ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរ នៅទ្វីបអឺរ៉ុប ប្រមាណ២ ៥០០ នៅទីក្រុងប៉ារីស ប្រទេសបារាំង
Mon,15 January 2024 (Time 08:27 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុប ប្រមាណ ២ ៥០០នាក់

នៅវេលាម៉ោង៥ល្ងាច(ម៉ោងនៅប៉ារីស) ត្រូវនឹងម៉ោង១១យប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។

ពិធីសំណេះសំណាលរវាង សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងពលរដ្ឋនាថ្ងៃនេះ គឺបានបន្តយ៉ាងខ្ជាប់ខ្ជួនពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលតែងបានផ្តល់ពេលវេលាដើម្បីជួបជាមួយបងប្អូនសហគមន៍រស់នៅតាមបណ្តាក្រៅប្រទេស ហើយក្នុងនោះតំបន់អឺរ៉ុប ក៏ត្រូវបានរៀបចំជាបន្តបន្ទាប់។ គោលបំណងសំខាន់ក្នុងការជួបជុំ គឺដើម្បីសាកសួរសុខទុក្ខ និងផ្តល់នូវការសំណេះសំណាលប្រកបដោយស្មារតីខ្មែរតែមួយ ជាពិសេសក៏បានឆ្លៀតឱកាសក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់កម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាលនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមយុវជននៅក្រៅប្រទេស ដែលបានរៀបចំជំនួបសំណេះសំណាល នាពេលនេះ ព្រមទាំបានបញ្ជាក់ថាការសំណេះសំណាលនេះ ព្រមទាំង បានបន្ថែមថា ខ្មែរយើងរស់នៅក្រៅប្រទេស តែងចង់ដឹងអំពីស្ថានភាពប្រទេសកម្ពុជា ដោយចង់ដឹងផ្ទាល់ពីនាយករដ្ឋមន្រ្តី ដែលវប្បធម៌នេះ មានតាំងពីអំឡុងសម្តេចតេជោ កាន់តំណែងជានាយករដ្ឋមន្រ្តីផងដែរ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា វត្តមានរបស់សម្តេចនៅអឺរ៉ុបរយៈពេល៦ថ្ងៃនេះ គឺដើម្បីចូលរួមកិច្ចប្រជុំនៅដាវ៉ូស និងទស្សនកិច្ចនៅប្រទេសបារាំង ដោយសម្តេចមានកម្មវិធីប្រជុំប្រមាណ៤០ ហើយពេលខ្លះ សូម្បីតែម៉ោងបាយ ក៏ត្រូវធ្វើឡើងនៅលើយន្តហោះដែរ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា កម្មវិធីច្រើន ហើយមមាញឹកបែបនេះ មិនមែនដោយសារជំនួយការនោះទេ តែដោយសារការសម្រេចចិត្តរបស់សម្តេចផ្ទាល់តែម្តង ពីព្រោះថា បើជំនួបរបស់ សម្តេចជាមួយដៃគូអន្តរជាតិ ត្រឹម១៥នាទី អាចទាក់ទាញការវិនិយោគរបស់ពួកគាត់នៅកម្ពុជា នោះសម្តេចត្រូវតែចំណាយពេលជួប ដោយមិនខ្វល់ពីការនឿយហត់ ហើយ វត្តមានរបស់សម្តេចនៅក្រៅប្រទេសនាពេលនេះ គឺជាការដើរគាស់ទ្វារអ្នកធុរកិច្ច ដើម្បីវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅស្វីស លើកនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ផងដែរថា ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅប្រទេសបារាំង មានលក្ខណៈពិសេស ដោយសារប្រធានាធិបតីបារាំង ជាអ្នកចេញលិខិតអញ្ជើញ ព្រោះធម្មតា គឺមានសមភាគីការទូត គឺបើនាយករដ្ឋមន្រ្តី ត្រូវអញ្ជើញដោយនាយករដ្ឋមន្រ្តី។ ហើយនៅឆ្នាំ២០២៦ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះហ្វ្រង់ហ្វូកូនី ខណៈដែលកម្ពុជា បានដាក់ជាបេក្ខជនរួចហើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅអ្នកដែលចេញសារ ចង់ឱ្យរដ្ឋាភិបាលបារាំង មិនទុកចិត្តលើរដ្ឋាភិបាលកម្ពុជា តើចំណេញអ្វីដល់ជាតិ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកនយោបាយចាស់វស្សា លែងហ៊ានរិះគន់សម្តេចថា «ជាអ្នកនយោបាយមិនទាន់ជ្រុះពន្លៃពីក្បាល» ទៀតនោះទេ ព្រោះប្រធានាធិបតីបារាំង មានអាយុប្អូនសម្តេចប៉ុន្មានខែទៅទៀត ព្រមទាំងបានប្រាប់ទៅអ្នកនយោបាយចាស់វស្សា ដែលកំពុងរស់នៅប្រទេសបារាំង ហើយមានសញ្ជាតិពីរ គួរតែអបអរសាទរដល់ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងបារាំងពេលនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបន់ឱ្យអ្នកនយោបាយនោះស្រលាញ់សម្តេច ឬឈប់រិះគន់នោះទេ ប៉ុន្តែគួរតែគិតថា នៅពេលណាដែលមានផលប្រយោជន៍ជាតិរួម យើងកុំធ្វើឱ្យប៉ះពាល់។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា បើប្រជាជនមិនជឿទុកចិត្តលើការបោះឆ្នោត ក៏ពួកគាត់មិនទៅបោះឆ្នោតយ៉ាងច្រើនលើសលប់នៅការឆ្នោតឆ្នាំ២០២៣នោះដែរ ហើយពេលនោះដែរគឺប្រជាពលរដ្ឋដើរកម្សាន្តគគ្រឹកគគ្រេង គឺបញ្ជាក់អំពីភាពជឿជាក់ទៅលើស្ថិរភាពនៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ និងខ្មែរនៅអឺរ៉ុប ដែលបានទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។

ពាក់ព័ន្ធការផ្ទេរអំណាចនៅដើមអាណត្តិទី៧នេះ ក៏បានធ្វើឱ្យសម្តេចធិបតី មានការភ្ញាក់ផ្អើលផងដែរ នេះក៏ដោយសារលទ្ធផល នៃការបោះឆ្នោត ដែលមានប្រជាពលរដ្ឋបោះជូនគណបក្សប្រជាជនកម្ពុជា ច្រើនជាងអាណត្តិកន្លងទៅ ហើយសម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការផ្ទេរអំណាចដល់យុវជនបន្តវេន គឺថ្នាក់ដឹកនាំជំនាន់មុន ចង់ឃើញការថែរក្សាសមិទ្ធផលរបស់ពួកគាត់ រយៈពេល៤០ឆ្នាំកន្លងមក បន្តទៅមុខទៀតជាមួយស្ថិរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៤២ខែ ចាប់តាំងពីឆ្នាំ២០២០ ការឧបត្ថម្ភសាច់ប្រាក់ រាជរដ្ឋាភិបាល បានចំណាយអស់ជិត១៣០០លានដុល្លារអាមេរិក ដែលជួយដល់ប្រជាពលរដ្ឋប្រមាណ៧ម៉ឺនគ្រួសារ ។ និងខណៈដែលពិភពលោកមានបញ្ហា២ផ្ទួនគ្នា ដោយជួបជាមួយជំងឺរាតត្បាត និងបញ្ហាសេដ្ឋកិច្ច ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយបន្តដល់សង្គ្រាមនៅមជ្ឈឹមបូព៌ា។ ហើយចាប់តាំងពីឆ្នាំ២០២២មក រដ្ឋបានជួយប្រជាពលរដ្ឋប្រមាណ៤០ម៉ឺនគ្រួសារផ្សេងទៀត ដែលប៉ះពាល់ដោយសារអតិផរណា។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងគោលនយោបាយរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យកម្ពុជាអាចរស់ដោយខ្លួនឯង ពិសេសគោលដៅរបស់រដ្ឋាភិបាលថ្មី គឺធ្វើយ៉ាងណាត្រូវឱ្យអត្រាក្រីក្រ ធ្លាក់ចុះនៅក្រោម១០ភាគរយ តាមរយៈគោលនយោបាយបញ្ចកោណ និងត្រូវធ្វើឱ្យប្រទេសកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមានឆ្នាំ២០៥០។

ពាក់ព័ន្ធនឹងការចំណាកស្រុក របស់ប្រជាពលរដ្ឋ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានចោទសួរថា តើប្រទេសណាដែលមិនមានប្រជាពលរដ្ឋចំណាកស្រុក? ការចរចារពាណិជ្ចកម្មសេរី គឺដើម្បីចល័តមនុស្ស ការប៉ះប៉ូវគ្នាទៅវិញទៅមក ទន្ទឹមនឹងនេះនៅក្នុងប្រទេសវិញ ក៏យើងត្រូវការបង្កើតការងារឱ្យបានច្រើន ប៉ុន្តែក៏យើងមិនបិទសិទ្ធិ ប្រជាពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសនោះដែរ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបានបញ្ជាក់ថា ផលប្រយោជន៍ដែលកើតឡើងដោយការខិតខំរបស់រាជរដ្ឋាភិបាល នឹងបែងចែកស្មើគ្នាទៅដល់ប្រជាពលរដ្ឋ មិនមែនមនុស្សមួយក្រុមដូចការចោទប្រកាន់នោះទេ ហើយប្រជាពលរដ្ឋជាច្រើននាពេលបច្ចុប្បន្ន មានលទ្ធភាព ទិញរថយន្ត និងទិញផ្ទះប្រើប្រាស់។ រាជរដ្ឋាភិបាល មិនច្របាច់កប្រជាពលរដ្ឋនោះទេ ខណៈដែលកន្លងទៅមានការវាយប្រហារថា រាជរដ្ឋាភិបាលបន្ថែមពន្ធថ្មី។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា កន្លងទៅរាជរដ្ឋាភិបាល បានរក្សាលំនឹងតម្លៃអគ្គិសនី សុខចិត្តខាត ដោយមិនបានដំឡើង ដូចប្រទេសដទៃនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺបានចំណាយថវិកា ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ១លាន៥សែននាក់។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ឆ្នាំ២០២៤នេះ សម្តេចនឹងមិនឱ្យរើសមន្រ្តីថ្មីនោះទេ ហើយមួយវិញទៀត កងកម្លាំងប្រដាប់អាវុធ ទាំងទាហាន និងប៉ូលិស បើមានប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌ។ សម្តេចធិបតី ក៏មិនជឿថា មន្រ្តីរាជរដ្ឋាភិបាល ល្អទាំងអស់នោះទេ ដូច្នេះហើយ បានត្រូវមានអភិក្រមទាំង៥ ហើយការដែលដកអភិបាលក្រុងកែប ដោយសារតែការរំលោភអំណាច គឺជាការអនុវត្តអភិក្រមទី៥។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យជនរួមជាតិ រួមគ្នាកសាងសមិទ្ធផលជាតិ និងសុខសន្តិភាព កុំឱ្យមានសង្គ្រាមកើតឡើងជាថ្មី និងបានបញ្ជាក់ថា ទិវាសន្តិភាព គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងឡាយណា ដែលស្រលាញ់សន្តិភាព និងស្អប់សង្គ្រាម ហើយត្រកូល ហ៊ុន ក៏ជាអ្នកស្រលាញ់សន្តិភាព និងស្អប់សង្គ្រាមដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3740 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
32264 នាក់
សរុប :
6266975 នាក់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ