ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដ តាសុត ស្ថិតក្នុងស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង
Sun,15 December 2024 (Time 06:53 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដ តាសុត ស្ថិតក្នុងស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង
===================
ក្នុងទិវាដ៏ឧត្ដុង្គឧត្ដមចម្រើនជន្មាយុ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេច បានអញ្ជើ្ជញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ដែលប្រសិទ្ធនាមថា «អគារសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» ក្រោមការឧបត្ថម្ភទាំងស្រុងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលស្ថិតនៅក្នុងព័ទ្ធសីមា វត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត ក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។

នាឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្ដេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន និងពុទ្ធសាសនូបត្ថម្ភក៍ជាច្រើនកុះករ បានចូលរួមធ្វើកិច្ចនមសក្ការព្រះរតនៈត្រៃ សមាទានសីល ធ្វើពិធីបួងសួងក្រុងពាលីសាងសង់អគារ និងបញ្ចុះបឋមសិលា និងរតនវត្ថុផ្សេងៗ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវេរប្រគេនសម្រាប់វត្តចន្ទប្បជោត្តនារាម នូវទេយ្យទាន គ្រឿងអដ្ឋបរិក្ខាមួយចំនួន និងបច្ច័យចំនួន ១០លានរៀល។ ប្រគេនបច្ច័យព្រះចៅអធិការវត្តចំនួន ១.០០០ដុល្លារ, ព្រះសង្ឃគង់អមធ្វើកិច្ច ៨អង្គ ក្នុងមួយអង្គ ២លានរៀល និងព្រះសង្ឃ ២១អង្គទៀត បច្ច័យ ២លានរៀល។ ទន្ទឹមនឹងនេះ បច្ច័យទទួលបានពីពុទ្ធបរិស័ទសរុបចំនួន ២៥.០១០ដុល្លារ និង ១.៩៩០.០០០រៀល។ ជាមួយគ្នានោះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ និងក្ដីនឹករលឹកជាមួយ លោកយាយ លោកតា អាចារ្យ គណៈកម្មការ និងកម្មករបម្រើការក្នុងវត្ដ ចំនួន ១៣១នាក់ និងបានជូនក្នុងម្នាក់ៗ សារុង ក្រមា និងថវិកា ៥០.០០០រៀលផងដែរ។

សូមបញ្ជាក់ថា៖ «អគារ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» មិនត្រឹមតែបម្រើផលប្រយោជន៍ជាសំណង់សាសនានោះទេ ប៉ុន្តែក៏ជាទីកន្លែងបណ្ដុះនូវផ្នត់គំនិតដល់សមណនិស្សិត និងភ្ញៀវដែលបានអញ្ជើញមកកាន់ទីនេះផងដែរ។ អគារនេះកសាងឡើងដោយមានទទឹង ៥៤,៥ ម៉ែត្រ និងមានជម្រៅ ២៤,៦ ម៉ែត្រ ជាសំណង់ដែលកសាងឡើងក្នុងរចនាបថលាយបញ្ចូលគ្នារួមមាន សម័យកាលអង្គរ សម័យកណ្ដាល និងសម័យចតុមុខ ដែលស្ថាបត្យកម្មនេះ​ កសាងឡើងចំនួន៣ថ្នាក់ តំណាងឱ្យគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។

​ជាន់ផ្ទាល់ដី ជាសារមន្ទីរ សម្រាប់តម្កល់នូវឯកសារផ្សេងៗដល់សមណនិស្សិតសិក្សាស្វែងយល់នូវអត្ថបទផ្សេងៗ ព្រមទាំងសម្រួលដល់ពុទ្ធបរិស័ទបានសិក្សាស្វែងយល់ពីឯកសារដែលតម្កល់ក្នុងសារមន្ទីរនេះ។ ជាន់ទី១ នៃជាសាលប្រជុំ និងការិយាល័យសង្ឃាធិបតី ដែលអាចផ្ទុកមន្ត្រីសង្ឃ និងពុទ្ធសាសនិកជនបានចំនួន ៥០០ ទៅ ៦៥០នាក់។ ជាន់ទី២ ជាអន្តេវាសិកដ្ឋានដែលមានបន្ទប់សម្រាប់ស្នាក់នៅរបស់សមណនិស្សិត និងព្រះសង្ឃក្នុងវត្ត ទៅតាមតម្រូវការចាំបាច់។ ចំណែកឯ ផ្នែកនៃដំបូលត្រូវបានរចនាទៅជាសារមន្ទីរដើម្បីតម្កល់ទុកនូវបុរាណវត្ថុ និងព្រះពុទ្ធរូប សម្រាប់ភ្ញៀវជាតិ-អន្តរជាតិ និងពុទ្ធបរិស័ទអាចចូលទស្សនាបាន។ ស្ថាបត្យកម្មនៃអគារនេះ នឹងកសាងឡើងដោយមានខ្យល់ចេញចូលគ្រប់ទិស ព្រមទាំងមានបរិស្ថានបៃតងជុំវិញផងដែរ។

ព្រះធម្មវនវាសី ចន្ទ មុនី បានថ្លែងអំណរគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភអគារដ៏ល្អវិចិត្រនេះ សម្រាប់ព្រះសង្ឃដែលគង់នៅវត្តចន្ទប្បជោត្តនារាម និងជាឧត្ដមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាក្នុងម្លប់សន្តិភាពស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3372 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
31896 នាក់
សរុប :
6266607 នាក់

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥