការងារបច្ចេកទេស មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ កំពុងសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូរំដោះទឹក ក្នុងក្រុងសំពៅពូន ត្រូវសាងសង់ ប្រកបដោយស្តង់ដារបច្ចេកទេស
Sun,20 July 2025 (Time 08:55 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជំរុញក្រុមការងារបច្ចេកទេស មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ កំពុងសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូរំដោះទឹក ក្នុងក្រុងសំពៅពូន ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស

កណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជំរុញដល់ក្រុមការងារបច្ចេកទេស មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកំពុងសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូរំដោះទឹក ក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស ពិសេសពន្លឿនការសាងសង់ឱ្យរួចរាល់តាមផែនការកំណត់ប្រកបដោយការទទួលខុសត្រូវ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការជំរុញបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញ ដឹកនាំមន្ត្រីបច្ចេកទេស អាជ្ញាធរក្រុងសំពៅពូន ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) និងរៀបចំប្រព័ន្ធលូទឹកភ្លៀង ការដាក់លូតាមបណ្តោយផ្លូវជាតិលេខ ២១ និងការងារស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ ៧៦ជាបេតុងសសៃដែក នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម អភិបាលខេត្ត បន្តថា មន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវគុណភាពល្អប្រសើរ ហើយអ្វីដែលពិសេសនោះមន្ត្រីបច្ចេកទេសត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនាផ្លូវនេះ ព្រោះផ្លូវនេះគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ក្រុងសំពៅពូន ក្នុងការផ្សារភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសជិតខាង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត មកវិនិយោគ និងការដឹកកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ព្រមទាំងលើកកម្ពស់នូវសោភ័ណភាពរបស់ក្រុងសំពៅពូនទាំងមូលផងដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរប្រជាពលរដ្ឋដែលរស់នៅអមសាងខាងផ្លូវ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ សូមមេត្តាយោគយល់ អធ្យាស្រ័យដល់ក្រុមការងារដែលកំពុងស្ថាបនាផ្លូវនេះ សូមចូលរួមសហការគ្នា ជាមួយក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ព្រោះជាធម្មតាការអភិវឌ្ឍតែងតែមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ជាដើម។

លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឱ្យដឹងថា៖ ការស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) ចាក់បេតុងសសៃដែក ប្រវែង ២៧០០ម៉ែត្រ ទទឹង ១២ម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ និងរៀបចំប្រព័ន្ធលូទឹកភ្លៀង មុខកាត់ ០,៨ម៉ែត្រ តាមបណ្តោយផ្លូវលេខ១២១៨។

ការស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ ៧៦ជាបេតុងសសៃដែក ប្រវែង ១២៣០ម៉េត្រ ទទឹង ១៥ម៉ែតត កម្រាស់ ២០សង់ទីម៉ែត្រ ព្រមទាំងផ្លូវខ្នែង ប្រវែង ៣៧៥ម៉ែត្រ ទទឹង ៨,២៥ម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ និងលូប្រអប់ លូមូលកាត់ទទឹងផ្លូវ ៤កន្លែង ។ ការដាក់លូមុខកាត់ ១ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ ២១ ព្រមទាំងលូប្រអប់កាត់ទទឹងផ្លូវចំនួន៤កន្លែង នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ដែលកំពុងស្ថាបនាគ្រោងនឹងបញ្ចប់នូវចុងឆ្នាំ២០២៥ខាងមុខនេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2708 នាក់
ម្សិលមិញ :
4447 នាក់
សប្តាហ៍នេះ :
24554 នាក់
សរុប :
6413849 នាក់

ឯកឧត្តម គួច ចំរើន​ អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវធ្វេីយ៉ាងណាសម្របសម្រួល ជួយដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើអោយបានគ្រប់គ្នា

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ចិនដំដែក)

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិកណ្ដាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកោះអណ្តែត

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប

ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន​ នាយទាហានរង​ និងពលទាហាន ក្នុងឱកាសបុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ​ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនភេសជ្ជ:និងបច្ច័យ៤ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីវណ្ណោ នៅវត្តរាជបូណ៌ ខេត្តសៀមរាប