ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតិឱ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ចូលជួបសំដែងការគួរ និងរាយការណ៍អំពីរបាយការណ៍សង្ខេបលទ្ធផលបញ្ចប់ការសិក្សា ===============នារសៀលថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ចូលជួបសំដែងការគួរ និងរាយការណ៍អំពីរបាយការណ៍សង្ខេបលទ្ធផលបញ្ចប់ការសិក្សា របស់មន្ត្រីចំនួន ១២នាក់ ស្រី ០៤នាក់ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង និងលោក លោកស្រីប្រធានមន្ទីរ អង្គភាព។ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរ និងមានសេចក្តីរំភើបដែលកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលរបស់យើងបានបញ្ចប់ការសិក្សាទទួលបានលទ្ធផលល្អ ហើយលទ្ធផលរបស់មន្ត្រីយើងបានទទួលការបណ្តុះបណ្តាលនូវជំនាញផ្នែករដ្ឋបាលនៅសាលាភូមិន្ទរដ្ឋបាលរយៈពេល ៩ខែកន្លងមក ព្រោះការដឹកនាំទាមទារឱ្យមន្ត្រីរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ហើយមន្ត្រីរបស់យើងគ្រប់ផ្នែកគ្រប់ថ្នាក់បានទទួលការបណ្តុះបណ្តាលជាបន្តបន្ទាប់ ហើយការរៀនធ្វើមន្ត្រីអត់មានសាលាទេ គឺយើងធ្វើបន្តគ្នាតាមបទពិសោធន៍។ ហើយកិច្ចការរបស់យើងត្រូវអនុវត្តស្របទៅនឹងការវិវឌ្ឍថ្មី នៃសង្គមជាតិ ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល យើងកែប្រែការធ្វើការងារតាមទំលាប់ មកធ្វើការងារតាមច្បាប់វិញ។ សម្រាប់កិច្ចការរដ្ឋបាល គឺជាការប្រមូលផ្តុំតាមទំលាប់ ព្រោះរាជរដ្ឋាភិបាលមានប្រព័ន្ធការងារមួយមានស្តង់ដារ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ព្រោះយើងមានប្រព័ន្ធការងារ ទី១.ការប្រឡងចូលជាមន្ត្រី ទី២.ការបណ្តុះបណ្តាលមន្ត្រី និងការលើកទឹកចិត្ត។ ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា យើងកំពុងគិតគូរពីការដំឡើងថ្នាក់ស្របទៅនឹងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានមន្ត្រីក្រុង ស្រុក មន្ទីរមួយចំនួនដែលបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលវែង និងខ្លី និងសូមកោតសរសើរមន្ត្រីរបស់យើងដែលបានលះបង់ពេលវេលាដើម្បីចូលរួមការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ម្យ៉ាងទៀតបើតាមលទ្ធផលយើងទាំងអស់គ្នាទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះបានល្អគ្រប់គ្នា។ សង្ឃឹមថា អង្គភាពដែល មានមន្ត្រីរបស់យើងបានធ្វើការបណ្តុះបណ្តាលនាពេលនេះបានរួមចំណែកលើកកម្ពស់ការងារទាំងបរិមាណ និងគុណភាព ធ្វើឱ្យខេត្តរបស់យើងមានធនធានមនុស្សថ្មីបន្ថែមទៀត ស្នើសុំអស់លោក លោកស្រីដែលបានចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលត្រូវយកចំណេះវិជ្ជាជំនាញ ដើម្បីបំរើអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផលល្អជាងមុនជាឱកាសសម្រាប់អង្គភាព និងស្ថាប័ន សុំឱ្យអ្នកដែលបានសិក្សាសូមក្តាប់ឱកាសការងារឱ្យបានត្រូវតាំងទស្សនចាត់ចែងដោះស្រាយការងារឱ្យបានសមស្រប និងដាក់ចេញនូវយុទ្ធសាសន៍យុទ្ធវិធីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាឡានុវត្តភាព ដោយសហការបំរើការងារឱ្យចេញជាលទ្ធផលវិជ្ជមាន។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលទាំង ១២នាក់ ដែលបានបញ្ចប់ការសិក្សា ត្រូវធ្វើជាគំរូល្អសម្រាប់មន្ត្រីរបស់យើងនៅតាមមន្ទីរ អង្គភាព និងសុំឱ្យពិនិត្យមើលការលើកទឹកចិត្ត ការដំឡើងកាំប្រាក់ ទាក់ទងទៅនឹងតួនាទីត្រូវមានការលើកទឹកចិត្តផងដែរ ដើម្បីបង្កើនធនធានមនុស្សបានកាន់តែច្រើន ទន្ទឹមនោះត្រូវធ្វើតាមច្បាប់ កុំធ្វើតាមទំលាប់ដូចមុន។លោក វណ្ណៈ សោភានុត បានរាយការណ៍ពីកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ពង្រីកចំណេះដឹងពង្រឹងសមត្ថភាព បានបញ្ចប់ការសិក្សាទទួលជោគជ័យទទួលបានលទ្ធផលល្អប្រសើរក្នុងការសិក្សារយៈពេល៩ខែ គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ មានចំនួនសរុប ១២នាក់ ស្រី ០៤នាក់ ក្នុងនោះ វគ្គវិក្រឹតការមន្រ្តីមធ្យម មានចំនួន ៩នាក់ វគ្គវិក្រឹតការមន្រ្តីគ្រប់គ្រងរដ្ឋបាល មានចំនួន ២នាក់ និងវគ្គវិក្រឹតការមន្រ្តីក្រមការ ចំនួន១នាក់។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឧបត្តម្ភជូនសិក្ខាកាមបញ្ចប់ការសិក្សាសាលាភូមិន្ទរដ្ឋបាលចំនួន ១២នាក់ ក្នុងម្នាក់ទទួលបានថវិកា ១លានរៀល៕
ចំនួនអ្នកទស្សនា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ដកពិសោធលើការងារដឹកនាំ ដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ