ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញបើក កញ្ចប់លទ្ធផល វញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាខេត្តព្រះសីហនុ
Fri,24 November 2023 (Time 11:20 AM)
ដោយ ៖ ដើម្បីប្រជាជន


នៅព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកកញ្ចប់លទ្ធផលវញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក លោក លោកស្រីជានាយក នាយិកា នៃវិទ្យាល័យក្នុងខេត្តព្រះសីហនុ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នេះជាឆ្នាំដែលសម្រេចបានគោលដៅដែលយើងបានដាក់ផែនការក្នុងនោះ នៃវិទ្យាល័យវិទ្យាចំណេះទូទៅក្រុងព្រះសីហនុទទួលបាននិទ្ទេស A ១២នាក់ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ទទួលបាននិទ្ទេស A ចំនួន ៩នាក់ ស្រី ៥នាក់ វិទ្យាលល័យ ហ៊ុន សែន ឃ្លាំងលើ ទទួលបាននិទ្ទេស A ចំនួន ២នាក់ ស្រី២ វិទ្យាល័យជីវិត ១នាក់ សុវណ្ណភូមិ ៥នាក់ ស្រី ៣នាក់ សាលាអន្តរទ្វីប ៥នាក់ ស្រី ១នាក់។ ស្រុកព្រៃនប់ វិទ្យាល័យ ហ៊ុន សែន វាលរេញ ទទួលបាននិទ្ទេស A ចំនួន ៣នាក់ ស្រី ២នាក់ វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ទទួលបាននិទ្ទេស A ចំនួន ៣នាក់ ស្រី ២នាក់ សរុបខេត្តព្រះសីហនុ ទទួលបាននិទ្ទេស A ចំនួន ៤០នាក់ ក្នុងឆ្នាំសិក្សា២០២២-២០២៣។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកនាយក នាយិកា នៃសាលាវិទ្យាល័យ និងសាលាឯកជនក្នុងខេត្តព្រះសីហនុ ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្សក្នុងខេត្តព្រះសីហនុ ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ ខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អជាងបណ្តាឆ្នាំកន្លងមក ហើយការទទួលបាននិទ្ទេស A មានចំនួនច្រើននាពេលនេះ មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូរបស់យើងក្នុងការជួយបង្ហាត់បង្រៀនដល់សិស្សានុសិស្សរបស់យើងនោះដែរ និងបានអំពាវនាវដល់លោកគ្រូ អ្នកគ្រូត្រូវបន្តការខិតខំយក ចិត្តទុកដាក់បន្ថែមទៀត ដើម្បីឱ្យសិស្សានុសិស្សក្នុងខេត្តរបស់យើងទទួលបាននិទ្ទេស A កាន់តែច្រើននៅឆ្នាំខាងមុខ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
521 នាក់
ម្សិលមិញ :
1585 នាក់
សប្តាហ៍នេះ :
13546 នាក់
សរុប :
5020108 នាក់

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានអញ្ចើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ចប់អាណត្តិ ដើម្បីសម្តែងការគួរសម និងជម្រាបលា នៅទីស្តីការក្រសួងមហាផ្ទៃ

សមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុនផ្នែកអប់រំ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ គឹម ហេង បានឧបត្ថម្ភថវិកា ចំនួន ៥.០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងលោកជំទាវ គឹម ហេង បានឧបត្ថម្ភថវិកា ចំនួន ៣.០០០ដុល្លារអាមេរិក ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំ ត្រួតពិនិត្យការ អនុវត្តតួនាទីភារកិច្ច របស់ស្នងការដ្ឋានភស្តុភារ និងដាក់ផែនការបន្ត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យនាយិកា ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការ ILO ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី៦០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌដង្កោ អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទាំង១២ នៃខណ្ឌដង្កោ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស បើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធ អ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី

លោកអនុនាវីត្រី ទៀ សុធីរដ្ឋា កូនប្រុសលោកឧត្តមនាវីឯក ទៀ សុខា ទទួលបាន សញ្ញាបត្របញ្ចប់ការសិក្សា វគ្គនាយទាហានចូលថ្មី នៃមហាវិទ្យាល័យ កងទ័ពជើងទឹកអូស្ត្រាលី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ ( Dmytro SOTNICHENKO ) នាយការិយាល័យអនុព័ន្ធ យោធាអ៊ុយក្រែន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ចើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលប្រជុំសាលារាជធានីភ្នំពេញ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ចើញអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពីការតាក់តែង លិខិតរដ្ឋបាល​ នៅសាលារាជធានីភ្នំពេញ

កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានលេខ១ ពីការប្រឡងគណិតវិទ្យា នៅអាស៊ី SASMO ឆ្នាំ២០២៤

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម នាំយកនូវថវិកា សប្បុរសធម៌ ចំនួន ១៦,៩២១,០០០រៀល ចូលរួមទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា នៅសាលាខេត្តកំពង់ចាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមពិធីរំលឹកខួប លើកទី៧០ឆ្នាំ នៃទិវាជ័យជម្នះ លើសមរភូមិ ឌៀនបៀនភូ នៅខេត្តឌៀនបៀន សាធារណរដ្ឋសង្គមនិយមវៀតណាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងការងារជំនាញ សន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន និងការងារអន្តោប្រវេសន៍

ខ្មាន់កាំភ្លើងដែលបានធ្វើ សកម្មភាពបាញ់ប្រហារ ចំនួន៦គ្រាប់ ទៅលើយុវជនមួយក្រុម បណ្ដាលឲ្យរងរបួស ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបានហើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួប សម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព