ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និតបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
Tue,30 January 2024 (Time 05:54 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និតបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
================
នៅរសៀលថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយ ដែលបានអញ្ជើញ មកបិទសន្និបាត បូកសរុបការងារកសិកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកសិកម្មនៅពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងកសិកម្ម ដែលសម្រេចផែនការ និងយុទ្ធសាស្ត្រសំខាន់ៗនាពេលកន្លងមក។ សម្ដេចធិបតី បានមានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធកំពុងតាមដានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាគ្រោះរាំងស្ងួត កង្វះខាតទឹកប្រើប្រាស់ធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត និងធ្វើការជួយសង្គ្រោះបន្ទាន់លើបញ្ហានេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តទៀតថា ការបើកច្រកថ្មី ការបើកទីផ្សារថ្មីនៅប្រទេសនានាបន្ថែមជាការល្អ ប៉ុន្តែសំខាន់ត្រូវថែរក្សាទីផ្សារចាស់ឱ្យបានល្អ និងរឹងមាំ។
សម្ដេចបន្តថា នៅក្នុងការស្វែងរកទីផ្សារលក់ផលិតផលកសិកម្ម សូមយកតែផលិតផលតែ១មុខ ឬ ២មុខដែលចាំបាច់ និងអាចជាតម្រូវការទៅបង្ហាញនៅប្រទេ សនានាជាការល្អ ប្រសើរជាងយកទៅច្រើន ដែលធ្វើឱ្យប្រទេសនោះពិបាកនៅក្នុងការសម្រេច ហើយប្រទេសមួយចំនួនផ្សេងទៀត ក៏បាននាំចូលទៅកាន់ប្រទេសនោះរួចហើយដែរ។

នៅថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅជុំវិញតំបន់បឹង ទន្លេសាបជូនប្រជាពលរដ្ឋនៅទីនោះ ឱ្យបានលឿន ច្បាស់លាស់ និងឱ្យចប់សព្វគ្រប់។ សម្ដេចក៏បានដាក់បទបញ្ជាទៅស្ថាប័នជំនាញឱ្យរៀបចំគូសផែនទីតំបន់ការពារបឹងទន្លេសាបឡើងវិញ និងរៀបចំបោះបង្គោលការពារនៅតំបន់នោះឡើងវិញ នៅក្រោយរៀបចំផែនទីតំបន់ការពាររួច។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រុមការងារដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះកំណត់ឱ្យបានច្បាស់លាស់នូវដីអភិរក្សបឹងទន្លេសាប។ សម្តេចបានថ្លែងថា ការកំណត់ដីអភិរក្សបឹងទន្លេសាបត្រូវធានាឱ្យបានសុក្រឹត្យភាព ចីរភាព និងប្រសិទ្ធភាព។ ដីអភិរក្សបឹងទន្លេសាបត្រូវការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាប​ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ។

នាឱកាសនេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា អាជ្ញាធរខេត្ត និងស្រុកនៅជុំវិញបឹងទន្លេសាប មានតួនាទីស្នូលក្នុងកិច្ចការពារដីបឹងទន្លេសាប។ សម្តេចក៏វបានសុំការយោគយល់ពីអ្នកទន្ទ្រានយកដីបឹងទន្លេសាប សូមចូលរួមរក្សាដីបឹងទន្លេសាប ដើម្បីប្រយោជន៍ពលរដ្ឋទូទាំងប្រទេស។ សម្តេចធិបតីបានថ្លែងទៀតថា គ្មានផលប្រយោជន៍ណាធំជាងការថែរក្សាការពារផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយនោះទេ។
សម្តេចធិបតីក៏បានប្រាប់ដល់អភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ ត្រូវចូលរួមការពារឱ្យបាននូវដីអភិរក្សតំបន់ល្បីជុំវិញបឹងទន្លេសាបឲ្យបាន។

នាឱកាសនេះផងដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មួយចំនួនផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2280 នាក់
ម្សិលមិញ :
1539 នាក់
សប្តាហ៍នេះ :
14696 នាក់
សរុប :
5023406 នាក់

ឯកឧត្ដម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ចើញរៀបចំព្រះរាជពិធី ចម្រើនព្រះជន្ម ព្រះករុណា ជាអម្ចាស់ជីវិត តម្កល់លើត្បូង សម្តេចព្រះបរមនាថនរោត្តម សីហមុនី ក្នុងឱកាសបុណ្យចម្រើន ព្រះជន្ម ៧១ ព្រះវស្សាយាងចូល ៧២ ព្រះវស្សា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកមេមត់ បន្តពង្រឹង និងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុង ក្តាប់ឲ្យបានបញ្ហា ដោះស្រាយរាល់សំណើរ សំណូមពលរដ្ឋ បន្តការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តការងារ ប្រចាំខែឧសភា និងដាក់ទិសដៅ អនុវត្តការងារខែមិថុនា ឆ្នាំ២០២៤ របស់ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យឯកអគ្គរាជទូត អេមីរ៉ាតអារ៉ាប់រួម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជេីញដឹកនាំកម្លាំង ស្នងការនគរបាលខេត្តកំពង់ចាម ចូលរួមការប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង​ ក្នុងខេត្តសៀមរាប

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ចើញដឹកនាំក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅស្រុកតាំងគោក ខេត្តកំពង់ធំ

ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយ មូលដ្នានស្រុកបាណន់ បានអញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ទូទាំងខេត្តបាត់ដំបង

លោកឧត្តមសេនីយ៍ត្រី សែម រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានអញ្ចើញជាអធិបតី ដឹកនាំប្រជុំត្រួតពិនិត្យ លទ្ធផលការងារប្រចាំខែមេសា លើកទិសដៅខែឧសភា ឆ្នាំ២០២៤ របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកពារាំង បានអញ្ចើញចូលរួមក្នុងពិធី សំណេះសំណាលជាមួយ អង្គបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកពារាំង

លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអញ្ចើញចូលរួមទទួលជួប ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចប់អាណត្តិ ដើម្បីសម្តែងការគួរសម និងជម្រាបលា

ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានអញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជា ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ស្ពឺ

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ គណបក្សមូលដ្ឋានស្រុកជើងព្រៃ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ សំណេះសំណាល និងប្រារព្វខួបអនុស្សាវរីយ៍ លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នៅស្រុកសំរោងទង

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញសំណេះសំណាល ជាមួយអង្គបោះឆ្នោត ជាក្រុមប្រឹក្សាឃុំទាំង១៤ឃុំ និងបង្ហាញបេក្ខជនឈរ ឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានអញ្ចើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ចប់អាណត្តិ ដើម្បីសម្តែងការគួរសម និងជម្រាបលា នៅទីស្តីការក្រសួងមហាផ្ទៃ

សមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុនផ្នែកអប់រំ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ គឹម ហេង បានឧបត្ថម្ភថវិកា ចំនួន ៥.០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងលោកជំទាវ គឹម ហេង បានឧបត្ថម្ភថវិកា ចំនួន ៣.០០០ដុល្លារអាមេរិក ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំ ត្រួតពិនិត្យការ អនុវត្តតួនាទីភារកិច្ច របស់ស្នងការដ្ឋានភស្តុភារ និងដាក់ផែនការបន្ត