ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូនវីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូ ការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូនវីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយកងកម្លាំងទាំងបី រដ្ឋបាលក្រុង-ស្រុក និងមន្ត្រីរាជការ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ដែលទទួលបានពីសប្បុរសជននានា ក្នុងខេត្តកណ្ដាល ផ្ដល់ជូនវីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ប្រឆាំង នឹងសត្រូវឈ្លានពានថៃ ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ក្នុងខេត្តព្រះវិហារ។ បន្ទាប់មកប្រតិភូខេត្តកណ្ដាល បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ។
សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលរដ្ឋបាលខេត្តកណ្ដាលបានឧបត្ថម្ភរួមមាន៖ តង់ ៤៧, សាប៊ូលាងចាន ១០០ដប និង១០០កេស, ភួយ ៥០០, អង្ករ ៤៤ ៥០០គីឡូ, អំបិល ៣៥គីឡូ, នំUN 900 ១០០កេស, ទឹកសុទ្ធ ១០៥០កេស និង១ ៨៦៨យួរ, ពងទា ៨០ ០០០គ្រាប់, មី ៣៤៩០កេស, ភេសជ្ជៈ ៦០កេស, សៀងឆាសាច់ជ្រូក ៣១៨កំប៉ុង, ត្រីខ ១១៦០យួរ, ត្រីងៀត ៥២គីឡូ, ត្រីឆ្អើរ ៤០ចង្កាក់, ទឹកម្ទេស ៥យួរ, ទឹកស៊ីអ៊ីវ ៧០០យួរ, ទឹកត្រី ១០៦០យួរ, ប្រហុក ៣៣គីឡូ, ប្រេងឆា ៨៨ដប, សៀង ១៩៨គីឡូ, នំកញ្ចប់ ២កេស និង១២០កញ្ចប់ និងបារី ១០កេស។