ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបរបាយការណ៍ ប្រចាំខែតុលា និងលើកទិសដៅបន្ត របស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន
Mon,13 November 2023 (Time 04:14 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែតុលា និងលើកទិសដៅបន្ត របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
==================
រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែតុលា និងលើកទិសដៅបន្ត របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍បូកសរុបសប្រចាំខែតុលា ដែលអានដោយលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាលសរុបនៃមន្ទីរប្រឆាំងគ្រឿងញៀនរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឯកភាពទាំងស្រុងនូវរបាយការណ៍ និងបានណែនាំឲ្យមន្រ្តីទាំងអស់ មានស្មារតីប្រឹងប្រែងចុះបង្រ្កាប ចុះស្រាវជ្រាវ ស៊ើបអង្កេត តស៊ូធ្វើករណីជួញដូរ ករណីកែច្នៃគ្រឿងញៀន ដែលជាករណីធំៗ ហើយធ្វើឲ្យត្រឹមត្រូវតាមនីតិវិធី។ ចំណែកករណីប្រើប្រាស់ គឺទុកឲ្យខាងអាជ្ញាធរមូលដ្ឋានជាអ្នកធ្វើ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា រាល់ពេលចុះបង្រ្កាបត្រូវរាយការណ៍បឋមមកឯកឧត្តមផ្ទាល់ ដើម្បីឲ្យឯកឧត្តម រាយការណ៍បន្តទៅតាមឋានានុក្រម។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរដល់កងកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលលទ្ធផលក្នុងរបាយការណ៍នៃការបង្រ្កាប គឺទទួលបានលទ្ធផលល្អ និងសូមឲ្យខិតខំបន្ថែមទៀត។ ឯកឧត្តម ក៏បានឯកភាពនូវទិសដៅក៏ដូចជាការលើកឡើង ដើម្បីអនុវត្តបន្តរបស់ ឯកឧត្តមនាយកមន្ទីរប្រឆាំងគ្រឿងញៀនផងដែរ។

ដើម្បីឱ្យការងារប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធិភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំសន្ធរ បានណែនាំចំណុចមួយចំនួនដូចខាងក្រោម ៖

១/ធ្វើការបង្ក្រាបដោយគ្មានការលើកលែង ចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួមទាំងឧក្រិដ្ឋជនគ្រឿងញៀនក្នុងពន្ធនាគារឱ្យទាន់បានម៉ត់ចត់។

២/ជម្រុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ លើការងារបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន ។

៣/អប់រំដល់មន្ត្រីអនុវត្តច្បាប់ ឱ្យគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ជាមន្ត្រីនគរបាលជាតិ អនុវត្តត្រឹមត្រូវតាមជំនាញ នីតិវិធីច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន ក្នុងគោលបំណង បញ្ចៀសការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋ។

៤/បណ្ដុះបណ្ដាលផ្ទៃក្នុង ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជំនាញ បទពិសោធន៍ និងលើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ បង្កើនការយល់ដឹងលើលិខិតបទដ្ឋានគតិយុត្តិ និងនីវិតិធីច្បាប់ដែលមានជាធរមាន។

៥/បន្តជំរុញតាមបណ្តារាជធានី-ខេត្ត ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការក្រុង ស្រុក ខណ្ឌ ។

៦/លើកទឹកចិត្ត ដល់កងកម្លាំងដែលមានស្នាដៃ និងចៀសវាងឲ្យបាន នូវការអនុវត្តដែលផ្ទុយទៅនឹងវិន័យរបស់កងកម្លាំង។

៧/ត្រូវមានរបបប្រជុំឲ្យបានទៀងទាត់ ចាប់តាំងពីថ្នាក់ការិយាល័យ មន្ទីរ នឹងមានការជួបប្រជុំតាមបណ្តារាជធានី-ខេត្តជាប់ជាប្រចាំ ដើម្បីតាមដានត្រួតពិនិត្យនូវបញ្ហាប្រឈម ក៏ដូចជារកដំណោះស្រាយរួមគ្នាកាត់បន្ថយការប្រើប្រាស់ ការចែកចាយ ការជួញដូរ នៅក្នុងប្រទេសកម្ពុជារបស់យើង។

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចចាត់តាំងឲ្យទទួលជួយដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បន្តថា កន្លងមករាជរដ្ឋាភិបាលអាណត្តិទី៦ និងរាជរដ្ឋាភិបាលអាណត្តិទី៧ គឺនៅតែបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយសារតែយុទ្ធនាការនេះហើយ ដែលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស៊ីជម្រៅទៅដល់សង្គម ដល់គ្រប់មជ្ឈដ្ឋាន ព្រោះថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជាចលនាជាតិមួយដែលមានការចូលរួមគ្រប់ស្រទាប់វណ្ណៈ មិនថាសាសនាណា មិនថានិន្នាការនយោបាយ ពណ៌សម្បុរ មន្រ្តីរាជការ ឬប្រជាពលរដ្ឋនោះទេ គឺត្រូវចូលរួមទាំងអស់គ្នា ចូលរួមគិត រួមទទួលផល រួមទទួលខុសត្រូវ។ កន្លងមក នៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន មិនបានស៊ីជម្រៅ មិនបានចូលរួមគ្រប់ស្រទាប់វណ្ណៈដូចយើងទេ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ទៀតថា ប្រទេសកម្ពុជា បានក្លាយជាប្រទេសដែលរងគ្រោះ ដោយត្រូវក្រុមឧក្រិដ្ឋជន យកធ្វើជាប្រទេសឆ្លងកាត់ការក្នុងការលួចដឹកជញ្ជូនគ្រឿងញៀន ពីតំបន់ត្រីកោណមាស ទៅក្នុងលំហរសមុទ្រ ដើម្បីនាំចេញទៅប្រទេសទី៣ និងមួយផ្នែកត្រូវបានចែកចាយនៅក្នុងប្រទេសកម្ពុជា។ ដោយសារការឆ្លងកាត់នូវសារធាតុញៀនដ៏ច្រើនសន្ធឹកសន្ធាប់ សមត្ថកិច្ចកម្ពុជាបានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនធំៗ ចាប់យកសារធាតុញៀនជាច្រើនតោនដែលមិនធ្លាប់មានពីមុនមក ។

ឯកឧត្តម បានកោតសរសើរដល់កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចំនួន២ចំណុច ៖ ទី១-យើងបង្រ្កាបបានរាល់ឧបាយកល ដែលឧក្រិដ្ឋជនប៉ុនប៉ងយកកម្ពុជា ជាទីកន្លែងផលិត ។ ទី២-កន្លងមកនេះ អង្គការ FAT បានដាក់កម្ពុជាក្នុងបញ្ជីប្រផេះ ក្នុងការងារប្រឆាំងការសម្អាតប្រាក់ ។ តែក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំក្រុមការងារចំពោះកិច្ចមួយនៅទូទាំងប្រទេសរួមគ្នាប្រឹងប្រែងដើម្បីលុបបំបាត់ការងារការសម្អាតប្រាក់នេះឲ្យខាងតែបាន និងទទួលបានជោគជ័យ ដោយអង្គការ FAT បានដកកម្ពុជាពីបញ្ជីប្រផេះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា ការទទួលបាននូវភាពជោគជ័យនេះ គឺដោយសារអង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានលះបង់អស់កម្លាំងកាយចិត្ត បង្រ្កាបបានករណីធំៗជាច្រើនរួមទាំងការសម្អាតប្រាក់ ហើយរហូតដល់មកពេលនេះ ក្នុងអង្គភាពរបស់យើងក៏បានបាត់បង់ជីវិតមនុស្សចំនួន៥នាក់មកហើយ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2558 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
31082 នាក់
សរុប :
6265793 នាក់

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥