ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ចើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពន្លឿនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ===========នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នំា២០២៤ ក្រសួងអភិវឌ្ឍជនបទ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ស្តីពីការពន្លឿនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិ បាលរងខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នាយកប្រតិ បត្តិអង្គការភ្លែនអន្តរជាតិកម្ពុជា មេឃុំ ចៅសង្កាត់ នៅសណ្ឋាគារសុខា។ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ ស្តីពីការពន្លឿនបញ្ឈប់បន្ទោបង់ពាសវាលពាសកាល តាមរយៈការផ្សព្វផ្សាយ ផ្តល់សម្ភារសម្រាប់សាងសង់បង្គន់អនាម័យរបស់ក្រសួងអភិវឌ្ឍជនបទមានការកើនឡើងជាបន្តបន្ទាប់ក្នុងនោះ ក្រុងកោះរ៉ុង ខ្នងផ្ទះមានបង្គន់អនាម័យ ៧៨.៣៣ភាគរយ មានទឹកស្អាត ៧៤.៨០ភាគរយ ស្រុកព្រៃនប់ ខ្នងផ្ទះមានបង្គន់អនាម័យ ៨១.៧៣ភាគរយ ទឹកស្អាត ៩៣.៨០ ភាគរយ ស្រុកកំពង់សីលា ខ្នងផ្ទះមានបង្គន់អនាម័យ ៧២.៦០ភាគរយ ទឹកស្អាត ៨៨.១០ភាគរយ ស្រុកស្ទឹងហាវ ខ្នងផ្ទះមានបង្គន់អនាម័យ ៨២ភាគរយ ទឹកស្អាត ៩២.៤០ភាគរយ។ ដោយឡែកក្រុងព្រះសីហនុ ត្រូវបានប្រកាសជាក្រុងដែលទទួលបាន ODF រួចហើយ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ បើកសិក្ខាសាលាពិនិត្យវឌ្ឍនភាពនៃការសម្រេចស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងធ្វើការកំណត់គោលដៅ ODF ឈានឆ្ពោះទៅសម្រេចបានជាខេត្ត ODF នៅដំណាច់ឆ្នាំ២០២៤ ឬដើមឆ្នាំ ២០២៥ខាងមុខ និងបានដាក់ចេញនូវទិសដៅអនុវត្តបន្ទាន់សម្រាប់ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សីលា និងក្រុងកោះរ៉ុង ដូចខាងក្រោម៖១-រដ្ឋបាលក្រុង-ស្រុក បែងចែកតួនាទីទទួលខុសត្រូវ ទទួលបន្ទុកចុះតាមឃុំ-សង្កាត់នីមួយៗ ដើម្បីជំរុញការសាងសង់បង្គន់អនាម័យ២-រដ្ឋបាលឃុំ-សង្កាត់ ត្រូវបែងចែកការទទួលខុសត្រូវទទួលបន្ទុកតាមភូមិនីមួយៗ ដើម្បីជំរុញការសាងសង់បង្គន់ និងការរីកចម្រើនចំនួនបង្គន់អនាម័យមករដ្ឋបាលក្រុង-ស្រុក៣-ត្រូវបញ្ចូលកញ្ចប់ថវិកាអភិវឌ្ឍន៍របស់ក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យបានជាអតិបរិមាទៅលើសកម្មភាពទឹកស្អាត និងអនាម័យជនបទ។ ស្វែងរកជំនួយបច្ចេកទេស សម្ភារៈ និងថវិកាដំណើរការរៀបចំផ្ទៀងផ្ទាត់ ODF ភូមិ ឃុំ សង្កាត់ដែលមានបង្គន់អនាម័យ៤-បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៧ចំណុច ជាពិសេសចំនុចទី៦ ស្តីពី«អនាម័យ សោភ័ណល្អ និងបរិស្ថានល្អ» តាមដានត្រួតពិនិត្យទីតាំងសាធារណៈអំពីការគ្រប់គ្រងអនាម័យ បរិស្ថាន ឈលើគោលការណ៍ «ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង» ៥-ដឹកនាំយុទ្ធនាការសំអាតអនាម័យតាមទីសាធារណៈនានាក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងតាមដងផ្លូវសាធារណៈជាដើម ពិសេសត្រូវចលនាដាក់ធុងសំរាម និងការទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ៦-ស្រុកព្រៃនប់ ស្នើឲ្យមេឃុំ និងក្រុមការងារវាយតំលៃស្រុកត្រូវជំរុញល្បឿនធ្វើយ៉ាងណាឲ្យបានធ្វើពិធីប្រកាស ODF ស្រុក ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទី២ បន្ទាប់ពីក្រុងព្រះសីហនុ៧- គ្រប់កន្លែងធ្វើការរបស់ស្ថាប័នរដ្ឋ និងវិស័យឯកជនត្រូវទទួលខុសត្រូវពីបន្ទប់ធ្វើការងារ និងបន្ទប់ទឹកដោយធានាថា មានអនាម័យស្អាតជានិច្ច។ ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំឱ្យលោកអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ជំរុញប្រជាពលរដ្ឋចូលរួមលើសកម្មភាពអនាម័យ ផ្តើមចេញពីខ្លួនឯង គ្រួសារ និងសហ គមន៍ការផ្លាស់ប្តូរទម្លាប់ពីការបន្ទោបង់ពាសវាលពាសកាល មកជាការសាងសង់បង្គន់អនាម័យប្រើប្រាស់ បរិភោគទឹកមានសុវត្ថិភាព លាងដៃជាមួយសាប៊ូ ដើម្បីទទួលបានសុខភាពល្អ កាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ យើងត្រូវជំរុញឱ្យខេត្តរបស់យើងទទួលបាន ODF បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលឆ្នាំ២០២៤ ហើយវិធីសំខាន់គឺ យើងត្រូវគាំទ្រដល់គ្រួសារក្រីក្រនៅតាមជនបទ ដើម្បីជំរុញឱ្យខេត្តរបស់យើងទទួលបាន ODF ជាខេត្តទេសចរណ៍។ ឯកឧត្តម បានបញ្ជាក់ថា យើងត្រូវប្រែក្លាយបន្ទប់ទឹកសាធារណៈ ជាគោលដៅទេសចរណ៍ ហើយសម្រាប់ខេត្តព្រះសីហនុ បានសាងសង់បន្ទប់ទឹកសាធារណៈនៅតាមតំបន់ឆ្នេរចំនួន ៩បន្ទប់ ហើយបន្ទប់ទឹកនីមួយៗយើងបានធ្វើការប្រែក្លាយអារម្មណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរលែងស្អប់ខ្ពើមបន្ទប់ទឹក ព្រោះបន្ទប់ទឹកនៅតាមឆ្នេររបស់យើងមានភាពស្អាត មានការលក់ដូរនូវផលិតផលទេសចរណ៍សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់លោក លោកស្រីមេឃុំ ចៅសង្កាត់នៅទូទាំងខេត្តបន្តផ្សព្វផ្សាយការបន្ទោបង់ពាសវាលពាសកាល ទៅនឹងគោលនយោបាយប្រឡងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយជាសាធារណៈ នៃការបន្ទោបង់ពាសវាលពាសកាលនៅតាមទីសាធារណៈ ក៏ប៉ុន្តែការថតផ្សព្វផ្សាយឱ្យមានក្រមសីលធម៌វិជ្ជាជីវៈ ហើយប្រជាពលរដ្ឋ ក៏អាចថតបង្ហោះបាន ចំពោះអ្នកដែលបន្ទោបង់នៅតាមទីសាធារណៈផងដែរ ដើម្បីប្រែក្លាយប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៤នេះ៕
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥