ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនគណៈប្រតិភូ សភាពាណិជ្ជកម្មចិនម៉ាឡេស៊ី អំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលដៅកម្ពុជា ក្នុងការសម្រេចនូវទស្សនវិស័យ ក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០
Sat,23 August 2025 (Time 01:47 PM)
ដោយ ៖ ដើម្បីប្រជាជន


ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ច

រាជធានីភ្នំពេញ៖នៅថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បានរៀបចំជំនួបពិភាក្សារវាងធុរជនកម្ពុជានិងម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីគម្រោងសហការ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ
ធុរកិច្ចទ្វេភាគី ក្នុងអំឡុងពេលដែលគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥។

កិច្ចពិភាក្សាផ្តោតជាសំខាន់លើ ការកំណត់កាលានុវត្តភាពសហប្រតិបត្តិការរួម ទៅលើវិស័យសក្តានុពល។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី អំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលដៅកម្ពុជាក្នុងការសម្រេចនូវទស្សនវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ដោយផ្អែកលើកត្តាជំរុញនានារួមមាន៖ កម្លាំងពលកម្មវ័យក្មេងនិងជំនាញ បរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
អ្នកឧកញ៉ាប្រធាន បានចង្អុលបង្ហាញ អំពីវិស័យសំខាន់ៗមួយចំនួនសម្រាប់ការសហការដែលមានសក្តានុពល រួមមាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មប្រកបដោយចីរភាព និងទេសចរណ៍។

អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ។ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មានប្រមាណ ៨៥៩ លានដុល្លារអាមេរិក។ ក្រុមហ៊ុនម៉ាឡេស៊ីជា
អ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមក ដោយផ្តោតលើវិស័យទូរគមនាគមន៍ ធនាគារ សំណង់ និង កម្មន្តសាល។ ឆ្លៀតក្នុងឱកាសនៃជំនួបពិភាក្សានេះ អ្នកឧកញ៉ាប្រធានក៏បានថ្លែងអំណរគុណដល់
ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានអាស៊ាន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដើម្បីចរចាឈានទៅការឯកភាពគ្នាលើបទឈប់បាញ់ភ្លាមៗលើជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងសម្របសម្រួលរៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។

កិច្ចប្រជុំ បានបញ្ចប់ទៅដោយជោគជ័យដោយធុរជនកម្ពុជាម៉ាឡេស៊ី បានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ និងពិនិត្យលទ្ធភាពសហប្រតិបត្តិទៅតាមវិស័យរៀងៗខ្លួន។ សភាពាណិជ្ជកម្មកម្ពុជា បន្តជំរុញកាលានុវត្តភាព និងជួយសម្រួលដល់ការបណ្តាក់ទុនវិនិយោគនៅ កម្ពុជា និង ការរីចម្រើនរបស់វិនិយោគិនអន្តរជាតិ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2862 នាក់
ម្សិលមិញ :
4447 នាក់
សប្តាហ៍នេះ :
24708 នាក់
សរុប :
6414003 នាក់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នៅក្រុងក្រចេះ

ឯកឧត្តម គួច ចំរើន​ អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវធ្វេីយ៉ាងណាសម្របសម្រួល ជួយដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើអោយបានគ្រប់គ្នា

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ចិនដំដែក)

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិកណ្ដាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកោះអណ្តែត

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប

ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន​ នាយទាហានរង​ និងពលទាហាន ក្នុងឱកាសបុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ​ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់