ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ អញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញភស្តុភារ និងជំនាញយន្តការី ឆ្នាំ២០២៤ ឆ្នាំ២០២៥ ​នៅសាលាបើកបរ ភ្នំឈើកាច់
Mon,08 September 2025 (Time 09:30 PM)
ដោយ ៖ ដើម្បីប្រជាជន


ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ជើញជាអធិបតីក្នុងពិធីបិទ និងបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញភស្តុភារ និងជំនាញយន្តការី ឆ្នាំ២០២៤ - ២០២៥ នៅសាលាបើកបរ (ភ្នំឈើកាច់)

(ខេត្តព្រៃវែង)៖នៅថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញភស្តុភារ ថ្នាក់កងអនុសេនាធំ-កងវរសេនាតូច ជំនាន់ទី២ វគ្គបណ្ដុះបណ្ដាលជំនាញយន្តការីជំនាន់ទី២៣ ឆ្នាំ២០២៤ និងបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញភស្តុភារ ថ្នាក់កងពលតូច តំបន់ប្រតិបត្តិការសឹករង និងថ្នាក់ប្រហាក់ប្រហែលជំនាន់ទី១ និងវគ្គបណ្ដុះបណ្ដាលជំនាញយន្តការីជំនាន់ទី២៤ ឆ្នាំ២០២៥ ​នៅសាលាបើកបរ (ភ្នំឈើកាច់) ។

ឆ្លៀតក្នុងឱកាសនោះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសិក្ខាកាមទាំងអស់ដែលជាការអភិវឌ្ឍវិស័យធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងបុព្វហេតុនៃកិច្ចការពារជាតិមាតុភូមិ។

ក្នុងបរិយាកាសសោមនស្សនៃពិធីបិទវគ្គនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ ស្ថាប័ន ជំនាញពាក់ព័ន្ធ និងសាលាដែលមានកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងកិច្ចដំណើរការរៀបចំកម្មវិធីសិក្សា ខ្លឹមសារមេរៀន និងការបង្ហាត់បង្រៀនដល់សិក្ខាកាមវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញភស្តុភារ ថ្នាក់កងអនុសេនាធំ-កងវរសេនាតូច នឹងវគ្គបណ្ដុះបណ្ដាលជំនាញយន្តការី ទទួលបានលទ្ធផលល្អប្រកបដោយមោទកភាព។

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងបញ្ជាក់ថា៖ ជោគជ័យនៃវគ្គបណ្ដុះបណ្ដាលរបស់សាលាបើកបរ ទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន នា ថ្ងៃនេះ គឺជាការស្ដែងចេញនូវការចូលរួមអនុវត្តយន្តការអភិវឌ្ឍន៍ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ តាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងន័យលើកកម្ពស់សមត្ថភាព ចំណេះដឹង និងជំនាញ ដើម្បីរួមចំណែកក្នុងការកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែរីកចម្រើន។

ឧត្ដមសេនីយ៍ឯក បានបន្តគូសបញ្ជាក់ថា ដើម្បីធានាបាននូវប្រសិទ្ធភាពរាល់ភារកិច្ចចំពោះមុខ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ទីចាត់ការភស្តុភារ ចាត់ទុកការងារហ្វឹកហ្វឺន អប់រំរៀនសូត្រ គឺជាការងារ អាទិភាពដែលត្រូវដំណើរការជាប់ជាប្រចាំដូចភ្លៀងរលឹម។

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺជាការចូលរួមគោរពអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យកការអភិវឌ្ឍមូលធនមនុស្សជាមុំមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅកសាងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ទាំងស៊ីវិល និងកងទ័ព ឱ្យប្រកបដោយសក្តានុពល សមត្ថភាព ជំនាញវិជ្ជាជីវៈ និងភាពជាដៃគូសម្រាប់ដំណើរការអនុវត្តនូវចក្ខុវិស័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការពារជាតិ។

មានមតិផ្ដាំផ្ញើក្នុងពិធីនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានក្រើនរំឮកដល់សាលាបើកបរ និងសិក្ខាកាមមានជាអាទិ៍៖
១-ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល
២-ត្រូវគោរពឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ
៣-សិក្ខាកាមបញ្ចប់វគ្គ ត្រូវយកចំណេះ ជំនាញទៅបម្រើអង្គភាពឱ្យបានល្អ និងបន្តការហាត់ពត់លត់ដំកាយសម្បទា សតិអារម្មណ៍ លើកកម្ពស់ស្មារតីក្នុងការគោរពវិន័យរបស់កងទ័ព និងកសាងសីលធម៌រស់នៅស្អាតស្អំ មានសាមគ្គីភាពផ្ទៃក្នុង ជៀសវាងទស្សនៈ និងសតិអារម្មណ៍ឆ្គាំឆ្គងទាំងឡាយ ដើម្បីកសាងខ្លួនឱ្យក្លាយជាធនធានមនុស្សពិតប្រាកដរបស់អង្គភាព ក៏ដូចជារបស់កងយោធពលខេមរភូមិន្ទរបស់យើង
៤-សិក្ខាកាមវគ្គថ្មី ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលា និងតស៊ូព្យាយាមរៀនសូត្រ យកចំណេះដឹង ជំនាញពិតប្រាកដ ដើម្បីបម្រើអង្គភាព ក៏ដូចជារួមចំណែកក្នុងការធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ
៥-សិក្ខាកាមគ្រប់រូបត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2530 នាក់
ម្សិលមិញ :
4447 នាក់
សប្តាហ៍នេះ :
24376 នាក់
សរុប :
6413671 នាក់

ឯកឧត្តម គួច ចំរើន​ អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវធ្វេីយ៉ាងណាសម្របសម្រួល ជួយដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យមានការងារធ្វើអោយបានគ្រប់គ្នា

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ចិនដំដែក)

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិកណ្ដាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកោះអណ្តែត

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប

ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន​ នាយទាហានរង​ និងពលទាហាន ក្នុងឱកាសបុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ​ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនភេសជ្ជ:និងបច្ច័យ៤ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីវណ្ណោ នៅវត្តរាជបូណ៌ ខេត្តសៀមរាប