ឯកឧត្តម លូ គីមឈន់ និងលោកជំទាវ ផ្ញើសារគោរពអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន ពានរង្វាន់សតវត្សអាស៊ី ICAPP និង“ពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” (ភ្នំពេញ)៖ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ញើសារគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP” នាឱកាសនៃមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP)លើកទី១២ នៅរាជធានីភ្នំពេញ និង“ពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់ តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) ដែលមានមូលដ្ឋាន នៅប្រទេសម៉ាឡេស៊ី។ ការផ្តល់ពានរង្វាន់សតវត្សអាស៊ី ICAPP ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាការទទួលស្គាល់តួនាទី និងការរួមចំណែកយ៉ាងសំខាន់បំផុតរបស់សម្តេចធិបតី ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជាដ៏ឆ្នើមមួយរូប ប្រកបដោយសក្តានុពលទាំងចំណេះដឹង និងសមត្ថភាពស្វាហាប់ រស់រវើក ទំនួលខុសត្រូវខ្ពស់ មានប្រជាប្រិយភាពខ្លាំងក្លា និងបានយកអស់កម្លាំងកាយចិត្ត ដឹកនាំប្រទេសឱ្យកាន់តែមានវិបុលភាព និងការរីកចម្រើនលើគ្រប់វិស័យ។ចំពោះការផ្ដល់ពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោកជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថានបានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយកើតចេញពីការដឹកនាំរបស់សម្ដេចធិបតី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលប្រកបដោយភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈ មនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិនិងប្រជាជនព្រមទាំងបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាពស្ថិរភាពនយោបាយ និងជំរុញកំណើនសេដ្ឋកិច្ចចេញពីវិបត្តិសកល ដោយរក្សាបានយ៉ាងល្អនូវស្ថានភាព ម៉ាក្រូសេដ្ឋកិច្ច និងបង្កើតបាននូវសមិទ្ធផលថ្មីៗថែមទៀត ដែលនាំឱ្យមានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះសម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តំបន់ផ្លូវថ្មើរជើងចតុមុខ
ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមពិធីអបអរសាទរ ខួប១ឆ្នាំ នៃដំណើរការជាផ្លូវការ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល-ពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី នៅខេត្តត្បូងឃ្មុំ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីអបអរសាទរ ការដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសំណេះសំណាល ជាមួយប្រធានក្រុមបក្ស, អនុសាខាបក្ស និងសាខាបក្សភូមិ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា និងលោកជំទាវ អញ្ជើញចុះពិនិត្យស្ថានភាព និងសំណេះសំណាល សាកសួរសុខទុក្ខជាមួយ កម្លាំងការពារព្រំដែនគោក លេខ៨២៣ ៣១០ ខេត្តបាត់ដំបង និងវរសេនាតូចនគរបាល ការពារព្រំដែនលេខ ៨២១ ខេត្តប៉ៃលិន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមពិធីសំណេះសំណាល ផ្ដល់ប័ណ្ណមូលនិធិសមធម៍សុខាភិបាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១.២០៦គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងខណ្ឌមានជ័យ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានឡើងធ្វើបទរាយការណ៍ អំពី ការចាត់តាំងកម្លាំង និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការ ក្នុងកិច្ចការពារបូរណភាពទឹកដី
រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទេសចរណ៍ជាមួយកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង និងឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យផែនការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតនិងសិស្សជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអនុញ្ញាតឲភាគហ៊ុនិកសក្តានុពល KAMIGUMI Co., Ltd. និង Kobe-Osaka International Port Corporation (HANSHIN) ចូលសម្តែងការគួរសម និងចូលអបអរសាទរ ចំពោះមហាសន្និបាតភាគហ៊ុនិក លើកទី៨
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានមហាសន្និបាតភាគហ៊ុនិក លើកទី៨ អញ្ចើញចូលរួមកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី៨ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញផ្ដល់សម្ភារ និងបរិក្ខារ មានដូចជា ទូដាក់សម្ភារ ក្តារខៀន ធុងទឹកជ័រ និងសម្ភារ ក្នុងកេស មាន១៥មុខ ជូនដល់មត្តេយ្យសិក្សាសហគមន៍ ចំនួន ១៨៧ថ្នាក់ មកពីក្រុង-ស្រុកទាំង១៣ ទូទាំងខេត្តកណ្ដាល
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពសមាជិក សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំនួន ២០គ្រួសារសព
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យការងារ ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ត្រីភាគីថ្នាក់រដ្ឋមន្រ្តីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម
ថវិកាចំនួន ២,៤០០$ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ផ្តល់ជូនគណ:គ្រប់គ្រងសាលា វិទ្យាល័យសម្តេចក្រឡាហោម ស ខេង កន្ទឺ២ ដេីម្បីរៀបចំកែលម្អសោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ ក្នុងសាលាបន្ថែមទៀត
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញត្រួតពិនិត្យការងារធានាជីវភាព ដឹកជញ្ជូន ត្រៀមរៀបចំការប្រារព្ធពិធី រំលឹកខួបលើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអុិច១៦
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែមិថុនា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ដ