ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុ ==================នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។ បន្ទាប់ពីកញ្ញា ស្រ៊ុន ស្រីនាង ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការបទបង្ហាញ និងរាយការណ៍អំពីវឌ្ឍនភាពការងារស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុជូនអង្គប្រជុំរួចមក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវគោលការណ៍មួយចំនួនមានដូចជា៖ ទី១. អង្គភាពច្រកចេញចូលតែមួយ ត្រូវរៀបចំសេចក្តីជូនដំណឹងមួយ ស្តីពីការចុះស្រង់ទិន្នន័យអាជីវកម្មដល់បងប្អូនអាជីវករ ដើម្បីឱ្យពួកគាត់យល់ដឹងពីនីតិវិធី និងអត្ថប្រយោជន៍អំពីការស្នើសុំលិខិតអនុញ្ញាត ឬប័ណ្ណអនុញ្ញាតអាជីវកម្ម។២. អង្គភាពច្រកចេញចូលតែមួយ ត្រូវបន្តចុះត្រួតពិនិត្យស្រង់ទិន្នន័យអាជីវកម្មក្នុងក្រុងព្រះសីហនុបន្តទៀត ដោយត្រូវធ្វើការងារប្រកបដោយភាពទន់ភ្លន់ បត់បែន ចុះផ្សព្វផ្សាយ និងចុះពន្យល់ណែនាំ បងប្អូនអាជីវករពីអត្ថប្រយោជន៍នៃការស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម ក៏ប៉ុន្តែអង្គភាពច្រកចេញចូលតែមួយត្រូវរៀបចំមានលិខិតបញ្ជាបេសកកម្ម ដោយកំណត់ពេលវេលា ឈ្មោះទីតាំងអាជីវកម្មដែលត្រូវចុះ និងចំនួនបញ្ជាក់ឯកសារដែលត្រូវពិនិត្យ ដើម្បីអាជីវកម្មបានត្រៀមខ្លួនទុកជាមុន ហើយក្រុមការងារក៏ចំណេញពេលវេលា និងមានតម្លាភាព៣.រាល់អាជីវកម្មដែលមិនបានចូលរួមសហការ ត្រូវធ្វើការអប់រំណែនាំដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ និងរាយការណ៍មកឯកឧត្តមអភិបាលផ្ទាល់ ដើម្បីចាត់វិធានតាមផ្លូវច្បាប់។៤.បញ្ហាអាជីវកម្មស្នើសុំជាកញ្ចប់ ក្នុងកំឡុងពេលរង់ចាំគោលការណ៍ណែនាំពីក្រសួងមហាផ្ទៃ អង្គភាពច្រកចេញចូលតែមួយត្រូវឱ្យពួកគាត់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណណាដែលមានអានុភាពធំជាងគេ។៥.ចំពោះសេវាបរិស្ថានដែលប្រជាពលរដ្ឋយល់ច្រឡំជាមួយសេវាប្រមូលសម្រាមរបស់ក្រុមហ៊ុនឯកជន KSWM មន្ទីរបរិស្ថានខេត្ត ត្រូវខិតខំធ្វើការពន្យល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីកាតព្វកិច្ច នៃការស្នើសុំធ្វើអាជីវកម្មបន្ថែមទៀត។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំចំពោះមន្ទីរបរិស្ថាន ស្តីពីការជំរុញសេវាបរិស្ថានបន្ថែមទៀត ត្រូវត្រួតពិនិត្យទីតាំងណាខ្លះដែលមានអាងប្រព្រឹត្តកម្ម ហើយកន្លែងណាខ្លះមិនទាន់មានអាងប្រព្រឹត្តកម្ម រួចតំឡើងផែនទីដោយកំណត់ពណ៌បៃតងសម្រាប់ទីតាំងមានអាងប្រព្រឹត្តកម្ម និងពណ៌ក្រហមសម្រាប់ទីតាំងដែលមិនទាន់មាន ដើម្បីធ្វើការគ្រប់គ្រង និងពិនិត្យគុណភាពអាងប្រព្រឹត្តកម្មនៅតាមទីតាំងអាជីវកម្មនានាក្នុងក្រុងព្រះសីហនុ។ យើងចាំបាច់ត្រូវចុះធ្វើការពន្យល់ណែនាំ ដើម្បីរួមគ្នាគ្រប់គ្រងសំណល់រឹង រាវក្នុងក្រុងព្រះសីហនុឱ្យបានល្អ ជាការចូលរួមលើកកម្ពស់សោភ័ណភាព បរិស្ថានទីក្រុងទេសចរណ៍តំបន់ឆ្នេរប្រកបដោយចិរភាព និងបៃតង ហើយយើងត្រូវលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មដែលបានចូលរួមសហការជាមួយក្រុមការងារចុះស្រង់ស្ថិតិចុះស្រង់ទិន្នន័យអាជីវកម្មនៅក្នុងក្រុងព្រះសីហនុ។ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវធ្វើទម្រង់ចុះស្រង់ស្ថិតិទិន្នន័យអាជីវកម្មនៅតាមក្រុង ស្រុកនីមួយៗតាមការិយាល័យច្រកចេញចូលតែមួយ ដូចដែលអង្គភាពច្រកចេញចូលតែមួយបាននឹងកំពុងធ្វើ ដើម្បីការគ្រប់គ្រងឱ្យបានកាន់តែល្អ និងជំរុញការចូលរួមថែរក្សាអនាម័យ បរិស្ថាន ហើយយើងត្រូវធ្វើការដោយឥរិយាបទទន់ភ្លន់ និងម៉ឺងម៉ាត់ ព្រោះយើងជាមន្ត្រីជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋ។
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥