ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
បន្ទាប់ពីប្រតិបត្តិការ បង្ក្រាបបទល្មើស ល្បែងស៊ីសងខុសច្បាប់ ក្នុងក្រុងព្រះសីហនុ ជនបរទេស ចំនួន ១៦៧នាក់ ត្រូវបណ្តេញចេញពីកម្ពុជា និងជនបរទេស មួយចំនួនទៀត សមត្ថកិច្ច​ជំនាញ បន្តនីតិវិធីទៅតាមច្បាប់
Tue,12 March 2024 (Time 01:33 PM)
ដោយ ៖ ដើម្បីប្រជាជន


បន្ទាប់ពីប្រតិបត្តិការ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ក្នុងក្រុងព្រះសីហនុ ជនបរទេសចំនួន ១៦៧នាក់ ត្រូវបណ្តេញចេញពីកម្ពុជា និងជនបរទេសមួយចំនួនទៀត សមត្ថកិច្ច​ជំនាញបន្តនីតិវិធីទៅតាមច្បាប់

ភ្នំពេញ៖ ជនបរទេសចំនួន១៦៧នាក់ ត្រូវបណ្តេញចេញពីកម្ពុជា ក្រោយ​សមត្ថកិច្ច​រក​ឃើញ​ស្នាក់​នៅ​ខុសច្បាប់ ខណៈក្នុងចំណោមនោះមានជនជាតិវៀតណាមបានបណ្តេញរួចរាល់ពីកម្ពុជា។ នេះ​​បើ​តាមមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

បើតាមលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសិលា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​ឱ្យនៅ​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​ក្រោមកា​រ​ចង្អុល​បង្ហាញ​របស់​ ឯក​ឧត្តម​សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ កន្លង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការ​ជាមួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដែលមានស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានធ្វើការចុះប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ នៅចំណុចអតីតកាស៊ីណូ PARADISE ISLAND ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្មីៗនេះ ដោយរកឃើញជនបរទេសចំនួនជាង១០០នាក់ ស្មើនឹង៤សញ្ជាតិ។

លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា ជនបរទេសចំនួន១៦៧នាក់ ដែលបានឃាត់ខ្លួននោះ មាន៤​សញ្ជាតិ រួមមាន ជនជាតិវៀតណាម ចំនួន១០៩នាក់, ជនជាតិថៃ ចំនួន ៥៤នាក់ និង​ជន​ជាតិចិន​តៃវ៉ាន់ ចំនួន៤នាក់។ លោកឧត្តមសេនីយ៍ឯក បន្តថា ក្នុងចំណោមនោះ អគ្គនាយកដ្ឋាន​អន្តោ​ប្រ​វេសន៍បានស្នើ និងទទួលការឯកភាពពីក្រសួងមហាផ្ទៃ ដើម្បីធ្វើការ​បណ្តេញ​ចេញ​ពី​កម្ពុជា មានជនជាតិវៀតណាម ចំនួន ១០៩នាក់ ត្រូវបញ្ជូនត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ នៅ​ថ្ងៃទី​១១ ខែមីនា ម្សិលមិញនេះ តាមច្រកព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ខណៈជន​បរទេស​ផ្សេង​ទៀត​នឹងបញ្ជូនចេញពីកម្ពុជានាប៉ុន្មានថ្ងៃខាងមុខ។

លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា ក្រោយសាកសួរ និងស្រាវជ្រាវយ៉ាងម៉ត់ចត់ កម្លាំងជំនាញ​បាន​សម្រេច​កសាង​សំណុំរឿងចំពោះជនសង្ស័យពាក់ព័ន្ធនឹងបទល្បែងស៊ីសងខុសច្បាប់ចំនួន៥នាក់ ជា​ជនជាតិចិន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តចាត់វិធានការទៅតាមផ្លូវច្បាប់។

សូមជម្រាបថា ក្រោយប្រតិបត្តិការមួយថ្ងៃរកឃើញជនបរទេសជាង ១០០នាក់ នៅថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដែលមាន​ស្នង​ការដ្ឋាន​នគរបាលខេត្តព្រះសីហនុ ដោយបានចុះប្រតិបត្តិការជាលើកទីពីរ នៅទីតាំងផ្សេងគ្នា សង្ស័យ​មានបទល្មើសល្បែងស៊ីសងខុសច្បាប់ ក្នុងក្រុងព្រះសីហនុ រក​ឃើញ​ជន​ជាតិ​ខ្មែរ​ ចំនួន​ជាង ២០០នាក់ និងជនបរទេសចំនួន៣០នាក់ មានចិន និងមីយ៉ាន់ម៉ា និងត្រូវបាន​សមត្ថកិច្ច​ជំនាញ​បន្ត​នីតិវិធីទៅតាមច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3667 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
32191 នាក់
សរុប :
6266902 នាក់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា