ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ ការប្រកួតកីឡាទូកក្តោង ជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ស្របពេលក្រុងព្រះសីហនុ ទើបតែទទួលបាន ចំណាត់ថ្នាក់លេខ១ ទីក្រុងមានពិធី បុណ្យឆ្លងឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ២០២៣
Mon,29 January 2024 (Time 01:56 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ស្របពេលក្រុងព្រះសីហនុ ទើបតែទទួលបានចំណាត់ថ្នាក់លេខ១ ទីក្រុងមានពិធីបុណ្យឆ្លងឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ២០២៣
===============
នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វិកហ្វឺនកីឡាទូកក្តោងខេត្តព្រះសីហនុ Bay of Light ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមរបាយការណ៍គណៈកម្មការប្រកួតកីឡាទូកក្តោងបានឱ្យដឹងថា ការប្រកួតមានកីឡាករ កីឡាការិនីចូលរួមចំនួន ៤ក្លឹប ក្នុងនោះ៖ ១.ក្លឹបកីឡាទូកក្តោងព្រះសីហនុ ២.ក្លឹបកីឡាទូកក្តោងខេត្តកែប ៣.ក្លឹបកីឡាទូកក្តោងតារាសាគរ ៤.ក្លឹបកីឡាទូកក្តោងក្រសួងមហាផ្ទៃដែលមានកីឡាករ កីឡាការិនីចូលរួមចំនួន ២៧រូបលើវិញ្ញាសាចំនួន៥ មានដូចជា ១.វិញ្ញាសារ Windsurfin Open មានកីឡា ១៣រូប ២.Windfoil IQ Foil Open មានកីឡា ៤រូប ៣.ILCA Boat មានកីឡា ២រូប ៤.Byte Boat មានកីឡា ២រូប និងទី ៥.Optimist Boat មានកីឡា ៥រូប ហើយការប្រកួតមានចំនួន ៣ជុំ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ស្របពេលក្រុងព្រះសីហនុ ទើបតែទទួលបានចំណាត់ថ្នាក់លេខ១ ទីក្រុងមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣។ ចំណាត់ថ្នាក់នេះបានមកពីការចូលរួមចំណែកពីគម្រោង Bay of lights របស់ក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន (CANOPY SANDS DEVELOPMENT) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីសេ្ទតគ្រុប។ ព្រឹត្តិការណ៍ប្រកួតរយៈពេល ៣ថ្ងៃ ក្នុងគោលបំណង ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនី ដើម្បីត្រៀមចូលរួមប្រកួតជាលក្ខណៈអន្តរជាតិផ្សេងៗនាពេលខាងមុខ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗសំដៅធានាចីរភាពកំណើនរយៈពេលវែង និងជីវភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ការវិនិយោគក្នុងការអភិវឌ្ឍមូលធនមនុស្សមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃតម្រូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលបានផ្ដោតលើអាទិភាពការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំ ការបន្តជំរុញចលនា «យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។

កីឡាករ កីឡាការិនីបានចូលរួមប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងនាមជាកីឡាករយ៉ាងពិតប្រាកដដោយស្ម័គ្រចិត្តទទួលយកលទ្ធផលចាញ់ឈ្នះដែលជាធាតុដ៏សំខាន់នៃសេចក្តីថ្លៃថ្នូរស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។ ភាពជោគជ័យរបស់យើងកើតចេញពីការផ្តល់នូវកិច្ចសហការគ្នាបានយ៉ាងល្អប្រសើរ។ លទ្ធផលដែលយើងទទួលបាននាពេលនេះ ពិតជាសក្តិសមសម្រាប់កីឡាករ កីឡាការិនីដែលត្រូវបានធ្វើការវិនិច្ឆ័យអំពីលក្ខណៈបច្ចេកទេសភាពប៉ិនប្រសប់ និងលក្ខខណ្ឌដទៃទៀតដោយគណៈកម្មការរៀបចំការប្រកួត។

វិស័យអប់រំកាយ និងកីឡាមិនគ្រាន់តែផ្តល់នូវកាយសម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ សុចរិតធម៌ជានិច្ច។ ឆ្លើយតបតាមបរិបទនៃការរីកចម្រើនរបស់សង្គមជាតិយើងត្រូវបង្កើនសកម្មភាព ឱ្យបានខ្លាំងក្លាថែមទៀតក្នុងការបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជនឱ្យមានសក្តានុពលគ្របដណ្តប់ទាំងផ្នែកបរិមាណ និងគុណភាព។

ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍បិទការប្រកួតកីឡាទូកក្តោងកម្ពុជា ព្រមទាំងបានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះការខិតខំរបស់កីឡាករ កីឡាការិនីរបស់យើងដែលបានបញ្ចេញអស់កម្លាំងកាយ ប្រាជ្ញាស្មារតី និងបច្ចេកទេសរៀងៗខ្លួនដណ្តើមបានជ័យលាភីនាពេលនេះ ព្រោះការលេងកីឡានាំមកនូវសុខភាព និងសាមគ្គីភាពជាក្រុម និងប្រទេសថែមទៀតផង សូមឱ្យកីឡារបស់យើងត្រូវបន្តការហ្វឹកហាត់ដកបទពិសោធន៍បច្ចេកទេសបន្ថែមទៀត ដើម្បីឈានទៅធ្វើការប្រកួតប្រចាំឆ្នាំ និងបន្តទៅធ្វើការប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេសឆ្ពោះទៅការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីលើកទី៤ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2576 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
31100 នាក់
សរុប :
6265811 នាក់

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥