ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្ដម​ នាយឧត្តមសេនីយ៍ ម៉ក់​ ជីតូ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ គោលការណ៍ណែនាំ ពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ ស្តីពី វឌ្ឍនភាព ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខេត្ត​រតនគីរី
Wed,15 November 2023 (Time 01:13 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្ដម​ នាយឧត្តមសេនីយ៍ ម៉ក់​ ជីតូ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ គោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ស្តីពី វឌ្ឍនភាព ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត​រតនគីរី
==================
រតនគីរី​៖នៅព្រឹកថ្ងៃទី១៥​ ខែវិច្ចិកា​ ឆ្នាំ​២០២៣ នៅសាលាខេត្តរតនគីរី​ បានរៀបចំពិធីផ្សព្វផ្សាយ គោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ស្តីពី វឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍ ម៉ក់​ ជីតូ អគ្គស្នការរងនគរបាលជាតិនិងជាអគ្គលេខាធិការរង​ នៃអគ្គលេខាធិកាដ្ឋាន​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និង​ ឯកឧត្តម​ ស៊ូ​ សិរី​ អភិបាលរងនៃគណអភិបាលខេត្ត​ និងជាប្រធានលេខាធិការដ្ឋាន​គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រមទាំង​ វត្តមានចូលរួមពីតំណាង​មន្ទីរ​ អង្គភាពជុំវិញខេត្ត។

ឯកឧត្ដម​ នាយឧត្តមសេនីយ៍ ម៉ក់​ ជីតូ បានបញ្ហាក់ថា ដើម្បីចាត់វិធានការដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលដ្ឋតាមមូលដ្ឋាន ត្រូវ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវទិសស្លោក «៣កុំ ១រាយការណ៍» មានន័យថា កុំពាក់ព័ន្ធ, កុំអន្ដរាគមន៍, កុំលើកលែង។ សាធារណៈ​ជនត្រូវរាយការណ៍ ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិត និងទីតាំងស្ដុកទុកគ្រឿងញៀនជូនសមត្ថកិច្ច។

ឯកឧត្ដម​ នាយឧត្តមសេនីយ៍ បាន​ធ្វើ​ការណែនាំ​ដល់​មន្រ្តី​អនុវត្ត​ច្បាប់​គ្រឿង​ញៀន​ទាំងអស់ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​បន្ថែម លើការងារតាមដាន​ ស៊េីបអង្កេត​ ស្រាវជ្រាវ និងបង្រ្កាប​បទ​ល្មើស​ទាក់ទង​នឹង​គ្រឿងញៀន ជាពិសេស ការទប់ស្កាត់​ការបង្វែរ​សារធាតុ​គីមី​ផ្សំ​ពី​ជំនួញ​ស្រប​ច្បាប់ យក​ទៅ​កែច្នៃ​ផលិត​គ្រឿងញៀន​ខុស​ច្បាប់។

ឯកឧត្ដម​ នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ជូនពីទិសដៅការងារអាទិភាព ចំនួន ៥ចំណុច ដែលត្រូវបានដាក់ចេញដោយ​ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី​ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ រួមមាន៖
ទី១៖ កិច្ចការងារអប់រំផ្សព្វផ្សាយ ដោយត្រូវធ្វើយ៉ាងណាឲ្យកាន់តែទូលំទូលាយ ។
ទី២៖ ការត្រួតពិនិត្យសារធាតុគីមីផ្សំ ដោយត្រូវរៀបចំជាបន្ទាន់នូវយន្ដការគ្រប់គ្រងសារធាតុគីមីផ្សំឲ្យបានច្បាស់លាស់។
ទី៣៖ បន្ដខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការហូរចូលគ្រឿងញៀនមកប្រទេសកម្ពុជា ។
ទី៤៖ បន្ដខិតខំទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន
ទី៥៖ ខិតខំប្រឹងប្រែងលុបបំបាត់ ចែកចាយប្រើប្រាស់គ្រឿងញៀនតាមទីតាំងសប្បាយដ្ឋាន ដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ដ បៀរហ្គាឌិនជាដើម។

ឯកឧត្ដម​ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា​ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន​ គឺជាកិច្ចការដែលយេីងត្រូវចូលរួមទាំងអស់គ្នា​ រួមគិត​ រួមធ្វេី​ និងរួមទទួលខុសត្រូវ​រៀងៗខ្លួន​ ស្របតាមយុទ្ធសាស្ត្រពហុវិស័យស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ។

ឯកឧត្ដម​ នាយឧត្តមសេនីយ៍ ម៉ក់​ ជីតូ​ ក៏បញ្ជាក់បន្ថែមនិងស្នេីសុំឲ្យអាជ្ញាធរខេត្តត្រូវម្ចាស់ការដឹកនាំអនុវត្តនូវសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យសកម្មថែមទៀត​ ដោយត្រូវពង្រឹងការអនុវត្តគោលនយោបាយ​ភូមិ-ឃុំ​ មានសុវត្ថិភាព;​ យន្តការភូមិ-ឃុំ​ សង្កាត់​ គ្មានគ្រឿងញៀន​ និងយកចិត្តទុកដាក់ពង្រឹងយន្តការការិយាល័យទំនាក់ទំនងព្រំដែន(BLO)​ ព្រមទាំងចូលរួមក្នុងការងារប្រឆាំងការសម្អាតប្រាក់ផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3048 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
31572 នាក់
សរុប :
6266283 នាក់

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥