ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោពលខេមរភូមិន្ទ ៖ បានលើកឡើងថា ការងារហ្វឹកហ្វឺន គឺជាជ្រុង អាទិភាពមួយ ក្នុងចំណោមអាទិភាពជាច្រើនទៀត នៃការកែទម្រង់ កងយោធពលខេមរភូមិន្ទ
Tue,12 March 2024 (Time 06:03 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់កងយោធពលខេមរភូមិន្ទ

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោពលខេមរភូមិន្ទ បានលើកឡើងថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយក្នុងចំណោមអាទិភាពជាច្រើនទៀត នៃការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលត្រូវបន្តយកចិត្តទុកដាក់ ព្រោះថាការហ្វឹកហ្វឺនជាកាអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែទំនើប រៀបរយ និងមានប្រសិទ្ធភាព។

ការថ្លែងបែបនេះរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងនៅក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺន ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺន ឆ្នាំ២០២៤ របស់កងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃអង្គារ៍ ទី១២ ខែមីនា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន។

ឯកឧត្តម គូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំជំរុញការធ្វើកំណែទម្រង់លើវិស័យការពារជាតិ ជាពិសេសការងារហ្វឹកហ្វឺនកងទ័ពឱ្យកាន់តែស៊ីជម្រៅ ដោយឈរលើស្មារតីជាតិនិយម ស្មោះត្រង់ចំពោះជាតិ ប្រជាជន ស្មារតីការពារជាតិ សាសនា ព្រះមហាក្សត្រ និងថែរក្សាការពារសន្តិភាពឲ្យបានរឹងមាំយូរអង្វែង។

ឯកឧត្តម បានបន្តថា ការវិនិយោគក្នុងវិស័យហ្វឹកហ្វឺនកន្លងមក គឺបានរួមចំណែកយ៉ាងសំខាន់ដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ ទាំងការកសាង និងពង្រឹងវិស័យការពារជាតិឱ្យរឹងមាំ ដោយបង្កើនគុណភាពធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ សម្រាប់ជាប្រភពបន្តវេន និងការធ្វើសមាហរណកម្មក្នុងសហគមន៍អន្តរជាតិ។

"ដើម្បីកសាងកងយោធពលខេមរភូមិន្ទឲ្យបានរឹងមាំ ចាំបាច់ត្រូវតែថ្លឹងថ្លែងឱ្យបានត្រឹមត្រូវអំពីចំណងទាក់ទង រវាងបរិមាណនិងគុណភាព រវាងសំណូមពរនិងលទ្ធភាព និងរវាងមនុស្សនិងអាវុធយុទ្ធភ័ណ្ឌ មធ្យោបាយ សម្ភារៈបំពាក់ "។ នេះជាការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឯកឧត្តម បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកាដល់ការងារហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ។

តាមសេចក្តីរាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន បានឲ្យដឹងថា អង្គសិក្ខាសាលាបានប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានការចូលរួមពីប្រធានស្ថាប័ន មេបញ្ជាការ នាយកគ្រឹះស្ថាន បណ្តាជំនាញហ្វឹកហ្វឺនមកពីអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ប្រភេទទ័ព ទ័ពជំនាញ យោធភូមិភាគ និងបណ្តាកងពល។

នៅក្នុងរយៈពេលមួយថ្ងៃនេះ អង្គសិក្ខាសាលាបានធ្វើការពិភាក្សាដកពិសោធន៍ លើកឡើងអំពីបញ្ហាប្រឈមដើម្បីរួមគ្នាដោះស្រាយ និងរិះរកចំណុចល្អៗ ដែលមានមេបញ្ជាការកងឯកភាព និងនាយកគ្រឹះស្ថានសិក្សាយោធាបានចូលរួមយោបល់ និងដាក់ចេញនូវវិធានការណ៍អនុវត្ត សំដៅហ្វឹកពង្រឹងសមត្ថភាពយោធិនគ្រប់ថ្នាក់ គ្រប់ជំនាញឲ្យទទួលបានលទ្ធផលល្អ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3709 នាក់
ម្សិលមិញ :
7232 នាក់
សប្តាហ៍នេះ :
32233 នាក់
សរុប :
6266944 នាក់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជួបប្រជុំជាមួយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានរដ្នសភា

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់ក្រុមត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅបណ្តាខេត្តភូមិភាគឦសាន

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការ កែសម្រួលសមាសភាព ការងារព័ត៌មានទាន់ហេតុការណ៍ (Hotline ) ជាមួយជនបរទេស

អគ្គមេបញ្ជាការកម្ពុជា ជួបសំដែងការគួរសម ជាមួយអគ្គមេបញ្ជាការម៉ាឡេសុី ក្នុងឱកាសកិច្ចប្រជុំវិសមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើ ដែលទើបដាំដុះរួចរាល់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចផ្ដល់ផ្លូវចាក់ បេតុងមួយខ្សែប្រវែង ១០២០ម៉ែត្រ ជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋ ភូមិតាញឹម ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត

ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ អញ្ជេីញ​ជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ ជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ច​ជួរមុខ នៃកងកម្លាំងវិស្វកម្ម​ កងទ័ពជេីងគោក​​ នៅស្រុកបាទី​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុម្រងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកស្រីសន្ធរ បានដឹកនាំសហការី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស្រេង រ៉ា ដែលត្រូវជាឪពុកក្មេករបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចគណៈប្រតិភូក្រុមហ៊ុន ចំនួន ៧ មកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ឋិ កាន់កាប់អចលនវត្ថុ នៅក្នុងស្រុកកោះអណ្តែត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ មួយចំនួន អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព ម៉ៅ ណុល រហ័សនាម (រ៉ាំប៉ូស្រុកខ្មែរ) ដែលបានបង្ហាញភាព មិនខ្លាចញញើត ជាមួយក្រុមទាហ៊ាន (ថៃ)

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់ក្រុមគ្រួសារសប្បុរសជន ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយមាតុភូមិជាតិកម្ពុជា