នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសណ្ឋាគារ កាស៊ីណូ ប៉ាវលី ភោជនីយដ្ឋានឆាវសាន់ និងក្រុមហ៊ុនហុងមិនសាងហាង មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោក លីវ ហ័នស៊ីន (Liu Huanxin) អ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ ប៉ាវលី មានបន្ទប់១១៥ មានបរិក្ខាររចនាបទទំនើបតាមយុគ្គសម័យថ្មី ផ្តល់ជូនការរស់នៅមានផាសុខភាពសាកសម្យជាមួយមនុស្សសម័យថ្មីផងដែរ និងអាចទទួលការរៀបចំកម្មវិធីនៅក្នុងសណ្ឋាគារ ក្រៅពីបរិក្ខារផ្សេងៗក៏បានផ្តល់ជូននូវអាហារមានរស់ជាតិ ស្របតាមតម្រូវការអតិថិជនរួមនឹងពីធីបុណ្យឆ្លងឆ្នាំថ្មីៗនេះ ផ្តល់នូវសេវាកម្មលំដាប់ទីមួយរួមនឹងការគ្រប់គ្រងបែបវិទ្យាសាស្ត្រធ្វើឱ្យសេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋានមានលំដាប់ខ្ពស់ ។ហើយនេះជាសក្ខីភាពបញ្ជាក់ពីការបើកសម្ពោធ ហើយក៏មិនមែនជាការចាប់ផ្តើមថ្មីប៉ុណ្ណោះទេ វាគឺជានិមិត្តសញ្ញាចាប់ផ្តើមនៃក្តីបំណង និងក្តីស្រមៃរបស់យើង និងជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ពួកយើងទាំងអស់គ្នា យើងនឹងប្រើប្រាស់នូវបច្ចេកវិទ្យាអេឡិចត្រូនិកដែលទំនើបបំផុតរួមទាំងបញ្ចូលនូវវប្បធម៌ និងបញ្ចេញនូវសមិទ្ធផលបន្ថែមទៀត យើងសង្ឃឹមក្លាយជាគោលដៅអាជីវកម្មមួយដែលក្លាហាន រក្សានូវវប្បធម៌ និងសូមអរគុណអតិថិជនដែលបានគាំទ្រ ពិសេសដៃគូរសហការដែលមិនអាចខ្វះបានដើម្បីប្រកួតប្រជែងទទួលបានជោគជ័យ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបើកឱ្យដំណើរការសណ្ឋាគារ កាស៊ីណូប៉ាវលី ភោជនីយដ្ឋានឆាវសាន់ និងក្រុមហ៊ុនហុងមិនសាងហាងនាឱកាសនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។បានចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។ អបអរសាទរប្រធានក្រុមហ៊ុនទាំងបី ដែលមានឆន្ទៈសម្រេចចិត្តវិនិយោគនៅខេត្តព្រះសីហនុ សមិទ្ធផលថ្មីដែលក្រុមហ៊ុនសម្រេចចិត្តដាក់សម្ពោធថ្ងៃនេះអបអរសាទរឆ្នាំ២០២៤ សូមក្រុមហ៊ុនទទួលបានជោគជ័យរបស់ខ្លួន ការបើកសម្ពោធនាពេលនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្ញៀវទសចរជាតិ អន្តរជាតិបានមកកម្សាន្តនៅខេត្តព្រះសីហនុ ដែលទទួលបានភ្ញៀវជិត៥០ម៉ឺននាក់ លទ្ធភាពរបស់យើងមិនអាចគ្រប់គ្រងដល់អ្នកទេសចរណ៍បានទេ ថ្ងៃនេះយើងបានសម្ពោធសណ្ឋាគារ ភោជនីយដ្ឋាន នេះជាការចាប់ផ្តើមទទួលភ្ញៀវទេសចរណ៍ ឆ្លើយតបទៅនឹងការខ្វះខាតនៅទីនេះ ព្រោះខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ ព្រោះកំណើនភ្ញៀវទេស ចរណ៍មានការកើនឡើង ហើយសេចក្តីត្រូវការសេវាទេសចរណ៍ត្រូវការចាំបាច់ សូមសំឡឹងមើលឱកាសវិនិយោគនៅខេត្តព្រះសីហនុ ។ដើម្បីឆ្លើយតបនិងភ្ញៀវទេសចរណ៍ក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ដែលកំណត់យកឆ្នាំ២០២៤ ជាឆ្នាំមិត្តភាពដោះដូរទេសចរណ៍ ផ្តល់ឱកាសឱ្យអ្នកទេសចរទៅមកកាន់តែច្រើនបន្ថែមទៀត ឱកាសនាពេលខាងមុខ ក្រោយគោលនយោបាយរបស់រាជរដ្ឋាភិបាលអនុវត្តពេញលេញ តាមរយៈការធ្វើដំណើររបស់ប្រជាជន យើងត្រូវធ្វើការស្វែងយល់ពីគ្នាទៅវិញទៅមកផងដែរ យើងក៏មានសក្តានុពលទេសចរណ៍ជាឱកាសដែលប្រជាជនធ្វើការផ្លាស់ប្តូរទេស ចររវាងប្រទេសកម្ពុជា និងចិន យើងបន្តជំរុញការហោះហើរត្រង់ពីខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ ដែលជាច្រកទ្វារសំខាន់រៀនសូត្រពីគ្នាទៅវិញទៅមក។ សូមជូនពរឱ្យសណ្ឋាគារ ភោជនីយដ្ឋាន ទទួលបានភាពមានបានទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើងពីភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស
អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥