ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលស្ដីពីច្បាប់សាសនា នៅទីស្តីការក្រសួង
Thu,28 August 2025 (Time 10:45 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូលស្ដីពីច្បាប់សាសនា នៅទីស្តីការក្រសួង
===============
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ និងប្រមូលធាតុចូលស្តីពីច្បាប់សាសនា ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានលើកឡើងថា សាសនា និងជំនឿនឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ ក្នុងការអនុវត្តឲ្យមានគុណភាព ប្រសិទ្ធភាព និងសន្តិសុខគតិយុត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត និង មន្រ្តីរាជការក្រសួង ដែលប្រារព្ធធ្វើឡើងនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានលើកឡើងថា ក្រោមការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងស្របទៅ នឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃប៉ិនប្រសប់ ពោរពេញដោយថាមពល និងភាពប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធម្មការនិងសាសនាបានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលនេះ ក្នុងគោលបំណង ពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីជំនឿ និងសាសនា ដើម្បីដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យសាសនានៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ ជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ តាមរយៈការកាត់បន្ថយភាពអសកម្ម និងភាពអវិជ្ជមានឱ្យបានជាអតិបរមាដោយការបង្កើនយន្តកាការពារ និងការថែរក្សាគុណតម្លៃស្នូលក្នុងវិស័យសាសនាឱ្យមានភាពគង់វង់ និងរឹងមាំ និងដើម្បីធានាបាននូវសុខុដុមណីយកម្មសាសនានៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តីបាន មានប្រសាសន៍ថា ប្រវត្តិសាស្ត្រច្បាប់របស់ខ្មែរ បានចង្អុលបង្ហាញថា ប្រទេសខ្មែរ មានច្បាប់ ឬក្បួនសម្រាប់គ្រប់គ្រងរដ្ឋ មានចំណែកធំកើតចេញពីលទ្ធិសាសនា ដូចជា ព្រហ្មញ្ញសាសនា លទ្ធិទេវរាជ ពុទ្ធសាសនាមហាយានជាដើម និងក្រោយមកការទទួលឥទ្ធិពលព្រះពុទ្ធសាសនាថេរវាទ ឬហិនយាន និងរ ប បគ្រប់គ្រងបែបបារាំងជាដើម។ល។ ក្នុងន័យនេះ ការគ្រប់គ្រងរដ្ឋរបស់កម្ពុជា មានវិធាននិងច្បាប់តាំងពីយូរយារណាស់ហើយ ដែលផ្សារភ្ជាប់ជាមួយ សាសនា វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណី។ជាមួយគ្នានេះ អភិក្រមនៃការបង្កើតច្បាប់ គឺច្បាប់ បង្កើតមកដើម្បីដោះស្រាយបញ្ហារបស់មនុស្សនិងសង្គម ពុំមែនជាការបង្កើតបញ្ហាបន្ថែម ឬការបង្កើតបន្ទុកនោះទេ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍បញ្ជាក់ថា សាសនានិងជំនឿនេះ នឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ សម្រាប់ក្រសួងយកទៅប្រើប្រាស់សំដៅធានាថា នៅពេលប្រកាសដាក់ឱ្យអនុវត្តត្រូវមានគុណភាព ប្រសិទ្ធភាព សង្គតិភាព អនុលោមភាព សាមញ្ញភាព និងចីរភាព ព្រ មទាំង សន្តិសុ ខគតិយុត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនខាងក្រោម៖
១) សូមឱ្យឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអង្គសិក្ខាសាលាទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីស្វែងយល់អំពីគោលបំណងសេចក្តីព្រាងច្បាប់នេះ ឱ្យបានស៊ីជម្រៅហើយស្វែងរកធាតុចូលថ្មីៗទៀត មកជួយបំពេញបន្ថែមនៅចំណុចដែលខ្វះខាត ដើម្បីឱ្យច្បាប់សាសនានេះ មានវិសាលភាពក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៅក្នុងវិស័យធម្មការនិងសាសនា ។

២) ការតាក់តែងច្បាប់ ទាមទារឱ្យមានការយល់ដឹងពីបរិការជាក់លាក់ និងជាក់ស្ដែងនៅក្នុងវិស័យនីមួយៗ ដូច្នេះ ក្នុងការកសាងច្បាប់ ត្រូវពិចារណាពីនីតិវិធីនិងវិធានទូទៅ ជាមួយនឹងបរិការជាក់ស្ដែងនៃវិស័យធម្មការនិងសាសនា ដើម្បីឱ្យប្រាកដថា តួរអង្គប្រតិបត្តិករមានការយល់ដឹង ហើយអាចយកមកអនុវត្តក្នុងវិស័យរបស់ខ្លួនបាន បើយល់មិនទាន់ច្បាស់ តួរអង្គប្រតិបត្តិករដែលមានឱកាសបានចូលរួមក្នុងសិក្ខាសាលានេះត្រូវហ៊ានសាកសួរ ផ្លាស់ប្តូរមតិយោបល់ ដើម្បីឱ្យវាគ្មិនមានឱកាសផ្ដល់ការពន្យល់បន្ថែម។
៣) ខ្ញុំសង្ឃឹមជឿជាក់ថា សិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូល ស្ដីពីច្បាប់សាសនា និងជំនឿរបស់យើងនៅពេលនេះ នឹងសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត តាមការរំពឹងទុក។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2995 នាក់
ម្សិលមិញ :
4447 នាក់
សប្តាហ៍នេះ :
24841 នាក់
សរុប :
6414136 នាក់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នៅក្រុងក្រចេះ

ឯកឧត្តម គួច ចំរើន​ អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវធ្វេីយ៉ាងណាសម្របសម្រួល ជួយដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើអោយបានគ្រប់គ្នា

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ចិនដំដែក)

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិកណ្ដាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកោះអណ្តែត

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប

ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន​ នាយទាហានរង​ និងពលទាហាន ក្នុងឱកាសបុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ​ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់