ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលព្រះសីហនុ អញ្ជើញចូលរួមពិធីបើក ជាផ្លូវការពិព័រណ៍ សៀវភៅកប៉ាល់ MV Doulos Hop នៅលើកប៉ាល់ MV Doulos Hop ដែលមានសៀវភៅ ជាងពីរពាន់ក្បាល ដែលចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
Tue,19 December 2023 (Time 07:13 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលព្រះសីហនុ អញ្ជើញចូលរួមពិធីបើកជាផ្លូវការពិព័រណ៍សៀវភៅកប៉ាល់ MV Doulos Hop នៅលើកប៉ាល់ MV Doulos Hop ដែលមានសៀវភៅជាងពីរពាន់ក្បាល ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
==============
នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល អញ្ជើញចូលរួមពីធីបើកជាផ្លូវការពិព័រណ៍សៀវភៅកប៉ាល់ MV Doulos Hop នៅលើកប៉ាល់ MV Doulos Hop ដែលមានសៀវភៅជាងពីរពាន់ក្បាល ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ និងបើកឪ្យប្រជាពលរដ្ឋចូលទស្សននា និងអានសៀវភៅនៅលើកប៉ាល់។

លោក ណាថាន ឆ្មុត (Nathan Schmutz) នាយកគម្រោងរបស់កប៉ាល់ MV Doulos Hop បានថ្លែងអំណរគុណរដ្ឋបាលខេត្ត និងភ្ញៀវកតិ្តយសដែលបានទទួលស្វាគមន៍នៅលើនាវា និងបានជួបជាមួយសហគមន៍គ្រួសារបំរើការងារនៅលើកប៉ាល់ ហើយការធ្វើដំណើរមកកម្ពុជានាពេលនេះ ឃើញប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់ និងបានឃើញទីក្រុងដ៏ស្អាត និងមានការអភិវឌ្ឍរីកចម្រើនជឿនលឿនក្រុមការងាររបស់កប៉ាល់នឹងស្នាក់នៅទីនេះរហូតឆ្លងឆ្នាំសកល ពួកយើងនឹងប្រារព្ធពិធីឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ ពិតជាមានភាពសប្បាយរីករាយជាមួយប្រជាជនកម្ពុជា។

លោកបានបន្តថា គោលបំណងនៃការចូលចត ទី១.ការចែករំលែកចំណេះដឹងតាមរយៈសៀវភៅតាមរយៈការអាន និងស្រាវជ្រាវនូវចំណេះដឹងថ្មីៗ អំពីវប្បធម៌ អរិយធម៌ និងចង់រៀនបទពិសោធន៍ពីប្រទេសកម្ពុជា ហើយលោកបានដឹងថា នៅពេលខាងមុខនឹងមាននាវាទេសចរចណ៍ Wasterdam គ្រោងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្របពេលដែលប្រទេសចំនួន៥ មិនអនុញ្ញាតឱ្យនាវានេះចូលចតដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលកន្លងមក ហើយនេះជាមេរៀនបទពិសោធន៍របស់ប្រទេសកម្ពុជា ជាប្រទេសដែលមានទឹកចិត្តមនុស្សធម៌ក្នុងការជួយសង្គ្រោះដល់ប្រជាជនចម្រុះជាតិសាសន៍នៅលើនាវាទេសចរណ៍ Wasterdam បានវិលត្រឡប់ដោយសុវត្ថិភាពទៅស្រុកកំណើតវិញ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍បើកពិព័រណ៍សៀវភៅកប៉ាល់ MV Doulos Hop តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមស្វាគមន៍ចំពោះការចូលចតកប៉ាល់ពិព័រណ៍សៀវភៅ (MV Doulos Hope) ដែលបានចុះបញ្ជីនៅប្រទេស អាឡឺម៉ង់ និងផ្ទុកសៀវភៅប្រមាណ ២.០០០ចំណងជើងផ្សេងៗគ្នា ចូលចតជាលើកទី៣ នៅទីក្រុងទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ប្រទេសកម្ពុជា នាឱកាសដ៏វិសេសវិសាលនេះ។ ខ្ញុំជឿជាក់ថា ការចូលចតកប៉ាល់ពិព័រណ៍សៀវភៅនាពេលនេះ បានបង្ហាញពីការងើបឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ និងការបង្កើនជំនឿទុកចិត្តចំពោះស្ថេរភាពនយោបាយ និងសន្តិភាពរបស់ប្រទេសកម្ពុជា។

ព្រមទាំងបានជំរាជជូនពីសក្តានុពល និងភូមិសាស្ត្រខេត្តព្រះសីហនុ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា មានធនធានធម្មជាតិ ដ៏សម្បូរបែបគ្របដណ្តប់លើផ្ទៃដីសរុប ២.៦៥៩ គីទ្បូម៉ែត្រក្រទ្បា មាន២/៣ ជាដីព្រៃភ្នំ និងខ្ពង់រាប។ វិស័យដែលមានសក្តានុពលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរួមមាន វិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្ម និងមានកំពង់ផែសមុទ្រទឹកជ្រៅជាងគេក្នុងប្រទេសកម្ពុជា។ ជាមួយសក្តានុពល និងធនធានធម្មជាតិដ៏ស្រស់បំព្រង នៃឆ្នេរសមុទ្រកម្ពុជា ឆ្នេរសមុទ្រខេត្តព្រះសីហនុ បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតលើសកលលោកក្នុងឆ្នាំ២០១១ ដែលត្រូវបានប្រសិទ្ធិនាមថា “ តារារះ នាទិសនិរតី”។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ខ្ញុំមានមោទកភាព និងសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគម្រោងពិព័រណ៍សៀវភៅ និងប្រធានក្រុមកប៉ាល់ ព្រមទាំងសហការី ដែលបានសម្រេចចិត្តចូលចតកប៉ាល់នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ជាលើកទី៣។ ជាមួយគ្នានេះដែរ តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់ក្រុមនាវិក និងក្រុមការងារកប៉ាល់ ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់វិស័យសង្គមកិច្ច សិក្សាធិការ និងមនុស្សធម៌ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ដូចជាផ្តល់សម្ភារសិក្សាដល់កុមារកំព្រា ឧបត្ថម្ភថ្នាំពេទ្យ ចែក វែនតាដោយឥតគិតថ្លៃ ព្រមទាំងការសម្តែងសិល្បៈ និងលេងកីឡាជាដើម។

ការចូលចតកប៉ាល់នាពេលនេះ មានសារៈសំខាន់ណាស់ចំពោះប្រជាពលរដ្ឋកម្ពុជា ក្នុងការជំរុញចំណាប់អារម្មណ៍ការអានសៀវភៅ បង្កើនចំណេះដឹងថ្មីៗ ចំណេះដឹងទូទៅ បច្ចេកវិទ្យា ការផ្លាស់ប្តូរវប្បធម៌ ប្រពៃណី ជាមួយប្រជាជាតិប្រមាណ ៣០ចំរុះជាតិសាសន៍លើពិភពលោក ដែលកប៉ាល់នាំមកកាន់ប្រទេសកម្ពុជានាពេលនេះ។ សូមប្រសិទ្ធិពរជ័យ សិរីសួស្តី បវរមហាប្រសើរជូនលោកនាយកគម្រោង លោកប្រធានក្រុមកប៉ាល់ និងសមាជិកទទួលបានជោគជ័យ សុខសុវត្ថិភាព ផាសុកភាព និងរីករាយក្នុងការស្នាក់នៅលើទឹកដីនាំតំបន់ឆ្នេរដ៏ស្រស់បំព្រងរបស់យើងខ្ញុំ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3880 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
32404 នាក់
សរុប :
6267115 នាក់

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ សេចក្តីចម្រើន សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្តតកែវ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)