លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង អញ្ចើញបន្តចែកជូនអំណោយដល់ជនភៀសសឹក ចំនួន៥៤៤គ្រួសារ នៅក្នុងខេត្តព្រះវិហារព្រះវិហារ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារមកពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងសិល្បករ-សិល្បការិនី មកពីសមាគមសិល្បករខ្មែរ បាននាំយកម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគផ្សេងៗមួយចំនួន ដើម្បីនាំយកទៅចែកជូនដល់បងប្អូនជនភៀសសឹកចំនួន ៥៤៤គ្រួសារ រួមជាមួយថវិកា ៥លានរៀល ជូនអាជ្ញាធរនៅវត្តភ្នំត្បែង ឬហៅ វត្តត្រាវគៀត នៅខេត្តព្រះវិហារ។ជាមួយគ្នានោះ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានរៀបចំថវិកាផ្ទាល់សម្រាប់ជូនដល់អតីតកងទ័ព និងចាស់ៗព្រឹទ្ធាចារ្យមួយចំនួនផងដែរ។ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានសម្តែងអារម្មណ៍រំភើបចំពោះវត្តមានដឹកនាំក្រុមការងារ និងសិល្បករសិល្បការិនីរបស់លោកជំទាវអ្នកឧកញ៉ា ដែលនេះស្តែងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ ពិសេសបង្ហាញអំពីស្មារតីរួបរួមរវាងប្រជាជាតិខ្មែរទាំងមូល។អ្នកគ្រប់គ្រងមូលនិធិបានបញ្ជាក់ថា មូលនិធិទ្រទ្រង់ជនភៀសសឹក បានទទួលការបរិច្ចាគពីកម្លាំងសាមគ្គីរបស់សប្បុរសជនមកពីគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស។ ហើយសូមបញ្ជាក់ផងដែរថា «មូលនិធិទ្រទ្រង់ជនភៀសសឹក » បានផ្តួចផ្តើមឡើងដោយអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានសម្តែងសេចក្តីសោមនស្សរីករាយបំផុតដែលបានមកជួបសួរសុខទុក្ខ និងស្វែងយល់ពីទុក្ខលំបាករបស់ពុកម៉ែបងប្អូនជនភៀសសឹកទាំងអស់គ្នានៅក្នុងគ្រាដ៏លំបាកមួយនេះ។ ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ាក៏បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ និងការចាកចេញពីផ្ទះសំបែងទាំងបង្ខំរបស់ពុកម៉ែបងប្អូនដោយគ្មានការព្រៀងទុក ដើម្បីគេចចេញពីការចិញ្ចឹមចិត្តធ្វើសង្គ្រាមឈ្លានពានម្តងហើយម្តងទៀតរបស់ប្រទេសសៀម មកលើប្រទេសកម្ពុជា។លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានបន្តថា នៅក្នុងរយៈពេលជាងមួយខែមកនេះ ទោះបីជាពុកម៉ែបងប្អូនបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ រាជរដ្ឋាភិបាល និងសប្បុរសជនមកពីគ្រប់ពីទិសទីក៏ដោយ ប៉ុន្តែពួកយើងពិតជាដឹងយ៉ាងច្បាស់ថា ពុកម៉ែបងប្អូនប្រាកដជាមានអារម្មណ៍ឈឺចាប់ ភ័យខ្លាច និងអារម្មណ៍ឯកាជាក់ជាមិនខាន ព្រោះគ្មានទីកន្លែងណា មានក្តីសុខជាផ្ទះរបស់យើងទេ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ពួកយើងសង្ឃឹមថា ស្រមោលខ្មៅដ៏អាក្រក់មួយនេះនឹងឆាប់រសាត់បាត់ទៅវិញជាក់ជាមិនខានឡើយ។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង គូសបញ្ជាក់ថា ពួកយើងទាំងអស់គ្នា រួមជាមួយនឹងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា១៧លាននាក់ នឹងនៅបន្តគាំទ្រ និងផ្តល់កម្លាំងចិត្តពុកម៉ែបងប្អូនជាដរាប។ យើងសង្ឃឹមថា ថ្ងៃដ៏ស្រស់ស្រាយនៅមិនឆ្ងាយនោះទេ។ នៅថ្ងៃនេះ យើងនៅក្នុងស្ថានភាពពិបាក ប៉ុន្តែប្រវត្តិសាស្រ្តបានបង្ហាញថា គ្មានភាពងងឹតណាដែលមានអស់កល្បនោះទេ។ សន្តិភាពនឹងត្រឡប់មកវិញ ហើយអ្នកនឹងមានឱកាសសាងជីវិតថ្មី ពោរពេញដោយសុវត្ថិភាព និងសុភមង្គល។លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បន្ថែមថា ការមកដល់របស់ពួកយើងនៅថ្ងៃនេះ គឺមកក្នុងនាមតំណាងឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ រាប់ម៉ឺននាក់ ដែលបានចូលរួមទាំងថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារ ជាមួយនឹងមូលនិធិ ទ្រទ្រង់ជនភៀសសឹក របស់យើង។ ដូច្នេះការមកដល់របស់ពួកយើងនៅថ្ងៃនេះទៀតសោត គឺជាការនាំយកនូវបេះដូង ស្មារតីគោរពស្រឡាញ់របស់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេសមកជាមួយ។ ទាំងនេះគឺជាសញ្ញាដែលយើងចង់បញ្ជាក់ថា ពុកម៉ែបងប្អូនមិនឯកា ឬត្រូវបានបំភ្លេចនោះទេ ពោលគឺពុកម៉ែបងប្អូនពិតជាទទួលបានការយកចិត្តទុក្ខដាក់ និងគាំទ្រខ្ពស់បំផុតពីប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក៏សូមអំពាវនាវឱ្យពុកម៉ែបងប្អូន សូមមេត្តាបន្តតាមដានអាន ស្តាប់ព័ត៌មាន និងអនុវត្តន៍ ដោយឈរលើស្មារតីអត់ធ្មត់ខ្ពស់បំផុត ចំពោះរឿងជាតិមាតុភូមិរបស់យើងនាពេលនេះ ពិសេសសូមបន្តផ្តល់ទំនុកចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ យើងទាំងអស់គ្នាត្រូវចាំថា ការឈឺចាប់របស់ពួកយើងនៅពេលនេះ គឺ ឈឺចាប់ដើម្បីឈ្នះសមរភូមិ ។លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលបានផ្តួចផ្តើមបង្កើតមូលនិធិ ទ្រទ្រង់ជនភៀសសឹក នេះឡើង និងសូមគោរពថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងជនបរទេសគ្រប់ជាតិសាសន៍ ដែលបានចូលរួមបរិច្ចាគជាថវិកា សម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ នៅក្នុងមូលនិធិរបស់យើង។ សូមគោរពជូននូវមហាបុណ្យកុសលដែលកើតចេញពីកម្លាំងសទ្ធាជ្រះថ្លារបស់បងប្អូនទាំងអស់ ឱ្យកើតចេញជាប្រយោជន៍តាមសេចក្តីប្រាថ្នារៀងៗខ្លួន៕អត្ថបទ៖ចេង ឆហួត និងរូបភាព អេង សុគុណ, លឹម មុនី, អ៊ុន ផាន់ណាត់
ចំនួនអ្នកទស្សនា
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវធ្វេីយ៉ាងណាសម្របសម្រួល ជួយដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើអោយបានគ្រប់គ្នា
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ចិនដំដែក)
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិកណ្ដាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកោះអណ្តែត
លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប
ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យភ្ជុំប្រពៃណីជាតិ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនភេសជ្ជ:និងបច្ច័យ៤ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីវណ្ណោ នៅវត្តរាជបូណ៌ ខេត្តសៀមរាប