សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន ឱកាសដែលសម្តេចអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន។សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយដែលបានមកជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលកំពុងរស់នៅនិងសិក្សានៅប្រទេសជប៉ុន។ នាឱកាសនេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមការងារ ឯកឧត្តម ហេង សួរ ដែលបានរៀបចំជាមួយទូត និងសមាគមខ្មែរនៅជប៉ុន សម្រាប់កម្មវិធីជួបជុំនាពេលនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជូនសារទៅអ្នកដែលគ្រោងប្រមូលគ្នាជេរសម្តេចថា ការសម្តែងមតិត្រូវធ្វើដោយថ្លៃថ្នូរ កុំឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា។ ការអញ្ជើញរបស់ជប៉ុន និងការជួបជុំជាមួយបងប្អូនជាង២ពាននាក់ នៅពេលនេះ គឺជាការបញ្ជូនសារ អំពីការទទួលស្គាល់ថា សម្តេចជានាយករដ្ឋមន្រ្តីកម្ពុជាស្របច្បាប់។សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋជាង៦លាននាក់ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា កន្លងទៅនេះ គឺជាការអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតដើម្បី ជ្រើសតាំងនាយករដ្ឋមន្រ្តី។សម្តេចបានរិះគន់ទៅម្សៀចាស់វស្សា ដែលធ្វើសកម្មភាពវាយប្រហារតាំងពីសម្តេចតេជោ រហូតដល់កូន ហើយតាមដានសកម្មភាពរបស់សម្តេចជាប់រហូត។សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅអ្នកដែលចង់ធ្វើបាតុកម្មសម្តែងមតិប្រឆាំងសម្តេច នៅថ្ងៃស្អែក ត្រូវគិតពីមុខមាត់ជាតិ និងកុំឱ្យរំលោភច្បាប់របស់ប្រទេសជប៉ុន ប្រយ័ត្នប៉ះពាល់ដលជប៉ុន រឿងរិះគន់ការធ្វើនយោបាយតជំនាន់ពីឪពុកដល់កូន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ខ្មែរយើងមិនថានៅអាមេរិក ឬប្រទេសណាទេ យើងគួរតែអបអរសាទរដល់ សន្តិភាពរបស់យើងដែលកំពុងមាននៅពេលនេះ។ មកដល់ឆ្នាំនេះ មានរយៈពេល៧០ឆ្នាំហើយ សម្រាប់ទំនាក់ទំនងកម្ពុជា-ជប៉ុន ប៉ុន្តែឆ្នាំនេះ ជាកម្រិតខ្ពស់បំផុត ដែលប្រទេសទាំងពីរបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្តេចធិបតីបានថ្លែងថា ថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ សម្តេចនឹងសម្ពោធផែទឹកជ្រៅ នៅខេត្តព្រះសីហនុ។ ទស្សនកិច្ចសម្តេចនៅក្រៅប្រទេស ចំណុចសំខាន់ជាងគេខាងសេដ្ឋកិច្ច គឺដើរទាក់ម៉ូយ គឺផ្សព្វផ្សាយពីកម្ពុជា យើងមានផលិតផលត្រូវតែដើរផ្សព្វផ្សាយប្រាប់គេឱ្យដឹង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា គោលដៅអាទិភាព៣ក្នុងចំណោម៥ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ គឺកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ។នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ករណីក្រុមហ៊ុនវីនគ្រុបលើកសំណើបើកក្រុមហ៊ុនតាក់ស៊ីនៅកម្ពុជា វាជារឿងរបស់ក្រុមហ៊ុន ប៉ុន្តែសិទ្ធិក្នុងការអនុញ្ញាតឱ្យបើក ឬមិនបើក ជារឿងរបស់រដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលបានមិនអនុញ្ញាតឲ្យក្រុមហ៊ុន វីនគ្រុប បើកដំណើរការរថយន្តអគ្គិសនីនៅកម្ពុជានោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺជួយបងប្អូនអ្នករត់តុតុ។ សម្តេចធិបតី បានប្រាប់ទៅអ្នករត់កង់បី និងតុតុ កុំឱ្យមានការព្រួយបារម្ភចំពោះរឿងតាក់ស៊ីរបស់វៀតណាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លោក សម រង្ស៉ី ស្ងាត់ជ្រាប ក្រោយពេលសម្តេចបង្ហាញនិក្ខេបបទថ្នាក់បណ្ឌិត ដែលអាចមានមូលហេតុពីរ ទី១. គឺនិក្ខេបបទនោះល្អ ទី២. គឺគាត់មិនយល់អំពីនិក្ខេបបទ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលស្វាគមន៍ ចំពោះក្រុមហ៊ុនបរទេស ដែលទៅសិក្សាដើម្បីវិនិយោគ ប៉ុន្តែមិនមែនរាល់គម្រោងទាំងអស់ សុទ្ធតែអនុញ្ញាតនោះទេ គឺមានចំណុច ដែលត្រូវហាមឃាត់ ដើម្បីឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមបងប្អូនជឿជាក់ចុះ ខ្ញុំដឹកនាំប្រទេស ដោយបន្តថែរក្សាសមិទ្ធផលរបស់ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ក្នុងអាណត្តិកន្លងទៅ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងាររបស់រាជរដ្ឋាភិបាល គឺអាទិភាពធំ គឺបង្កើនការងារនៅក្នុងស្រុក តាមរយៈការខិតខំដើរទាក់ម៉ូយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នរណាថាកម្ពុជារណបប្រទេសនេះ ប្រទេសនោះ ថាតែអ្នកឯងទៅ ប៉ុន្តែកម្ពុជាត្រូវពង្រឹងខ្លួនឯង បណ្តុះបណ្តាលធនធានឲ្យបានកាន់តែច្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់និស្សិត កម្មសិក្សាការី និងពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ដែលបានដើរតួនាទី ជាអ្នកការទូតឱ្យកម្ពុជា ហើយទទួលបានការកោតសរសើរពីជនជាតិជប៉ុនថា ជាប្រជាជនដែលឧស្សាហ៍ព្យាយាម។ សម្តេចធិបតី ក៏បានស្នើដល់ក្រុមហ៊ុនជប៉ុននៅប្រទេសជប៉ុន ឱ្យបន្តយកចិត្តទុកដាក់ចំពោះពលករ និងសិក្ខាកម្មមកពីប្រទេសកម្ពុជា។ក្នុងនាម រាជរដ្ឋាភិបាល ដែលមានមន្ត្រីទូតជាសេនាធិការ ត្រូវគាំពារពលរដ្ឋខ្មែរទាំងអស់ ដែលទៅធ្វើការងារនៅក្រៅប្រទេស។សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការងារកម្ពុជា ពិភាក្សាជាមួយភាគីជប៉ុន ដើម្បីកាត់បន្ថយតម្លៃសេវាបញ្ជូនពលករ ឱ្យកាន់តែទាបជាបច្ចុប្បន្ន។ រដ្ឋាភិបាលអាណត្តិថ្មីនេះ អត់ដេកទេ គឺដើរទៅមុខជានិច្ចដើម្បីបងប្អូនប្រជាពលរដ្ឋ។សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការបរទេសសិក្សា ពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុល នៅអូសាកា នាពេលខាងមុខ ដើម្បីងាយស្រួលផ្តល់សេវាដល់ពលករ និងពលរដ្ឋខ្មែរ។ សម្រាប់ពលករ និងពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ដែលចង់បន្តប៉ាស្ព័រ អាចទៅធ្វើនៅស្ថានទូតខ្មែរ ក្នុងប្រទេសកូរ៉េបាន ដោយមិនបាច់ចាំចំណាយថវិកាច្រើន ហោះទៅកាន់ប្រទេសកម្ពុជា។សម្តេចធិបតី បានណែនាំឱ្យរៀបចំពិធីចូលឆ្នាំ និងបុណភ្ជុំបិណ្ឌ សម្រាប់តំបន់ដែលមានពលរដ្ឋខ្មែររស់នៅច្រើន ក្នុងប្រទេសជប៉ុន។ សម្តេចក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ត្រូវប្រកាន់នូវភាពថ្លៃថ្នូ ធ្វើជាប្រជាពលរដ្ឋ ដែលមានអំណត់ និងស្មោះត្រង់ គោរពស្រលាញ់សាសន៍ផ្សេងៗ៕
ចំនួនអ្នកទស្សនា
រូបសំណាក នាគព័ន្ធ កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់ នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ ថ្មី ដែលមានទំហំធំ
ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ