ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណ:កម្មាធិការសាខា និងមន្ត្រីអនុសាខាស្រុក, ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនមកពីបណ្តាខេត្ត ជាប់តំបន់ព្រំដែន ចំនួន ១០៥គ្រួសារ ក្នុងនេះ មានទាំងភរិយាយោធិនជួរមុខ ៧គ្រួសារ ដែលកំពុងជួបលំបាកជីវភាព ដែលបច្ចុប្បន្នស្នាក់នៅក្នុងឃុំ ចំនួន ១៤ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកនិងគ្រួសារយោធិនជួរមុខ ទាំង១០៥ គ្រួសារ ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយ: ដើម្បីជំលៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់របស់សម្តេចប្រធាន ដែលតែងតែបានណែនាំដល់សាខា អនុសាខា រួមនឹងបណ្តាញ ការងារគ្រប់ថ្នាក់របស់កាកបាទក្រហមកម្ពុជា អោយយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវជួយអន្តរាគមន៍ជួយដោះស្រាយ សម្រាលទុក្ខលំបាក របស់ជនរងគ្រោះ និងជនងាយរងគ្រោះ ពិសេស ជនភៀសសឹក ឬគ្រួសារកងទ័ពជួរមុខអោយបានទាន់ពេលវេលា ដោយមិនរើសអើង ឬប្រកាន់និន្នាការនយោបាយ ឬមូលហេតុអ្វីឡើយ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពអោយបានល្អទៅតាមវិធានអនាម័យ ស្អាតបីយ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជំងឺរាតត្បាតនានា ទាំងក្នងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពបងប្អូន។ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូន ដែលមានបំណងចង់រកកាងារធ្វើ សូមមកទំនាក់ទំនងនៅ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ដែលបច្ចុប្បន្នមានរោងចក្រសហគ្រាស ត្រូវការកម្លាំងពលកម្មជាង ១៨,០០០ កន្លែង។គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង ១គ្រួសារ រួមមាន ៖ -អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ៤យួរ កន្ទេល១ សាប៊ូ ២ដុំ ឃីត ១សម្រាប់ មុង ១ ក្រមា ១ និងថវិកា ៥០,០០០រៀល ផងដែរ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំការងារពាក់ព័ន្ធនឹងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកិច្ចការងារមួយចំនួនទៀត តាមប្រព័ន្ធវីដេអូហ៊្សូម
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារផ្ទៃក្នុង របស់ទីចាត់ការ ភស្តុភារ អគ្គបញ្ជាការដ្ឋាន នៅអគ្គបញ្ជាការដ្ឋាន
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីអំពីការងារសន្តិសុខ និងការងារសំខាន់ៗមួយចំនួន ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ចំនួន២រូបទៀត នៅខណ្ឌច្បារអំពៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ បានខិតខំបន្តឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ ជូនដល់បងៗ វីរៈកងទ័ពនៅទិសភ្នំខ្មោច
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូនវីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូ ការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី សំណង់អគារស្នាក់នៅរួម ដែលមានសភាពចាស់ទ្រុឌទ្រោម នៅទីស្តីការក្រសួង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ
ឯកឧត្តម លូ គីមឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះមូលដ្នានស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមពិធីបុណ្យបង្សុកូលជូនវីរៈជន ហេង តាំង (ចិន) ដែលបានពលីនៅសមរភូមិទិសទី១ ព្រះសាទព្រះវិហារ ស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញណក្ខន្ធ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ត្រូវជាម្តាយក្មេក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅគេហដ្នាន ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូ រដ្ឋបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនកងទ័ពនៅបញ្ជាការសមរភូមិទិសយោធភូមិទី៣ ស្ថិតនៅខេត្តកោះកុង
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ អញ្ចើញចូលរួមសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា ប្រគល់ជូនវីរកងទ័ព នៃបញ្ជាការដ្ឋានអង្គរក្ស កងកម្លាំងនៃបញ្ជាការដ្ឋាននគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងបងប្អូនជនភៀសសឹក ស្នាក់នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ