ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យគណៈប្រតិភូ ក្រុមប្រឹក្សាប្រតិបត្តិ នៃកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ( UNDP, UNFPA, UNOPS, UNICEF, UNWOMAN,WFP ) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព
Thu,31 October 2024 (Time 12:35 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP, UNFPA, UNOPS, UNICEF, UNWOMAN,WFP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព
===============
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រសហ្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP, UNFPA, UNOPS, UNICEF, UNWOMAN,WFP) ដឹកនាំដោយ ឯកឧត្តម Muhammad Abdul Muhith ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អប្រសើររវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានកោតសរសើរចំពៅះការរីកចម្រើនដ៏ឆាប់រហ័ស​ នៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្តមួយចំនួន គណៈប្រតិភូបានកត់សម្គាល់ពីវឌ្ឍនភាពនៃការផ្ដល់សេវាសុខាភិបាល សេវាអប់រំ ព្រមទាំងការចូលរួមរបស់ស្ត្រី និងយុវជននៅតាមសហគមន៍មូលដ្ឋាន។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ នៅកម្ពុជា ឆ្លុះបញ្ចាំងអំពីភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ដែលនឹងបន្តរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព នៅកម្ពុជា។ សម្ដេចបវរធិបតីមានប្រសាសន៍បន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ក៏បានផ្ដល់នូវទស្សនទាន​ និង​ ការយល់ដឹងបន្ថែមទៀតដល់គណៈប្រតិភូ អំពីគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ការសម្រេចបានជាសមិទ្ធផលរបស់កម្ពុជា​ និងវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសកម្ពុជា។

សម្ដេចបវរធិបតី និងឯកឧត្តមប្រធានគណៈប្រតិភូ បានពិភាក្សាអំពីការពង្រឹង និងពង្រីកភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ លើវិស័យសំខាន់ៗ រួមមាន៖ វិស័យសុខាភិបាល វិស័យអប់រំ ការបណ្តុះបណ្តាល​ ប្រព័ន្ធសុវត្ថិភាពសង្គម ការប្រែប្រួលអាកាសធាតុ ថាមពលស្អាត សមភាពយេនឌ័រ ព្រមទាំងតួនាទីរបស់​ស្រ្តី និងយុវជន ជាដើម។ ឯកឧត្តមប្រធានគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ បានអះអាងថា នឹងជំរុញឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ បន្តរួមចំណែកគាំទ្ររបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងអស់​ និងមិនទុកនរណាម្នាក់ចោលឡើយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3815 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
32339 នាក់
សរុប :
6267050 នាក់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ