ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ
Wed,15 November 2023 (Time 02:17 PM)
ដោយ ៖ ដើម្បីប្រជាជន


នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ។

ឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ បានថ្លែងការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូខេត្តព្រះសីហនុទាំងអស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្ត ជាំង ស៊ូ នាពេលនេះ។

បន្ទាប់ពីបានណែនាំយ៉ាងខ្លីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៃខេត្ត ជាំង ស៊ូ ឯកឧត្តម ស៊ី ឃុនលីន បានបញ្ជាក់ថា​សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងជ្រាលជ្រៅ ហើយការឯកភាពដ៏សំខាន់ដែលសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំងពីរ បានចង្អុលបង្ហាញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។

ឯកឧត្តម ស៊ី ឃុនលីន មានប្រសាសន៍ថា ខេត្តព្រះសីហនុជាច្រកដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបើកចំហរទៅកាន់ពិភពខាងក្រៅ ហើយខេត្តព្រះសីហនុគឺជាខេត្តមិត្តភាពរបស់ខេត្ត ជាំង ស៊ូ និងជាដៃគូដ៏សំខាន់សម្រាប់ខេត្តជំាងស៊ូ ក្នុងការចូលរួមក្នុងការកសាងរួមគ្នានៃ "ខ្សែក្រវាត់ និងផ្លូវ" ហើយកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ​សម្រេច​បាន​លទ្ធផលជាផ្លែផ្កា និងបន្តខ្លាំងក្លាតទៅមុខទៀត។

ឯកឧត្តម ស៊ី ឃុនលីន បានបញ្ជាក់ថា ខេត្ត ជាំង ស៊ូ មានឆន្ទៈក្នុងការបន្តធ្វើការរួមគ្នា ដើម្បីអនុវត្តជាក់ស្តែងនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ បន្តពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពង្រឹង និងពង្រីកការផ្លាស់ប្តូរវប្បធម៌ រួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យសម្រេចបាននូវសមិទ្ធផលផ្លែផ្កាកម្រិតខ្ពស់បន្ថែមទៀត កិច្ចសហប្រតិបត្តិទ្វេភាគីដើម្បីផលប្រយោជន៍​ទៅវិញទៅមក និង​ឈ្នះ​-ឈ្នះ រួមចំណែក​ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងប្រទេសទាំងពីរ។​

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្ត ជាំង ស៊ូ សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍន៍ខេត្តព្រះសីហនុកន្លងមក ជាពិសេសគាំទ្រដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ឯកឧត្តមបានមានប្រសាសន៍ថា ខេត្តព្រះសីហនុ គឺជាចំណុចសំខាន់នៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” ហើយការសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុសង្ឃឹម​ថា ខេត្ត​ទាំង​ពីរ​នឹង​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​មនុស្ស​ធម៌ ហើយ​សហគ្រាសខេត្តជាំងស៊ូ កាន់​តែ​ច្រើន​នឹង​មកបណ្តាក់​ទុន​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​សម្រេច​បាន​នូវ​វិបុលភាព​រួម និង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ខេត្តទាំង​ពីរ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានស្នើ ឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្ត ជាំង ស៊ូ ជួយគាំទ្រការបើកដំណើរការនូវការហោះហើរត្រង់ពីទីក្រុងអ៊ូ ស៊ី មកខេត្តព្រះសីហនុឡើងវិញបន្ទាប់ពីខកខានមួយរយៈពេលដោយសារកូវីដ និងជួយជម្រុញអ្នកវិនិយោគទុនខេត្ត ជាំង ស៊ូ មកបណ្តាក់ទុន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យបានកាន់តែច្រើនថែមទៀត។

ឯកឧត្តម ស៊ី ឃុនលីន បានទទួលយកនិងគាំទ្រសំណើរបស់ឯកឧត្តម គួច ចំរើន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការខេត្តក្រុងបងប្អូន ខេត្តព្រះសីហនុ-ជាំង ស៊ូ និងក្រុងព្រះសីហនុ-អ៊ូ ស៊ី លើវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4381 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
32905 នាក់
សរុប :
6267616 នាក់

រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ