ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល ជាមួយ និស្សិតកសិកម្ម វិទ្យាស្ថានកសិកម្ម ឧកញ៉ា ម៉ុង ឬទ្ធី នៅឃុំកែវផុស ស្រុកស្ទឹងហាវ
Fri,03 November 2023 (Time 02:44 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយនិស្សិតកសិកម្មវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី នៅឃុំកែវផុស ស្រុកស្ទឹងហាវ
=================
នៅព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយនិស្សិតកសិកម្មវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី មានទីតាំងនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី ដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយបញ្ចកោណតំណាក់កាលទី១ ដោយផ្អែកលើការអភិវឌ្ឍមូលធនមនុស្ស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការពង្រឹកប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ការពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ការពង្រឹងវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកទេស ពិសេសការពង្រឹងវិស័យកសិកម្ម ដូច្នេះក្មួយៗមានឱកាសចាប់យកការបណ្តុះបណ្តាលនូវវិស័យកសិកម្ម។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា គោលនយោបាយបញ្ចកោណតំណាក់កាលទី១ ផ្តោតសំខាន់លើវិស័យកសិកម្ម ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យមានមន្ត្រីកសិកម្មនៅតាមឃុំ សង្កាត់នៅទូទាំងប្រទេស ហើយនៅឆ្នាំ២០២៤ខាងមុខ យើងនិងធ្វើការជ្រើសរើសមន្ត្រីកសិកម្មនៅតាមឃុំ សង្កាត់ ដូចនេះក្មួយៗមានឱកាសចាប់យកការងារនៅតាមឃុំ សង្កាត់របស់ខ្លួន ហើយឃុំ សង្កាត់នីមួយៗត្រូវមានមន្ត្រីកសិកម្មម្នាក់ក្នុងការជួយសម្របសម្រួលដល់ប្រជាកសិកររបស់យើងក្នុងការដាំដុះ ឬធ្វើវារីវប្បកម្ម ទៅតាមឃុំ សង្កាត់ដែលជាតម្រូវការរបស់ឃុំ សង្កាត់នីមួយៗ ដោយសារឃុំ សង្កាត់ខ្លះត្រូវការដាំដុះ ឃុំខ្លះត្រូវការផ្នែកវារីវប្បកម្ម ដូច្នេះឃុំសង្កាត់នីមួយមិនមានតម្រូវការដូចគ្នានោះទេ សូមឱ្យក្មួយៗខិតខំសិក្សារៀនសូត្រដើម្បី យកចំណេះ ជំនាញយកទៅបំរើផលប្រយោជន៍នៅតាមឃុំ សង្កាត់របស់ខ្លួនឱ្យទទួលបានលទ្ធផលផ្លែផ្កានាពេលខាងមុខ។

ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា បានបញ្ចាក់ ថាសាលាសិកម្មឧកញ៉ា ម៉ុង ឬទ្ធី កែវផុស ត្រូវបានតំឡើងជាវិទ្យាស្ថានឧត្តមសិក្សានៅឆ្នាំ២០១៨ ទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា វិទ្យាស្ថានបានធ្វើការបណ្តុះបណ្តាលនិស្សិតមកពីបណ្តាខេត្តនានា ដោយបានផ្តល់អាហារ និងកន្លែងស្នាក់នៅ ហើយនិស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួន ២វគ្គរួចមកហើយ ពួកគេទទួលបានការងារទាំងអស់គ្នា មិនមាននិស្សិតណាម្នាក់គ្មានការងារនោះទេ ចំពោះនិស្សិតដែលបញ្ចប់ការសិក្សា ចង់បំរើការងារនៅក្នុងកសិដ្ឋានរបស់ឧកញ៉ាម៉ុង ឬទ្ធី គឺយើងទទួលយកពួកគាត់ ក៏ប៉ុន្តែនិស្សិតដែលចង់ទៅរកការងារនៅខាងក្រៅ ឬវិលត្រឡប់ទៅតាមខេត្តរបស់គាត់វិញក៏បានតាមចំណង់ចំណូលចិត្ត។

សូមបញ្ជាក់ថា បច្ចុប្បន្នវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី មាននិស្សិតចំនួន ១៦០នាក់កំពុងសិក្សាផ្នែកវិស័យកសិកម្ម និងមានលោកគ្រូ អ្នកគ្រូចំនួន ២៩នាក់។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូននិស្សិតចំនួន ១៦០នាក់ ក្នុងម្នាក់ទទួទលបាន ៥ម៉ឺនរៀល ដោយឡែកលោកគ្រូ អ្នកគ្រូចំនួន ២៩នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀលផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2132 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
30656 នាក់
សរុប :
6265367 នាក់

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥