សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងថាសកម្មភាពឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ ===============សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា បានអញ្ចើញនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន ជាង ៣ពាន់គ្រួសារ នៅវត្តបាត់ថ្កៅ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាព្រឹក ថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងពិធីនោះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា សមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ។សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា បន្ទាប់ពីការប៉ះទង្កិចនៅតាមបណ្តោយព្រំដែនកម្ពុជា-៣ថ្ងៃ កន្លងមកនេះ កងកម្លាំងយើងបានអនុវត្តដោយភាពក្លាហាន ម៉ឺងម៉ាត់ រក្សាប្តូរផ្តាច់ការពារបូរណភាព ទឹកដីបានជាទីមោទនៈ។ សម្តេច ក៏បានគូសបញ្ជាក់ថា សកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ។សម្តេចកិត្តិសង្គហបណ្ឌិតបានថ្លែងអំណអរគុណដល់អាជ្ញាធរខេត្ត ដែលបានជម្លៀសប្រជាពលរដ្ឋមកកាន់តំបនសុវត្ថិភាព និងបានរៀបចំក្រុមការងារទទួល និងផ្គត់ផ្គង់ នូវស្បៀងអាហារថ្នាំសង្កូវ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ។ ទន្ទឹមនឹងនោះផងដែរ សម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ ជៀសវាងការបង្កភាពចលាចល សូមស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវសេចក្តីរំភើប និងការកោតសសើរដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមខ្មែរជួយខ្មែរ ដែលបានចែលរំលែកនូវក្តីស្រឡាញ់ សាមគ្គីភាព មិត្តភាព ក៏ដូចជា ការបរិច្ចាកស្បៀងអាហារ និង ថ្នាំពេទ្យដល់កងទ័ពជូរមុខ និងប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព៕
ចំនួនអ្នកទស្សនា
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញទទួលយកអំណោយរបស់ ព្រះសង្ឃ និងសប្បុរសជន ដែលបាននាំយកអំណោយ និងថវិកា មកចូលរួមជាមួយ រដ្ឋបាលខេត្តតាកែវ ដើម្បីនាំយកទៅផ្ដល់ជូន និងលើកទឹកចិត្ត ដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន
ឯកឧត្ដម គួច ចំរើន៖ បានសូមថ្លែងអំណរគុណ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការទាំងអស់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រុមការងារចុះបញ្ជីដីធ្លី នៃកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី លោក លោកស្រី មេឃុំ-ចៅសង្កាត់ ដែលតែងតែយកចិត្តទុកដាក់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ថ្លែងថាសកម្មភាពឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ៖ ពលករខ្មែរដែលវិលត្រឡប់ពីថៃវិញ សូមទាក់ទងមន្ទីរការងារ ដើម្បីស្វែងរកការងារធ្វើ នៅមូលដ្ឋានខេត្តតាកែវផ្ទាល់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈដល់ព្រះអង្គចេក ព្រះអង្គចម និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស នៅខេត្តសៀមរាប
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពបូជា និងបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្ម ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពក្នុងពិធី សំណេះសំណាលជាមួយប្រធានក្រុមគណៈបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញជួបប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន TNTVN Forestry Co., Ltd. ដឹកនាំដោយ លោក លួង សុន ហៃ នាយកក្រុមហ៊ុន
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន TRI PETCH ISUZU SALES CAMBODIA CO.,LTD. ដឹកនាំដោយ កញ្ញា ណូច ទីមួយឡា ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយ គណៈប្រតិភូ នៃមជ្ឈមណ្ឌលធុរកិច្ចកម្ពុជា ក្រុងចឹងចូវ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃវឌ្ឍនភាព យុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យនាយការិយាល័យ អនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េ ចប់អាណត្តិការងារ ចូលជួបជម្រាបលា នៅអគ្គបញ្ជាការដ្ឋាន
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញបន្តដឹកនាំកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារសិក្សាស្រាវជ្រាវច្បាប់ លក្ខន្តិកៈចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ បានអញ្ចើញចូលរួមកិច្ចប្រជុំគណៈកម្មការនិងក្រុមការងារសិក្សាស្រាវជ្រាវច្បាប់ លក្ខន្តិកៈចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ និងបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធីធ្វើបទបង្ហាញ ស្តីពីការអភិវឌ្ឍ និងការដាក់ឱ្យដំណើរការ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារផ្ទៃក្នុងទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញដឹកនាំកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារសិក្សាស្រាវជ្រាវច្បាប់ លក្ខន្តិកៈចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ បានអញ្ចើញចូលរួមកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារសិក្សាស្រាវជ្រាវ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន