ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អង្គ វង្ស វឌ្ឍានា និង ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវស្ពាន និងផ្លូវថ្មី ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សី
Mon,02 October 2023 (Time 06:32 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម អង្គ វង្ស វឌ្ឍានា និង ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពាន និងផ្លូវថ្មី ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សី
---------------------------
មោងឫស្សី៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣, ស្ពានបេតុប្រវែង ១២ម៉ែត្រ ឆ្លងកាត់ស្ទឹងដូនទ្រី និងផ្លូវក្រាលគ្រួសធម្មជាតិមួយខ្សែប្រវែង ១៤០ម៉ែត្រ ដែលចំណាយថវិកាក្នុងការសាងសង់អស់ប្រមាណជាង ១៧០លានរៀល ស្ថិតក្នុងភូមិម្រះព្រៅ និងភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី និង ឯកឧត្តម កើត រិទ្ធ អនុប្រធានទី១ នៃក្រុមការងារចុះជួយស្រុកមោងឫស្សី។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារចុះជួយស្រុកមោងឫស្សី, ប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារចុះជួយឃុំជ្រៃ ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងឃុំជ្រៃ ដែលមានចំនួនសរុបប្រមាណ ៦០០ នាក់។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ ក្នុងនាមឯកឧត្តមប្រធានក្រុមការងារ, ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា ស្ពាន និងផ្លូវថ្មី ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់មួយដែលនឹងជួយសម្រួលបន្ថែមដល់ការធ្វើដំណើរ និងការដឹកជញ្ជូន ទាំងសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាភូមិនានានៃឃុំជ្រៃផ្ទាល់ផង ទាំងប្រជាពលរដ្ឋនៃឃុំផ្សេងទៀតក្នុងស្រុកមោងឫស្សីផង។

សមិទ្ធផលដ៏ថ្លៃថ្លាថ្មីទាំងពីរនេះ ក៏ដូចជាសមិទ្ធផលដទៃផ្សេងទៀតដែលបានកើតមាននាពេលកន្លងមក អាចកើតឡើងបាន គឺដោយសារមានកម្លាំងរួបរួមសាមគ្គីគ្នា និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្នុងឃុំជ្រៃ ជាមួយនឹងក្រុមការងារចុះជួយឃុំជ្រៃ ដែលកត្តាសាមគ្គីភាព និងការគាំទ្រនេះ គឺជាកត្តាដ៏សំខាន់ក្នុងការរៀបចំបង្កើតឱ្យមានសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមក៏បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់ ឯកឧត្តម ជិន ម៉ាលីន ប្រធានក្រុមការងារចុះជួយឃុំជ្រៃ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំជ្រៃ ដែលបានខិតខំយកចិត្តទុកដាក់យ៉ាងសស្រាកសស្រាំក្នុងការជួយដោះស្រាយរាល់ការលំបាកនានារបស់ប្រជាពលរដ្ឋ និងខិតខំធ្វើយ៉ាងណាឱ្យឃុំជ្រៃមានការអភិវឌ្ឍ សំដៅធ្វើឱ្យជីវភាពប្រជាពលរដ្ឋឃុំជ្រៃកាន់តែប្រសើរឡើង។

បន្ថែមពីនេះ, ឯកឧត្តម កើត រិទ្ធ ក៏បានគូសរំលេច ជូនអង្គពិធីនូវការងារអាទិភាពសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ដែលក្នុងនោះរាជរដ្ឋាភិបាលនឹងផ្តល់អាទិភាពលើការអភិវឌ្ឍមូលដ្ឋាន ដែលរួមមាន ការអភិវឌ្ឍវិស័យកសិកម្ម ការពង្រឹងគុណភាពអប់រំរបស់កុមារ និងយុវជននៅមូលដ្ឋាន និងការពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍវិស័យសំខាន់ៗផ្សេងទៀតដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5981 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
34505 នាក់
សរុប :
6269216 នាក់

រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ